VOV WorldVOV World
ឱកាសសន្តិភាពនៅមជ្ឈឹមបូព៌ាបានកន្លងផុតទៅ
08/01/2013 08:58
(VOV​ World)_មួយឆ្នាំ -៣៦៥ថ្ងៃ -ជារយះពេលគ្រប់ ក្រាន់ ដើម្បីសម្រេចរាល់គោលបំណង ក៏ដូចជាសេច ក្ដីប្រាថ្នា។ ប៉ុន្តែ ចំពោះដំណើការសន្តិភាពនៅមជ្ឈឹម បូពា៍ ​​១ឆ្នាំកន្លងទៅគឺជារយះពេលដ៏ខ្លី​។ ឱកាសជា​ ច្រើន​​បានមក ដល់ និង​ឱកាសទាំងនោះ​ក៏បានកន្លងផុតទៅ​​ដោយ​​ការគិតគូរ របស់ភាគីនានា។
ឱកាសសន្តិភាពនៅមជ្ឈឹមបូព៌ាបានកន្លងផុតទៅ
(VOV​ World)_មួយឆ្នាំ -៣៦៥ថ្ងៃ -ជារយះពេលគ្រប់ក្រាន់ ដើម្បីសម្រេចរាល់គោល បំណង ក៏ដូចជាសេចក្ដីប្រាថ្នា។ ប៉ុន្តែ ចំពោះដំណើការសន្តិភាពនៅមជ្ឈឹមបូពា៍ ​១ឆ្នាំ កន្លងទៅគឺជារយះពេលដ៏ខ្លី​។ ឱកាសជា​ច្រើន​​បានមក ដល់ និង​ឱកាសទាំងនោះ​ក៏ បានកន្លងផុតទៅ​​ដោយ​​ការគិតគូររបស់ភាគីនានា។ រាល់ការខំប្រឹងប្រែងរបស់សហ គមន៍អន្តរជាតិ ​រហូតដល់​ពេលនេះ ពុំទាន់មានការផ្លាស់ប្តុរនា១ ​​និងដំណោះស្រាយ​ សន្តិភាព​​ចំពោះរដ្ឋ​ពីរ រួមគងវង្សនៅ​លើកំណាត់ផ្លូវ ​ពោពេញ​ទៅ​ដោយ​ ឧបសគ្គ​​។​ ​ក្នុងស្ថានភាពជាក់ស្ដែងប្រសិនបើក្រឡេកមើលលើបំរែបំរួលសន្តិភាពនៅមជ្ឈឹមបូពា៍  គឺគ្មានអ្វីដើម្បីនិយាយដល់ក្នុងអំឡុង១ឆ្នាំកន្លងទៅ​។ ភាព​ទាល់​ច្រក​កាលពីឆ្នាំ  ២០០៨មក នៅតែ​មិនទាន់បានដោះស្រាយ ដោយ​​សារការ​ខ្វែងគំនិត ទាក់ទិនដល់ ទី​ប្រជុំជនហ្សីប។ ក្នុងបេលនោះ ប្រជាជន​ Pelestin ចង់អោយអ៊ីស្រាអែល បញ្ឈប់ ការសាងសង់បណ្ដាទីប្រជុំជននៅលើតំបន់ដែនដីទន្ទ្រានកាន់កាប់ គឺនាយករដ្ឋមន្ត្រី  អ៊ីស្រាអែល លោក Bẹnjamin Netanyaho មាន​​បំណង​ថាចាប់ផ្តើមឡើងវិញ​បណ្ដា វង់ចរចារដោយគ្មានលក្ខ័ណដំបូងបង្អស់​។​ សេចក្ដី​សង្ឈឹមធំបំ​ផុត ដែលកើតមាន ឡើងគឺ ដំណើរទៅបំពេញទស្សនកិច្ចដំបូងបង្អស់ ​ក្នុងរួះពេលខ្លី នាចុងខែមិថុនា  ឆ្នាំ ២០១២ របស់ប្រធានាធិបតីរុស្ស៊ី V. Putin ​។  តាំងពីឆ្នាំ ២០០៥មក នេះគឺជាដំ ណើរ​ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់រុស្ស៊ី មកដល់តំបន់នេះ។ ក្នុង ជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែល និង  Palestin រុស្ស៊ីជាសមាជិកសំខាន់ នៃក្រុមប្រទេសចំនួន៤ បាន​ស្វែង​រកឃើញដំណោះស្រាយអោយភាពទាល់ច្រក នេះ សំរាប់សន្តិភាពនៅ​មជ្ឈឹមបូពា៍។ មូស្គូវត្រៀមខ្លួនជាស្រេច ទទួលស្កាល់ រដ្ ឋ Palestin ឯករាជ្យ​មួយ ​និងអំពាវនាវអ៊ីស្រាអែល និង Palestin ចាប់ផ្តើមការចរ ចារឡើងវិញ និង​ចាត់​ទុក​ នេះគឺជាផ្លូវតែមួយគត់ដើម្បីដោះស្រាយការវិវាទ​។ រុថគ្រោះរបស់អ៊ីស្រាអែលនៅជាប់ព្រំដែនតំបន់ Gaza (រូបថតៈ Internet)          បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី V.Putin ដំណាក់កាលស្ងប់ ស្ងៀមនៅមជ្ឈឹមបូព៌ាបានលេចចេញ។ ការដែលរួមដៃគ្នាទទួលរ៉ាប់រងរបស់ម៉ូស្កូ ជាសមាជិកអចិន្តៃ្រយ៌១ក្នុងចំណោមសមាជិកចំនួន៥ នៃក្រុមប្រឹក្សាសន្តិសុខអ.ស. ប បានផ្សាយខ្លាំងក្លារ១ទៅកាន់ភាគីនានានៅអ៊ីស្រាអែលនិងប៉ាឡេទីន។ ប៉ុន្តែ ឱកាសនោះក៏បានកន្លងផុតជាថ្មីម្តងទៀត ដោយសារភាគីនានាមិនទាន់កសាង ទំនុកទុកចិត្ត។  រួម ជាមួយនោះគឺការប្តេជ្ញាចិត្តរបស់រដ្ឋអំណាច Tel Aviv ក្នុងការ កសាងលំនៅដ្ឋាន នៅ Jerusalem ខាងកើត លើទីតាំងដែលភាគីប៉ាឡេទីន និយាយជាច្រើនលើកជាច្រើនសារថានឹងជ្រើស​រើសធ្វើជារដ្ឋធានី។ សេចក្តីសម្រេច នេះ មិនត្រឹមតែធ្វើឲ្យកិច្ចចរចារត្រូវផ្អាកប៉ណ្ណោះទេ ថែមទាំងបង្កឧបសគ្គចំពោះ ទំនាក់ទំនងអាមេរិកនិងអ៊ីស្រាអែលទៀតផង។ ប៉ុន្តែ ជនប៉ាឡេទីនមានក្តីសង្ឃឹម ដោយសារនាចុងខែ វិច្ឆិកា មហាសន្និបាត អ.ស.បបានមានសេចក្តីសម្រេចចិត្តដ៏ សំខាន់ ដោយការអនុម័តលើការប្រគល់បទ បញ្ញាត្តិជារដ្ឋសង្កេតការ ក្រៅសមាជិក ឲ្យប៉ាឡេទីននិងអះអាងតួនាទីរបស់ ប្រទេសនេះក្នុងសហគមន៌អន្តរជាតិ។         អ៊ីស្រាអែលនិងប៉ាឡេទីនគឺដូច្នេះដែរ ក្នុងនោះស្ថានភាពនៃបណ្តាប្រទេស​ក្នុងតំបន់ក៏គ្មានការរីកចំរើនអ្វីជាងឆ្នាំកន្លងទៅ។ ការដាក់សម្ពាធរបស់កម្លាំងប្រ​ឆាំងនិងការគាបសង្កត់របស់កម្លាំងខាងក្រៅកាន់តែខ្លាំង ឡើងៗធ្វើឲ្យស្ថានភាព នៅស៊ីរីកាន់ តែវឹកវរថែមទៀត។ ប៉ុន្តែតួនាទីរបស់ស៊ីរីលើក្តាចត្រង្គនយោបាយតំបន់ និងអន្តរជាតិ ទំនាក់ទំនងជិតស្និទរវាងស៊ីរីជាមួយពិភពអ៊ីស្លាម និងការធ្វើអន្តរាគម របស់អាមេរិកនិងប្រទេសលោកខាងលិចបានធ្វើអោយដំណើការស្វែងរកសន្តិភាព នៅស៊ីរី ធ្លាក់ទៅក្នុងភាពទាល់ច្រក់។រាល់ឱកាសសំរាប់សន្តិភាពនៅស៊ីរី កាន់តែរីង ស្ងួតទៅៗ ជំរុញប្រទេសនេះធ្លាក់ទៅ​ក្នុង​សង្គ្រាមស៊ីវិលទាំងស្រុង។នៅអ៊ីរាក់ ស្ថាន ភាពក៏មិនភ្លឺស្វាងប៉ុន្មានដែរ។ ឆ្នាំ២០១២ ក៏​ជាឆ្នាំដែល​អ៊ីរាក់ ត្រូវប្រឈមមុខ​នឹងរាល់ការលំបាកសាកល្បងអំពីសេដ្ឋកិច្ចក្នុងប្រទេស ​ក៏ដូចជាកម្លាំងសម្ពាធ ពីខាងក្រៅកាន់តែកើនឡើង​ ពី១ថ្ងៃទៅ១ថ្ងៃ។ បណ្ដាការចរចារអំពីបញ្ហានុយក្លែអ៊ែ របស់ tehran ជានិច្ចកាលត្រូវ​រុញចូលក្នុង​​ភាពទាល់ច្រក់។ ក្នុងស្ថានភាពជាក់ ស្ដែង ពិភពលោកមិនទាន់ស្វែងរកបានដំណោះស្រាយណាមួយ អោយបណ្ហា ដាអ៊ីរាក់ដោយគោលជំហររបស់ភាគីនានាខុសគ្នាឆ្ងាយពេក។          ១ឆ្នាំបានកន្លងផុតទៅ មជ្ឈឹមបូពា៍ មិនទាន់មានការផ្លាស់ប្តូរសកម្ម ណាមួយឡើយ។ រួមជាមួយបណ្ដាការលំបាកដោយវិបត្តសេដ្ឋកិច្ច អំពើហឹង្សារប្រ ព្រឹត្តទៅជារោងរាល់ថ្ងៃ បានធ្វើអោយប្រជាជននៅទីនេះ រស់នៅក្នុងស្ថានភាពព្រួយ​បារម្មណ៍ និងនាពេលខាងមុខនេះ នៅតែជាអនាគតគ្មានទីបញ្ចប់៕ ​