VOV WorldVOV World
ផ្លាស់ប្តូរថ្មីការងារឃោសនាប្រជាជន-ឆ្ពោះទៅមូលដ្ឋាន
15/10/2013 08:31
Vovworld-ក្នុងកំណាត់ផ្លូវ៨៣ឆ្នាំកន្លងមកគិតតាំងពី ពេលបក្សកុម្មុយ​នីស្ត​វៀតណាមមានសេចក្តីសំរេចចិត្ត ដើមដំបូងអំពីការងារឃោសនាមហាជនប្រជាជន ការងារ ឃោសនាប្រជាជនរបស់បក្សទទួលបានរាល់ ស្នាដៃដ៏ធំធេង រួមចំណែកពង្រឹង​ទំនាក់ទំនងផ្សាភ្ជាប់សាច់ឈាមរវាងបក្ស និងប្រជាជនជួយធ្វើឲ្យបក្សកុម្មុយនីស្ត​វៀតណាមប្រមូលផ្ដុំបានកំលាំងពលំ របស់ប្រជាជនដើម្បីឆ្លងផុតរាល់ការលំបាកសាកល្បង វាយឈ្នះគ្រប់សត្រូវ ឈ្លានពាននិងអនវុត្តបុព្វហេតុ​ផ្លាស់ប្តូរ​ថ្មីប្រកបដោយជោគជ័យ។ ការងារ ឃោសនាប្រជាជនរបស់បក្សបច្ចុប្បន្នកាន់តែយកចិត្តទុកដាក់ថែមទៀត ក្នុង​ដំណាក់​កាលវៀតណាមអនុវត្តឧស្សាហូបនីយកម្ម-ទំនើបភាវូបនី​យ​កម្ម​ ប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិ។
ផ្លាស់ប្តូរថ្មីការងារឃោសនាប្រជាជន-ឆ្ពោះទៅមូលដ្ឋាន
ផ្លាស់ប្តូរថ្មីការងារឃោសនាប្រជាជន-ឆ្ពោះទៅមូលដ្ឋាន (baomoi.com)         Vovworld-ដោយឃើញច្បាស់ភាពចាំបាច់និងសារៈសំខាន់ការងារឃោសនា​ ប្រជាជន បក្សកុម្មុយនីស្តវៀតណាមបានមានគោលនយោបាយជាច្រើនអំពីការងារ ឃោសនាប្រជាជនសំដៅពង្រីកប្រសិទ្ធភាពនាំការងារឃោសនាក្នុង​ដំណាក់កាល បដិវត្តនីមួយៗ។ ថ្មីបំផុតគឺនៅសន្និបាតលើកទី៧នាខែឧសភាឆ្នាំ​២០១៣ គណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១បាន​ពិភាគ្សាអំពីការ បង្កើននិងផ្លាស់ប្តូរថ្មីការដឹកនាំរបស់បក្សចំពោះការងារឃោសនា​ប្រជាជន។ តាមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ថា ក្នុងលក្ខណៈ បក្សកាន់អំណាច កសាងនីតិរដ្ឋ អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារ សមាហរណកម្ម អន្តរជាតិនោះ មានបញ្ហាថ្មីជាច្រើនបានដាក់ចេញជះឥទ្ធិពលដល់​សតិអារម្មណ៍ មនោសញ្ចេតនាជីវភាពរស់នៅរបស់កម្មាភិបាលបក្ខជននិងប្រជាជន។ អំពី​ការងារឃោសនាប្រជាជន អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖         “ត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅសតិអារម្មណ៍របស់លោកប្រធានហូជីមិញ និងបណ្ដាទស្សនៈរបស់បក្សអំពីការងារឃោសនាប្រជាជន អំពីមហាសាមគ្គីជាតិ។ ពិសេស​គឺ​ត្រូវគោរពនិងពង្រីកយ៉ាងពេញលេញសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន យកចិត្តទុក​ដាក់អស់ពីកំលាំងកាយចិត្តថែទាំជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី របស់​ប្រជាជន។ កែលំអរការកសាងបក្សរដ្ឋ រដ្ឋអំណាចស្អាតស្អំរឹងមាំជាប្រចាំ យក ចិត្តទុក​ដាក់​ដល់ផលប្រយោជន៍ផ្ទាល់របស់ប្រជាជន។ កម្មាភិបាលបក្ខជនមន្ត្រី បុគ្គលិក​ត្រូវធ្វើគំរូឧស្សាហ៍ព្យាយាមជាមួយការងារការទ្រឹស្តីដើរទន្ទឹមនឹងការអនុវត្ត ដើម្បី​ប្រជាជនជឿជាក់ធ្វើតាម។”         ក្រោយនឹងសន្និបាតលើកទី៧ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀត​ណាមនីតិកាលទី១១បានមានសេចក្តីសំរេចចិត្តលេខ២៥អំពីបង្កើនការដឹកនាំ​របស់បក្សកុម្មុយនីស្តវៀតណាមជាមួយការងារឃោសនាប្រជាជនក្នុងស្ថានភាពថ្មី។ លោកស្រី Do Yen Khanh ប្រធានគណៈកម្មាធិការចលនាប្រជាជនទីក្រុង Bac Giang ខេត្ត Bac Giang បានឲ្យដឹងថា៖         “យើងខ្ញុំផ្លាស់ប្តូរថ្មីការងារឃោសនាចលនា។​ចំពោះការងារជាក់ស្ដែងនិមួយៗ ប្រព័ន្ធនយោបាយទាំងមូលបានប្រជុំពិភាគ្សា បែកចែកភារកិច្ចជាក់ស្ដែង។ មាន​វិធានការនៅបណ្ដាអង្គភាពដោយស្ថានភាពជាក់ស្ដេងនោះខ្លឹមសារឃោសនាត្រូវឲ្យ សមស្រប។ លើ​មូលដ្ឋានការបែងចែកភារកិច្ច យើងខ្ញុំបានបែងចែកឲ្យត្រូវតាមមុខ សញ្ញារកឃើញមូលហេតុអ្វី​ដែល​ប្រជាជនមិនស្រុះចិត្តគំនិតនោះ។ ​ក្រៅពីនោះត្រូវ មានការស្រុះចិត្តគំនិតរបស់​ប្រជាជននៅក្នុងដំបន់ដើម្បីបង្កើតបានប្រសិទ្ធភាព។”         អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើសំណូមពរបន្តលើក​កំពស់ ការយល់ដឹងរបស់ជួរកម្មាភិបាលបក្ខជននិងប្រជាជនគ្រប់ស្រទាប់អំពីតួនាទីនៃការងារ ឃោសនាប្រជាជន។ ទន្ទឹមនឹងនោះបណ្ដាដំបន់ត្រូវប្រមូលផ្ដុំដោះ​ស្រាយ​ប្រកប ដោយមានប្រសិទ្ធភាពរាល់បញ្ហាអរិចិត្តរបស់ប្រជាជន ពិសេសគឺ​អំពីជីវភាពរស់នៅ ការងារធ្វើរំដោះដីធ្លី សំណង ដោះស្រាយបណ្ដឹងតវ៉ាបរិហារជាដើម។ ក្រៅពីនោះត្រូវ ជំរុញចលនាប្រឡង់​ប្រណាំងស្នេហាជាតិក្នុងស្រទាប់ប្រជាជន ផ្លាស់ប្តូរថ្មីអង្គការ ចាត់តាំងនិងសកម្មភាព​របស់​រណសិរ្សមាតុភូមិនិងបណ្ដាសមូហភាពនយោបាយ សង្គមបណ្ដា​សមាគម​មហាជន។ អនុវត្តល្អបទបញ្ញាត្តិប្រជាធិបតេយ្យនៅមូលដ្ឋាន ជាដើម។         ទស្សនៈគោលការណ៍យន្តការគោលនយោបាយនានារបស់បក្សនិងរដ្ឋវៀត ណាមជាសារវន្តបានបង្ហាញច្បាស់មុនក៏ដូចជាក្រោយការងារឃោសនាប្រជាជន​ដើម្បី ប្រជាជន​ថែទាំលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីសំរាប់​ប្រជាជននិង បើក​ទូលាយ​ប្រជាធិបតេយ្យពង្រីកតួនាទីសិទ្ធិធ្វើជាម្ចាស់របស់​ប្រជាជន។ នៅពេល ដែលគំនិត​របស់​បក្ស ទឹកចិត្តប្រជាជនមានភាពសុខដុមរមនានោះ មានន័យថាការងារ ឃោសនាប្រជាជនទទួលបានប្រសិទ្ធភាព នឹង​បង្កើតបានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា​ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកសាងនិង​ការពារ​ប្រទេសជាតិ៕