VOV WorldVOV World
មនុស្សដើរតួនាទីសំខាន់បំផុតនិងជាគោលដៅនៃការអភិវឌ្ឍន៍
04/10/2013 08:39
(VOV World)_នៅវៀតណាម មនុស្សដើរតួនាទីសំខាន់បំផុត​​ និងជាគោលដៅ​នៃការអភិវឌ្ឍន៍ នេះគឺជាសេចក្ដីប្រកាសរបស់ នាយក រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅវេទិកា មហាសន្និបាតអង្គការ​សហប្រជាជាតិ ​នៅ New York នាថ្ងៃទី ២៧ កញ្ញា កន្លងទៅនេះ។ ជាមួយទិសដៅនេះ​ វៀត​ណាម​ យកចិត្តទុកដាក់ជាពិសេស ដល់ការវិនិយោគ ដល់វិស័យសុខាភិបាល អប់រំ ​សារព័ត៍មាន
មនុស្សដើរតួនាទីសំខាន់បំផុតនិងជាគោលដៅនៃការអភិវឌ្ឍន៍
(VOV World)_នៅវៀតណាម មនុស្សដើរតួនាទីសំខាន់បំផុត​​និងជាគោលដៅ​នៃការអភិវឌ្ឍន៍ នេះគឺជាសេចក្ដីប្រកាសរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Tan Dung នៅវេទិកា មហាសន្និបាតអង្គការ​សហប្រជាជាតិ ​នៅ New York នាថ្ងៃទី ២៧ កញ្ញា កន្លងទៅនេះ។ ជាមួយទិសដៅនេះ​ វៀត​ណាម​យកចិត្តទុក ដាក់ជា ពិសេស ដល់ការវិនិយោគដល់វិស័យសុខាភិបាល អប់រំ ​សារព័ត៍មាន…។ ល។ សំរាប់ប្រជាជន ពិសេសគឺប្រជាជននៅបន្ដាតំបន់ឆ្ងាយដាច់ស្រយាល តំបន់ ជនរួមជាតិជាជនជាតិភាគតិច…ជាដើម ដូចជារបៀប​ធ្វើជាក់ស្ដែង និងប្រសិទ្ធិ ភាពបំផុតដើម្បីធានាសិទ្ធិមនុស្ស។ ​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (TTXVN) ក្នុងសភាពការមានការលំបាករួមរបស់ខឿនសេដ្ឋកិច្ចសកល និងខឿនសេដ្ឋ កិច្ចក្នុងប្រទេស រដ្ឋាភិបាលវៀតណាមបានកាន់តែយកចិត្តទុកដាក់ដល់សុខុមាល ភាពសង្គម ធានាសិទ្ធិជាសារវន្តរបស់ពលរដ្ឋទាំងអស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ​ កាល ពីឆ្នាំ ២០០៥មក វៀតណាម​បានអនុវត្ត÷ ​យុទ្ធសាស្ត្រ​លើគ្រប់វិស័យ អំពីកំណើន លើគ្រប់វិស័យ និងកាត់បន្ថយភាពក្រីក្រ អោយសមស្របទៅនឹងគោលដៅ សហ ស្សវត្ស៍ (MDG) របស់អង្គការសហប្រជាជាតិ។ ពីឆ្នាំ ២០០២​ដល់​ឆ្នាំ ​២០១២ វៀត ណាមជានិច្ចកាលលៃទុកទឹកប្រាក់ចំនួន៥១%នៃថវិការដ្ឋ ​សំរាប់គោលដៅ ធានាសុខុមាលភាពសង្គម។ ក្នុងដំណាក់កាល ២០០៦-២០១២ ​រដ្ឋាភិបាលបាន វិនិយោគ​ទឹកប្រាក់ចំនួន ៧០០លានលានដុង សំរាប់​គំរោងការណ៍ជាង ៣០០០  គំរោង  គមនាគមន៍ ធារាសាស្ត្រ សុខាភិបាល ​អប់រំ…។ល។ ដែលក្នុងនោះ  បណ្ដាតំបន់ព្រៃភ្នំ និងតំបន់ជនរួមជាតិជា​ជនជាតិភាគតិច ត្រូវបានវិនិយោគ  ៥៤ ៧៧០ ពាន់លានដុង។            ក្នុងស្ថានភាពជាក់ស្ដែង វៀតណាមបានអនុវត្ត​កម្មវិធី និងគោលនយោបាយ វិនិយោគ  អោយកម្ចីជាច្រើន ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ​ការងារធ្វើ ជួយ ឧបត្ថម្ភ គ្រួសារក្រីក្រ គ្រួសារជនរួមជាតិជាជនជាតិភាគតិច​អភិវឌ្ឍន៍ផលិតកម្ម  អាជីវកម្ម  រៀបចំបណ្ដាសកម្មភាពសហគមន៍…។ល។ ​ប្រការនេះបានជួយអោយ ប្រជាជនទ ទួលផល ប្រយោជន៍ពីបណ្ដាសេវាកម្មសង្គមជាសារវ័ន្ត។គិតដល់ចុង ឆ្នាំ ២០១២ ជនក្រីក្របំផុត​វៀតណាម​ជាង៩០%  ត្រូវបានប្រើប្រាស់អគ្គីសនី ប្រ ជាជន ជាង៨៥%នៅជនបទមានទឹកស្អាតប្រើប្រាស់ ឃុំ១០០%មានគិលានដ្ឋាន និងផ្លូវគមនាគមន៍ទៅ​ដល់មជ្ឈមណ្ឌល…។ល។ អំពីសុខាភិបាល ជនក្រីក្រ  អ្នកមានគុណូបការះ​ចំពោះបដិវត្តន៍ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំ / Dioxin ត្រូវ​បាន​ទទួលគ្រប់របបនិងសិទ្ធិ ផលប្រយោជន៍​ តាមការកំណត់។ ក្នុងឆ្នាំ  ២០១១ -២០១២ ​ជនក្រីក្រ ជនរួមជាតិជាជនជាតិភាគតិច ​កុមារមាន អាយុ ក្រោម៦ឆ្នាំ ចំនួន២៩លាននាក់​ទទួលបានលិខិតធានារ៉ាប់រងសុខាភិ បាលឥតគិតថ្លៃដោយមានទឹកប្រាក់២២ពាន់លានដុង។           ដោយសារបណ្ដាគោលនយោបាយសុខុមាលភាពសង្គមសកម្មនេះ ជន្មាយុគិតជាមធ្យមរបស់វៀតណាមបច្ចុប្បន្នទទួលបានប្រមាណ៧៣ដល់ ៧៤ឆ្នាំ។ អត្រាគ្រួសារក្រីក្រក្នុងទូទាំងប្រទេសបានថយចុះជាបន្តបន្ទាបើ នៅ​សល់តែប្រមាណ៩,៦៤% នាឆ្នាំ២០១២ បើប្រៀបនឹង​កំរិត២២%នា​ឆ្នាំ២០០៦។ ប្រាក់ចំណូលមធ្យមរបស់គ្រួសារក្រីក្រនាឆ្នាំ២០១០បានកើនឡើង​២,៣​ដងបើប្រៀបនឹងឆ្នាំ២០០៥។ សមិទ្ធិផលនេះបានជួយឲ្យវៀតណាម​សំរេចមុន កាលកំណត់បណ្ដាគោលដៅអភិវឌ្ឍន៍សហ្សវត្សដែលបានដាក់​ចេញដល់ឆ្នាំ ២០១៥។ អាស្រ័យហេតុនេះ វៀតណាមត្រូវបានអង្គការកសិកម្មនិងស្បៀង​អាហារពិភពលោកប្រគល់រង្វាន់ដោយសារមានស្នាដៃឆ្នើមក្នុងការកាត់បន្ថយ ភាពក្រីក្រ។           មិនចប់តែនៅរាល់សមិទ្ធិដែលត្រូវបានអន្តរជាតិទទួល ស្គាល់នោះវៀត​ណាម​កំពុងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីរភាពដំណាក់ កាល២០១១-២០២០ ក្នុងនោះ​ដាក់គោលដៅស្នូលគឺកាត់បន្ថយភាពក្រីក្រ សចីរ​ភាព​ទាក់ទង​និងទទួល​សមភាពក្នុងបណ្ដាសេវ៉ាកម្មនិងផលប្រយោជន៍ សង្គមផ្តល់អាទិ​ភាពសំរាប់​ជនក្រីក្រជនរួមជាតិ​ជាជនជាតិភាគតិច នៅដំបន់លំបាកជាពិសេសជាដើម។ ពីបណ្ដាគោលនយោបាយ​ដែលបាន ដាក់ចេញដល់កម្មវិធីសកម្មភាព​ជាក់ស្ដែង​សុទ្ធតែសឲ្យឃើញថា បក្សនិងរដ្ឋ វៀតណាមជានិច្ច​កាលចាត់ទុកមនុស្សជាគោលដៅ ដើរតួនាទីសំខាន់បំផុត​ នៃការអភិវឌ្ឍន៍៕