បំប៉នជំនាន់យុវជនបន្តឆ្នើមបុព្វហេតុបដិវត្តរបស់បក្ស
12/12/2012 09:13
VOV-អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម លោក Nguyen Phu Trong នាថ្ងៃទី១២ធ្នូបានមានបទថ្លែងមតិសំខាន់ វាយតំលៃតួនាទីរបស់យុវជនក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស របស់ប្រជាជាតិ។ អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ ថាអង្គការសម្ព័ន្ធយុវជនត្រូវប្រមូលផ្ដុំអប់រំសតិអារម្មណ៍នយោបាយសំរាប់ យុវជននិងសមាជិកសម្ព័ន្ធយុវជនម្នាក់ត្រូវហាត់ពត់លត់ដំដោយឥតឈប់ ឈររួមចំណែកយ៉ាងច្រើនថែមទៀតទៅក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ។

VOV- អគ្គលេខា Nguyen Phu Trong បានអះអាងថា រហូតក្នុងរយៈកាលប្រវត្តិសាស្ត្រ របស់ប្រជាជាតិយុវជនវៀតណាមពីជំនាន់នេះទៅជំនាន់នោះជានិច្ចកាលលើកកំពស់ ស្មារតីស្នេហាជាតិមិនខ្លាចការលំបាកហានធ្វើពលីកម្មត្រៀមខ្លួនជាស្រេចបូជាដើម្បី បុព្វហេតុបង្កើរនិងករពារប្រទេសជាតិក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកសម្ព័ន្ធយុវជន ភារកិច្ចសាមគ្គីភាពប្រមូលផ្ដុំអប់រំចលនាយុវជនចូលរួមបណ្ដាចលនាបដិវត្តន៍។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ពីស្ថានភាពជាក់ស្ដែងនៃសកម្មភាពដ៏សម្បូរបែបផុលផុសនិងរស់រវើសរបស់យុវវ័យនៅលើគ្រប់វិស័យបានលេចចេញយុវជនជឿនឡឿនអង្គការសម្ព័ន្ធយុវជនឆ្នើមរួមចំណែកបំពេញឲ្យប្រពៃណីដ៏ភ្លឺស្វាងរបស់សម្ព័ន្ធយុវជនកុម្មុយ នីស្តហូជីមិញ។ អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “សកម្មភាពមានអត្ថន័យជាច្រើនរបស់សម្ព័ន្ធយុវជនបន្តបានបើកទូលាយ បណ្ដាចលនាសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារមាតុប្រទេសរួមដំណើរជាមួយយុវជនបង្កើតអាជីព បានបង្កសញ្ញាសម្គាល់ល្អក្នុងជីវភាពសង្គម។ អង្គការសម្ព័ន្ធយុវជនកាន់តែបានពង្រឹងនិងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃរណសិរ្សសាមគ្គី ភាពប្រមូលផ្ដុំយុវជនត្រូវបានបើកទូលាយ។ គុណភាពនយោបាយរបស់សមាជិក សម្ព័ន្ធយុវជនបានលើកកំពស់ជាជំហានៗជួរកម្មាភិបាលសម្ពន្ធយុវជនជាច្រើនកុះ ករវ័យក្មេងមានសម័ត្ថភាពឯកទេសបាននិងកំពុងក្លាយទៅជាប្រភពកម្មាភិបាល បន្តវេលាគួរឧ្យទុកចិត្តរបស់បក្សរដ្ឋអំណាចនិងមហាជនគ្រប់ជាន់ថ្នាក់។” ថ្នាក់ដឹកនាំបក្សរដ្ឋចូលរួមព្រឹត្តិការណ៍នេះ។ (Image: Internet) អគ្គលេខា Nguyen Phu Trong បានឲ្យដឹងថាមហាសន្និបាតលើកទី១១របស់បក្សកុម្មុយនីស្តវៀតណាមបានដាក់ចេញទិសដៅគោលដៅភារកិច្ចបដិវត្តរបស់វៀតណាមក្នុងរយៈពេល៥ឆ្នាំខាងមុខនិងចំពោះជំនាន់វ័យក្មេង បក្សកុម្មុយនីស្តវៀតណាមបញ្ជាក់ថា៖ ត្រូវធ្វើល្អកិច្ចការនយោបាយសតិអារម្មណ៍អប់រំប្រពៃណីឧត្តមកតិសិលធម៍និងរបៀបរស់នៅ។ អគ្គលេខា Nguyen Phu Trong បានអះអាងថា៖ “បញ្ហាយុវជននិងការងារយុវជនទទួលបានការយកចិត្តទុកដាក់ជាពិសេស ពីបក្សនិងរដ្ឋវៀតណាម។បក្សនិងរដ្ឋវៀតណាមជឿជាក់ទៅលើយុវជននិងអង្គការ សម្ព័ន្ឋយុវជន។ប៉ុន្តែយុវជននិងសម្ព័ន្ឋយុវជនក៍ត្រូវយល់ច្បាស់អំពីតួនាទីនិងភារ កិច្ចរបស់ខ្លួនដ័ជ្រាលជ្រៅជាងទៀតដើម្បីលើកកំពស់មនសិការទទួលខុសត្រូវ ខិតខំប្រឹងប្រែងហាត់ពត់លត់ដំរៀនសូត្រ“។ បំប៉នជំនាន់យុវជនបន្តឆ្នើមបុព្វហេតុបដិវត្តរបស់បក្ស (Image: Internet) លោក Nguyen Phu Trong បានសំណូមពរសម្ព័ន្ឋយុវជនយកចិត្តទុកដាក់និងអនុវត្តល្អនូវ ការអប់រំនយោបាយ សតិអរម្មណ៍សំរាប់យុវជន។ នេះជាសំណូមពរបន្ទាន់ផងនិងមាន ចរិតលក្ខណះយុទ្ឋសាស្រ្តដ៍យូអង្វែងផង។ អគ្គលេខា Nguyen Phu Trong នៅសំណូមពរ អង្គការសម្ព័ន្ឋយុវជនត្រូវមានរូបភាពនិងវិធានការសមស្របជាច្រើនថែមទៀតដើម្បី ពង្រីកតួនាទីឈានទៅមុខស្មារតីច្នៃប្រឌិត ស្ម៍គ្រចិត្ត លើកទឹកចិត្តយុវជនឈានទៅមុខ ក្នុងបុព្វហេតុឧស្សហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ។ លោកក៍បានលើក ច្បាស់ដែរថា៖សកម្មភាពទាំងឡាយរបស់ សម្ព័ន្ឋយុវជនត្រូវបំរើភារកិច្ចនយោបាយរួមរបស់ប្រទេសជាតិ សំរេចបណ្តាភារកិច្ចនយោបាយដ៍ឆ្នើមជាពិសេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរក្សាស្ថិរភាពនយោបាយ កសាងនិងរៀបចំបក្សឡើងវិញ៕
Related








