VOV WorldVOV World
មជ្ឈឹមបានសំរេចចិត្តរាល់បញ្ហាសំខាន់ដើម្បីការអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ។
03/05/2013 09:30
VOV-សន្និបាតលើកទី៧គណៈកម្មធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម​នីតិកាលទី១១កំពុងប្រព្រឹត្តទៅ នៅទីក្រុងហាណូយដើម្បីពិនិត្យសំរេចផ្ដល់មតិបញ្ជា ណែនាំចំពោះបញ្ហាសំខាន់មួយចំនួន។​នៅសម័យបើក នាថ្ងៃទី២ឧសភា អគ្គលេខា​បក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានមានបទថ្លែងមតិស្ដីពីការពង្រីកស្មារតីទទួលខុសត្រូវពិភាគ្សាសំរេចបណ្ដា បញ្ហាសំខាន់​ចំពោះការអភិវឌ្ឍន៍ចីរភាពនៃប្រទេសជាតិ។ អ្នកនិពន្ធនៃវិទ្យុ សម្លេងវៀតណាម​បានដក់ស្រង់ខ្លឹមសារនៃបទថ្លែងមតិនេះ។
មជ្ឈឹមបានសំរេចចិត្តរាល់បញ្ហាសំខាន់ដើម្បីការអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានមានបទថ្លែងមតិស្ដីពីការពង្រីក ស្មារតីទទួលខុសត្រូវពិភាគ្សាសំរេចបណ្ដាបញ្ហាសំខាន់ចំពោះការអភិវឌ្ឍន៍ចីរភាពនៃប្រទេសជាតិ។ (vietnamplus.vn)                    VOV-អំពីការបន្តផ្លាស់ប្តូរថ្មីសុក្រិដ្ឋប្រព័ន្ធនយោបាយពីមជ្ឈឹមដល់មូលដ្ឋាន អគ្គលេខាបក្សលោក Nguyen Phu Trong បានឲ្យដឹងថា​ក្នុងរយៈពេលជាង​១ឆ្នាំ​កន្លង ​មក ការិយាល័យនយោបាយបានបញ្ជាបូកសរុបការអនុវត្តសេចក្តីសំរេចចិត្ត​មជ្ឈឹម​លើកទី៥នីតិកាលទី៩​ “ស្ដីពីការផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណភាពប្រព័ន្ធ​នយោបាយមូលដ្ឋានឃុំសង្កាត់ទីរួមខេត្ត” បូកសរុបការអនុវត្តសេចក្តីសំរេចចិត្ត​ មជ្ឈឹម​លើកទី៤នីតិកាលទី១០ “ស្ដីពីការផ្លាស់ប្តូរថ្មី សុក្រិដ្ឋរៀបចំក្បាលម៉ាស៊ីន ​ស្ថាប័ន​​​បក្ស កំណត់ទិសអំពីការផ្លាស់ប្តូរថ្មីរៀបចំក្បាលម៉ាស៊ីនរដ្ឋ រណសិរ្សមាតុ​ ភូមិ​​និងអង្គការមហាជននយោបាយសង្គម” ជាដើម។ ដូច្នេះសន្និបាត​មជ្ឈឹម​លើក នេះ​ត្រូវ​ប្រមូលផ្ដុំពិភាគ្សាវាយតំលៃបណ្ដាបញ្ហាទាក់ទិន​ដល់ការជ្រួត​ជ្រាប​និង រៀបចំអនុវត្តសេចក្តីសំរេចចិត្តសេចក្តីសន្និដ្ឋានរបស់មជ្ឈឹម​លើកឡើងបណ្ដា ទស្សនៈ​ការផ្ដួចផ្ដើមគំនិតនិងវិធានការជំនះពុះពារលើគំហិតអន់ខ្សោយ។ អំពី​ ការផ្លាស់ប្តូរ​ថ្មី​​បង្កើនកិច្ចដឹកនាំរបស់បក្សចំពោះការងារចលនាប្រជាជនក្នុង ​កាលៈទេសៈថ្មី អគ្គលេខា ​Nguyen Phu Trong បានចាត់ទុកថា ក្នុងច្រើនឆ្នាំកន្លង​ មក ពិសេសគឺ​ចាប់ពី​ពេលផ្សព្វផ្សាយសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៨B នីតិកាល ទី​៦មក ការងារ​មហាជនរបស់បក្សបន្តបានផ្លាស់ប្តូរថ្មីរួមចំណែកធ្វើឡើងសមិទ្ធិ មាន​អត្ថន័យ​ប្រវត្តិសាស្ត្ររបស់បុព្វហេតុកសាងនិងការពារមាតុប្រទេស។ បញ្ហា ដែលបាន​ដាក់ចេញ​គឺ​ហេតុអ្វីនៅពេលនេះត្រូវពិភាគ្សាអំពីការផ្លាស់ប្តូរថ្មីបង្កើន កិច្ចដឹកនាំរបស់បក្សចំពោះការងារ​ចលនាប្រជាជន។ អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖          “ឃើញច្បាស់រាល់ការលំបាកសាកល្បងឃើញអស់រាល់គំហិតអន់ខ្សោយ និងមូលហេតុ​យើងត្រូវកំណត់ត្រឹមត្រូវគោលដៅសំណូមពរទស្សនៈសតិអារម្មណ៍ ​បញ្ជា​និងភារកិច្ចដំណោះស្រាយដើម្បីផ្លាស់ប្តូរថ្មីបង្កើនកិច្ចដឹកនាំរបស់បក្សចំពោះ​ការងារចលនាប្រជាជនក្នុងស្ថានភាពថ្មី។ តើបញ្ហាមានអត្ថន័យសំរេចកំណត់ដើម្បី បង្កើន​នូវទំនាក់ទំនងសាច់ឈាមរវាងបក្សជាមួយប្រជាជននាបច្ចុប្បន្ននៅតែជា បក្សត្រូវធ្វើអស់ពី​កំលាំងកាយចិត្តថែទាំជីវភាពរស់នៅសំភារៈនិងស្មារតីរបស់ ប្រជាជន គោរពនិង​ពង្រីក​សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនពង្រឹងកសាងរៀបចំបក្ស និងក្បាលម៉ាស៊ីនរដ្ឋ​អំណាចស្អាតស្អំរឹងមាំ។”         ស្ដីពីសេចក្ដីព្រាង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ អគ្គលេខា​បក្ស  Nguyen Phu Trong បានស្នើឲ្យសន្និបាតមជ្ឈឹម ក្តាប់ជាប់កម្មវិធី​នយោបាយរបស់ បក្ស បណ្ដាសេចក្ដីសម្រេចចិត្ត សេចក្តីសន្និដ្ឋានរបស់សន្និបាតមជ្ឈឹមលើកទី ២  និងសន្និបាតមជ្ឈឹមលើកទី៥ស្ដីពីការធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ​ឆ្នាំ១៩៩២…។ ល។ តាមអគ្គលេខាថា÷​ត្រូវផ្ទៀងស្ដាប់មតិរបស់​ប្រជាជន ទទួលយកមតិ សមស្រប រក្សារបណ្ដាបញ្ហាមានចរិតលក្ខណះ​គោលការណ៍ អត្តចរិតរបស់ របបនយោបាយ និងរដ្ឋវៀតណាម បន្តអះអាង÷ រដ្ឋវៀតណាមជានីតិរដ្ឋសង្គម និយម របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ដោយបក្សកុម្មុយនីស្ត វៀតណាមដឹកនាំ សិទ្ធិអំ​ណាចទាំងមូលរបស់រដ្ឋគឺចំណុះទៅលើប្រជាជន។          ស្ដីពីការបូកសរុបសេក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹម លើកទី ៤ អំពីការ កសាងបក្សក្រោយរយៈពេល១ឆ្នាំអនុវត្ត អគ្គលេខាបក្ស Nguyen Phu Trong បាន ស្នើថា÷​ត្រូវដក់ស្រង់បទពិសោធន៍ និងមានបណ្ដាសេចក្តី​សន្និដ្ឋាន ​វាយតំលៃ ឯកភាព បង្កការស្រុះចិត្តគំនិតខ្ពស់ ធ្វើមូលដ្ឋានដើម្បីបន្តដឹកនាំ ​បញ្ជាណែនាំ ជំរុញការអនុវត្តសេចក្ដីសម្រេចចិត្តនេះប្រកបដោយល្អប្រសើរជាង។  អគ្គលេខា បក្ស Nguyen Phu Trong បានអះអាងថា÷         “គណះកម្មាធិការបក្ស​ អង្គការបក្សគ្រប់ជាន់ថ្នាក់ និងជួរកម្មាភិបាល បក្ខជន ​ យល់​ដឹងគ្រប់គ្រាន់ ជ្រាលជ្រៅជាងអំពីសារសំខាន់នៃការងារកសាងបក្ស ក្នុង​សភាពការថ្មី ឃើញច្បាស់ចរិតលក្ខណះចាំបាច់ នៃការបន្តផ្លាស់ប្តូរថ្មី កែលំអរ បក្ស ធ្វើអោយបក្សកាន់តែស្អាតស្អំ និងខ្លាំងមាំមួន។ ពីនោះ កំណត់ច្បាស់លាស់ ជាងការទទួលខុសត្រូវរបស់ខ្លួនចំពោះវាសនារបស់បក្ស របស់ជនជាតិ លើ់ក កំពស់មនសិការអនុវត្តសេចក្ដីសម្រេចចិត្តនេះដោយខ្លួនឯង។ ដំណើការត្រៀម រៀបចំ និងអនុវត្តការពិនិត្យ ទិតៀននិងស្វ័យទិតៀនតាមសេចក្ដី​សម្រេចចិត្ត  នៃសន្និបាតមជ្ឈឹមលើកទី៤ ឲ្យក្លាយទៅជាវគ្គជីវភាពនយោបាយយ៉ាងជ្រាល ជ្រៅក្នុងបក្សទាំងមូលជាពិតប្រាកដ។”         អគ្គលេខាបក្ស Nguyen Phu Trongក៏បានកំណត់ទិសដៅនូវបញ្ហា​សំខាន់ៗ  ដូចជាកសាងជួរកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ ទប់ទល់នឹងការប្រែប្រួលអាកាស ធាតុ…។ ក៏នៅសម័យប្រជុំលើកនេះគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម ពិភាក្សា នាំចេញការវាយតំលៃបរានុម័តវិទ្យាសាស្ត្រ ដើម្បីឈាន ទៅដល់ការកសាងសេចក្ដីសម្រេចចិត្ត១ ស្ដីពីការទប់ទល់នឹងការប្រែប្រួល អាកាសធាតុ គ្រប់គ្រងធនធាន និងការពារបរិស្ថាននៅវៀតណាម៕