បំណងប្រាថ្នាត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីន។
29/11/2012 09:57
VOVWORLD-នាថ្ងៃទី២៩វិច្ឆិកាមហាសន្និបាតអ.ស.ប នឹងបោះឆ្នោតទៅលើសំណើរបស់ប៉ាឡេស្ទីន ដែលសុំ ធ្វើជារដ្ឋសង្កេតការណ៍របស់អ.ស.ប.។ឱកាសដើម្បី ប្រជាជនប៉ាឡេស្ទីនក្លាយជារដ្ឋសង្កេតការណ៍របស់ អ.ស.ប.ត្រូវបានព្យាករណ៍ថាមានលទ្ធភាពជោគជ័យ។ ឋានៈជារដ្ឋសង្កេតការណ៍ នឹងជួយឲ្យប៉ាឡេស្ទីនបង្កើនបន្ថែមកំលាំងពលំក្នុងដំណើរការស្វែងរកការគាំទ្ររដ្ឋមួយដោយឡែករបស់ខ្លួន។ ជាពិតប្រាកដថាដើម្បីដេញតាមគោលដៅនេះ ប្រជាជនប៉ាឡេស្ទីននឹងជួបការលំបាកសាកល្បងជាច្រើន។

បំណងប្រាថ្នាត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីន។ VOVWORLD-ក្នុងការប្រព្រឹត្តថ្មីបំផុត ពង្រាងសេចក្តីសំរេចចិត្តគាំទ្ររប៉ាឡេស្ទីន ជារដ្ឋសង្កេតការណ៍ ទទួលបានការគាំទ្រដ៏ទូលាយរបស់ប្រទេសសមាជិកភាគច្រើន។ បារាំងនាថ្ងៃទី២៧វិច្ឆិកាបានបង្ហាញច្បាស់នូវគោលជំហរក្នុងពេលរដ្ឋមន្ត្រីការបរទេស Laurent Fabius បានប្រកាសចំពោះមុខរដ្ឋសភានៅក្រុងប៉ារីសថាប្រទេសនេះនឹងបោះ ឆ្នោតគាំទ្រនឹងសេចក្តីសំរេចចិត្ត។ ព័រទុយហ្គាល់ស្វីសនិងនាពេលថ្មីៗនេះគឺអង់គ្លេស បានបោះឆ្នោតយល់ព្រម។ មុននោះប្រទេសចំនួន១៣២ក្នុងចំណោមប្រទេសសមាជិក អ.ស.បចំនួន១៩៣បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ តាមការ កំណត់ដើម្បីបានទទួលស្គាល់ជាប្រទេសក្រៅសមាជិក ប៉ាឡេស្ទីនត្រូវ ទទួលបានការយលព្រមរបស់ប្រទេសសមាជិកអ.ស.បចំនួន២ភាគ៣ពី ព្រោះដូច្នេះឱកាសទទួលបានសំលេងគាំទ្រចាំបាច់របស់ប៉ាឡេស្ទីនហាក់ដូចជាពិតប្រាកដ។ ប្រការសំខាន់គឺនៅមហាសន្និបាតអ.ស.ប អាមេរិក គ្មានសិទ្ធិវេទោនិងដំណើរការបោះឆ្នោតនៅទីនេះមិនចាំបាច់ត្រូវអនុម័ត ដោយក្រុមប្រឹក្សាសន្តិសុខឡើយ។ ដូច្នេះអាចចាត់ទុកនេះជាជោគជ័យ មួយខាងការទូតនិងស្មារតីដ៏ធំធេងចំពោះប្រជាជនប៉ាឡេស្ទីន។ ប៉ុន្តែការ បោះជំហានមានអត្ថន័យសំខាន់របស់ជនប៉ាឡេស្ទីនក៏មានការលំបាកជា ច្រើន។ ដំបូងបង្អស់ គឺនៅក្នុងផ្ទៃក្នុងរបស់ប៉ាឡេស្ទីន។ ក្នុងខ្លួនឯងរបស់ ជនប៉ាឡេស្ទីនកំពុងបែកបាក់ជ្រាលជ្រៅ។ រីឯនៅខាងក្រៅ អាមេរិក និង អ៊ីស្រាអែល នៅរក្សារគោលជំហរ រារាំងដល់ទីបញ្ចប់ រាល់ការខំប្រឹងប្រែង របស់ប៉ាឡេស្ទីនលើផ្លូវស្វែងរករដ្ឋឯករាជ្យ មួយ។ បន្តាប់ពីពេល ប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas បានផ្តល់លិខិតស្នើ សុំក្លាយទៅជាអ្នកសង្កេតការ ក្រៅសមាជិកឡើងអង្គការសហប្រជាជាតិនោះអាមេរិកនិងអ៊ីស្រាអែលសុទ្ធតែ មានប្រតិកម្មមឹងម៉ាត់។ វ់ាស៊ីងតោន បានចាត់ទុកថា÷ ប្រការនេះនឹងបំផ្លាញ រាល់ដំណើការចរចារជាមួយអ៊ីស្រាអែល ដើម្បីបញ្ឈប់ជំលោះរវាងភាគីទាំងពីរ។ រីឯអ៊ីស្រាអែល បានរិះគន់ខ្លាំងក្លា និងព្រម ទាំង TelAvi គម្រាមអនុវត្តវិធានការ សេដ្ឋកិច្ចតឹងរឹងទៀតផង។ ប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas ត្រឡប់មកប្រវត្តិសាស្រ្តវិញ រយៈពេល៦០ឆ្នាំកន្លងទៅ ដំណោះស្រាយរដ្ឋ ពីរជាការផ្តួចផ្តើមគំនិតដំបូងរបស់អន្តរជាតិដើម្បីដោះស្រាយជំលោះរវាងអ៊ីស្រា អែលនិងប៉ាឡេស្ទីនលើតំបន់ដែនដីរបស់ជនប៉ាឡេស្ទីន។ នាថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ១៩៤៧ មហាសន្និបាតអ.ស.បបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ១៨១ ដែលបែងចែកប៉ាឡេស្ទីនជាប្រទេសពីររបស់ជន ហ្ស៊ីបនិងជនប៉ាឡេស្ទីន។ រយៈពេលប៉ុន្មានខែបន្ទាប់នោះ ច្បាប់អន្តរជាតិបានអនុញ្ញត្តិឲ្យអ៊ីស្រាអែល ប្រកាស បង្កើតរដ្ឋរបស់ជនហ្ស៊ីប និងទទួលឲ្យអ៊ីស្រាអែលជាប្រទេស១ និងជាសមាជិកពេញសិទ្ធនៅបណ្តាអង្គការអន្តរជាតិដឹកនាំដោយអ.ស.ប។ តាំងពីឆ្នាំ១៩៨៨ អង្គការរំដោះប៉ាឡេស្ទីនបានតស៊ូដោយរាល់ឧបករអន្តរជាតិសមស្របនិងរាល់វិធីរបស់ខ្លួនសំដៅស្វែងរកយុត្តិធម៍សំរាប់ប៉ាឡេស្ទីន។ នោះជាដំណោះស្រាយបង្កើតរដ្ឋឯករាជ្យតាមខ្សែព្រំដែនឆ្នាំ១៩៦៧ដើម្បីធ្វើជាអ្នក ជិតខាងអ៊ីស្រាអែល-រដ្ឋដែលបានបង្កើតលើផ្ទៃដី៨០%នៃដែនដីប៉ាឡេស្ទីនក្នុង ប្រវត្តិសាស្ត្រ។ ២០ឆ្នាំបានកន្លងផុតទៅហើយគិតតាំងពីសន្និសីទសន្តិភាព ម៉ាទ្រីសឆ្នាំ១៩៩១មក ប៉ាឡេស្ទីននៅមិនទាន់រកឃើញរដ្ឋឯករាជ្យជាមួយដំបន់ ដែនដីដោយឡែករបស់ខ្លួននៅឡើយ។ ដំណើរការចរចាររវាងប៉ាឡេស្ទីន- អ៊ីស្រាអែលត្រូវទទួលបរាជ័យជាបន្តបន្ទាប់ដោយសារការខ្វែងគំនិតដ៏ធំធេង រវាងភាគីទាំងពីរ។ ម៉្យាងទៀតការបើកសញ្ញាខៀវរបស់រដ្ឋអំណាចវ៉ាស៊ីងតោន សំរាប់បណ្ដាសកម្មភាពរបស់អ៊ីស្រាអែលក៏ធ្វើឲ្យខឿនសន្តិភាពនៅមជ្ឈឹមបូព៌ា នៅមិនទាន់សំរេចបាន។ ដូច្នេះការដែលប៉ាឡេស្ទីនជ្រើសរើសរបៀបនេះដើម្បី ឆ្ពោះទៅខឿនឯករាជ្យសំរាប់ខ្លួនក៏ជាប្រការងាយយល់ដែរ។ ត្រូវដល់ពេលប្រជាជនប៉ាឡេស្ទីន ក្រោយរយៈពេលច្រើនទស្សវត្សត្រូវរង ការឈឺចាប់ត្រូវបានរស់ដូចជាប្រជាជនផ្សេងៗលើពិភពលោកនេះ ត្រូវបាន ទទួលសេរីភាពលើស្រុកកំណើតមានអធិបតេយ្យភាពនិងឯករាជ្យ។ នោះជា បំណងប្រាថ្នាត្រឹមត្រូវនិងកំពុងបានសហគមន៍អន្តរជាតិជួយគាំទ្រអស់ពីចិត្ត។ ប៉ុន្តែផ្លូវដើម្បីទទួលបានគោលដៅនោះនឹងជួបការលំបាកសាកល្បងជាច្រើន។ ពីព្រោះទោះបីជាសមាជិកពេញសិទ្ធិរឺមិនពេញសិទ្ធិរបស់អ.ស.ប ប៉ាឡេស្ទីននៅ ត្រូវប្រឈមមុខនឹងស្ថានភាពជាក់ស្ដែងដោះស្រាយបញ្ហាដែនដីជាមួយ អ៊ីស្រាអែលទៀតផង។ ការដែលត្រូវទទួលស្គាល់លើកកំពស់តួនាទីនៅអ.ស.ប នឹងជួយឲ្យប៉ាឡេស្ទីនអាចទទួលបានលទ្ធផលគឺបង្កការយកចិត្តទុកដាក់ របស់សាធារណៈមតិនិងចាប់ផ្ដើមដំណើរការដែលមិនដឹងថាពេលអាចនឹង បញ្ចប់ឡើយ៕ធ្វើការបោះឆ្នោត ទៅលើសំណើរបស់ប៉ាឡេស្ទីន ដែលសុំធ្វើជារដ្ឋសង្កេតការណ៍របស់អ.ស.ប.
Related








