Kwangmyungsang-3និងការព្រួយបារម្ភរបស់សហគមអន្តរជាតិ
13/12/2012 08:40
(VOVworld)-នាថ្ងៃទី១២ធ្នូសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានឹតកូរ៉េបាញ់បង្ហោះដោយជោគជ័យ កាំជ្រួចចម្ងាយឆ្ងាយផ្ទុកផ្កាយរណបសម្រាប់បំរើនៅ វិស័យឃ្លំាមើលការវិវត្តនៃផែនដី Kwangmyungsang -3 ឡើងតារាវិថី។ កាយវិការនេះបានបង្កឲ្យមាន ភាពផ្ញាក់ផ្អើលដល់សហ គមន៌អន្តរជាតិ។

(VOVworld)-នាថ្ងៃទី១២ធ្នូ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបាញ់ បង្ហោះដោយជោគជ័យកាំជ្រួចចម្ងាយឆ្ងាយផ្ទុក ផ្កាយរណបសម្រាប់បំរើនៅវិស័យ ឃ្លំាមើលការវិវត្តនៃផែនដី Kwangmyungsang-3 ឡើងតារាវិថី។ កាយវិការនេះ បានបង្កឲ្យមាន ភាពផ្ញាក់ផ្អើលដល់សហគមន៌អន្តរជាតិ។ មុនបង្អស់ត្រូវអះអាងថា ការដែលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា មានឹតកូរ៉េ បាញ់បង្ហោះផ្កាយរណបនាថ្ងៃទី ១២ធ្នូជាការចៃដន្យចំពោះសាធា រណៈមតិ ដោយសារមុននោះ រាល់ព័ត៌មានអំពីលទ្ធភាពប្រទេសនេះនឹងលើក ថ្ងៃបាញ់បង្ហោះផ្កាយរណបត្រូវបាននាំចេញផ្ទួន ពុំនោះសោត ផែនការនេះត្រូវ បាន កំណត់លើកថ្ងៃដល់ថ្ងៃទី២៩ធ្នូខាងមុខ។ គណៈកម្មាធិការបច្ចេកវិទ្យាអវ កាសសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េឲ្យដឹងថា បណ្តាអ្នកវិទ្យា សាស្រ្តនិងវីស្វករ កំពុងថ្លឹងថ្លែងយ៉ាងម៉ត់ចត់ លទ្ធភាពផ្អាកការបាញ់បង្ហោះ នេះពីព្រោះក្នុងរយៈកាលត្រៀមបានរកឃើញកំហុកបច្ចេកទេសក្នុងម៉ាស៊ីន ត្រួតពិនិត្យជាន់ទី១របស់កាំជ្រួច។ ប៉ុន្តែ ការពិតគឺផ្ទុយទៅនឹងព័ត៌មានពោល ខាងលើ។ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េអះអាងថា ការបាញ់បង្ហោះផ្កាយរណប ប្រកបដោយជោគជ័យ (រូបថតៈ Internet) ប្រសិនបើសកម្មភាពបង្ហោះកំាជ្រួចភ្ជាប់ផ្កាយរណប Kwangmyungsang -3 ឡើងតារាវិថីរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា មានឹតកូរ៉េនាថ្ងៃទី១២ ធ្នូ បង្កភាពចៃដន្យដល់សហគមន៌អន្តរជាតិក្តី ប៉ុន្តែ សាធារណៈមតិមិនផ្ញាក់ផ្អើល ឡើយខណៈពេលក្រោយនោះប្រទេសជាច្រើននិងក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានបន្តបន្ទាប់នាំចេញសេចក្តីប្រកាសប្រឆំាងជំទាស់ព្យុងយាង។ ប្រទេសជា ច្រើនក៏ចាត់ទុកថា ទង្វើរបស់ព្យុងយ៉ាងគឺបង្ករឿងហេតុនិងរំលោភទៅលើសេច ក្តីសម្រេចចិត្តរបស់អ.ស.បអំពីការហាមអភិវឌ្ឍន៌កាំជ្រួចមិនមានផលប្រ យោជន៍ចំពោះស្ថិរភាព នៅក្នុងតំបន់ និងអាចបង្កការអសកម្មទៀតផង។ អ្នកនាំ ពាក្យនៃក្រសួងការបរទេស ចិន Hong Leiបានអោយដឹងថា÷ចិនសូមសូមសម្តែង ការសោកស្ដាយអំពីការដែលសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ បាញ់ បង្ហោះផ្កាយរណបនេះ និងសង្ឃឹមថា÷ ភាគីទាក់ទិននានា នឹងនរចិត្ត រួមគ្នារក្សា សន្តិភាព ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ ក្រសួងការបរទេសរុស្ស៊ី ដាក់តឿនភាគីនា នាជៀសវាងការបង្ករឿងហេតុ ធ្វើអោយសភាពការណ៍តានតឹងថែមទៀត។ ផ្ទុយទៅនឹងការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិព្យូងយាងបានចាត់ ទុកថា÷ការបាញ់បង្ហោះផ្កាយរណបប្រកបដោយជោគជ័យនេះជាការបោះជំហាន លោតផ្លោះ អំពីវិទ្យាសាស្ត្រ និងសេដ្ឋកិច្ច របស់ប្រទេសជាតិ។ អ្នកនាំពាក្យនៃក្រ សួងការបរទេសនៃប្រទេសនេះ បានអះអាងថា÷ការបាញ់បង្ហោះផ្កាយរណបនេះ គឺជាផ្នែកមួយ នៃការងារ ដើម្បីគោលដៅសន្តិភាព។ ក្រៅពីនោះ តាមសាធារណៈ រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ ថា សិទ្ធិប្រើប្រាស់លំហអវកាស ចូលក្នុង គោលដៅសន្តិភាព ដែលត្រូវបានច្បាប់អន្តរជាតិទទួលស្គាល់ និងឆ្លុះបញ្ចាំងពី គោលបំណង ឆ័ន្ទះរបស់សហគមន៍អន្តរជាតិ។ ដូច្នេះ ព្យុងយាងនឹងបន្តប្រើប្រាស់ សិទ្ធិស្របច្បាប់របស់ខ្លួន អំពីការបាញ់បង្ហោះផ្កាយរណប ទន្ទឹមនឹងនោះដាស់តឿន សហគមន៍អន្តរជាតិនឹងនរចិត្តអំពីបញ្ហានេះ។ ផ្កាយរណបKwangmyungsang-3នៅមជ្ឈមណ្ឌល អវកាស Tangachai-riរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ (រូបថតៈ Internet) បណ្ដាអ្នកវិភាគបានចាត់ទុកថា÷ការបាញ់បង្ហោះផ្កាយរណបនេះ ក៏មានន័យ ថា÷មានបច្ចេកវិទ្យាដើម្បីនាំក្បាល់គ្រាប់ទៅដល់តំបន់ដែលបានកំណត់គោលដៅ ទុកជាមុន ។ជាចុងក្រោយគឺផ្កាយរណប Kwangmyungsang-3 ត្រូវបានសាធា រណៈរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ បាញ់បង្ហោះឡើងតារាវិថីដោយកាំជ្រួច ចម្ងាយឆ្ងាយ។អ្នកវិភាគជាច្រើនរូបព្រួយបារម្ភថាការបាញ់បង្ហោះនេះនឹងជះឥទ្ធិ ពលអាក្រក់ដល់ការស្វែងរកដំណោះ ស្រាយសន្តិភាពលើឧបទ្វីបកូរ៉េ និងគ្មានផល ប្រយោជន៌សម្រាប់ស្ថិរភាពតំបន់ ឡើយ៕
Related








