VOV WorldVOV World
បង្កើនទំនុកទុកចិត្តរវាងបក្សជាមួយប្រជាជន
10/05/2013 10:22
(VOV World)_​បញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ៗ ដែល ត្រូវបានយកមកពិភាក្សា​នៅក្នុងសន្និបាត លើកទី៧ គណះ កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម​ដែលកំពុងបាន ប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺបញ្ហាផ្លាស់ប្តូរថ្មី បង្កើនការ ដឹកនាំ​របស់បក្ស ចំពោះការងារចលនាប្រជាជន ក្នុងសភាពការណ៍ថ្មី។ ​
បង្កើនទំនុកទុកចិត្តរវាងបក្សជាមួយប្រជាជន
(VOV World)_​បញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ៗ ដែលត្រូវបានយកមកពិភាក្សា​នៅក្នុងសន្និបាត លើកទី ៧ គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម​ដែល កំពុងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺបញ្ហាផ្លាស់ប្តូរថ្មី បង្កើនការដឹកនាំ​របស់ បក្ស ចំពោះការងារចលនាប្រជាជន ក្នុងសភាពការណ៍ថ្មី។ ​ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងប្រជាជន(TTXVN) តាមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បាន​អោយ ដឹងថា÷  ក្នុងគ្រប់ដំណាក់កាល ការងារចលនាប្រជាជនសុទ្ធតែមានអត្ថន័យយុទ្ធ សាស្ត្រចំពោះបុព្វហេតុបដិវត្តន៍ទាំងមូលនៃប្រទេសជាតិនិងប្រជាជាតិ។ ក្នុងសភាព ការណ៍កំពុងមានការផ្លាស់ប្តូរថ្មីជាច្រើន ដូច​សព្វថ្ងៃនេះ ការងារចលនាប្រជាជនកាន់ តែ សំខាន់ជាង មិនអាចមើលងាយបានទេ។ លោកNguyen Van Hung អនុប្រធាន គណះ កម្មាធិការចលនាប្រជាជនមជ្ឈឹម បានអោយដឹងថា÷            “ ការងារចលនាប្រជាជនរបស់បក្សដើរតួនាទីដ៏សែនសំខាន់។ នេះគឺជា​ភារ កិច្ច​យុទ្ធសាស្ត្ររបស់បដិវត្តន៍។ ការបង្កើន ផ្លាស់ប្តូរថ្មីការងារចលនា​ប្រជាជន​គឺសំ ដៅ កសាងទំនាក់ទំនងជិតស្និទ្ធជាងទៀតរវាងបក្សជាមួយប្រជាជន។ សន្និបាត លើក នេះត្រូវកំណត់ច្បាស់នូវគោលដៅ ទស្សនះ ភារកិច្ច និងដំណោះស្រាយ  ដើម្បី បង្កើនការងារចលនាប្រជាជនរបស់បក្ស ក្នុងសភាពការណ៍ថ្មី។”           បញ្ហាដែលបានចោទឡើងគឺ ទន្ទឹមនឹងការសុក្រិដ្ឋការផ្តួចផ្តើមគំនិតគោល​ន យោ បាយអោយសមស្របជាមួយស្ថានភាពជាក់ស្ដែងនៃជីវភាពរស់នៅនោះ ការ​ផ្លាស់ប្តូរថ្មីបែបផែនអនុវត្តចលនាប្រជាជនត្រូវបានយកចិត្តទុកដាក់ជាពិសេស។  ក្នុង​ដំណាក់កាល​បច្ចុប្បន្ននេះ បញ្ហាសំខាន់បំផុតគឺ គណះកម្មាធិការបក្ស រដ្ឋអំណាច​គ្រប់ជាន់ថ្នាក់ត្រូវប្រមូលផ្តុំបានបញ្ញារបស់ប្រជាជន ប្រមូលផ្តុំគេចុលក្នុងផែនមហា សាមគ្គីភាពជាតិដើម្បីមនុស្សម្នាក់ៗ ក្លាយទៅជាអ្នកស្ម័គចិត្តក្នុងការងារនេះ​ៗ។ ស្ដីពីការបង្កើនគុណភាពជួរកម្មាភិបាលធ្វើការងារចលនាប្រជាជន មហា​បរិញ្ញា ham Thi Nhu Quynh គ្រូបង្រៀន១រូបនៅសាលានយោបាយ Nghe An បានអោយដឹង ថា÷           “បញ្ហាត្រូវយកចិត្តទុកដាក់ពិសេសបំផុតនាបច្ចុប្បន្នគឺការទទួលខុសត្រូវរបស់ ជួរកម្មា​ភិបាលក្នុងបញ្ហាបំរើប្រជាជន។ការទទួលខុសត្រូវរបស់ជួរកម្មាភិបាលពិសេស ជា​អ្នក​ជួប​ប្រាស្រ័យជាមួយប្រជាជន​ត្រូវចាប់ផ្ដើមពីគណះកម្មាធិការបក្ស​ រដ្ឋអំណាច​មូលដ្ឋានគ្រប់ជាន់ថ្នាក់​ត្រូវ​ជា​អ្នកគំរូដើម្បីបង្កកំលាំងរីករាលដាល។”           ក្នុងពេលនោះអតីតអនុប្រធានរដ្ឋសភាលោក Truong Quang Duoc បានចាត់ទុក ថា ការនិយាយនិងទង្វើ មេរៀនដ៏ខ្លីអំពិការងារចលនា​ប្រជាជនរបស់​លោក​ប្រធាន ហូជី មិញគឺជាត្រីវិស័យនៃការងារចលនាប្រជាជនក្នុងគ្រប់​ដំណាក់កាល។​ក្នុងដំ ណាក់ កាលនាបច្ចុប្បន្នការងារចលនាប្រជាជនត្រូវបង្ហាញ​តួនាទី​យ៉ាងខ្លាំងក្លាថែម ទៀតសំដៅដោះស្រាយបញ្ហាជីវភាពរស់នៅប្រជាជន។ ក្រៅពីនោះការងារចលនា ប្រជាជនត្រូវ រួមចំណែកលាតត្រដាង អនុវត្តរាល់ការផ្តួចផ្តើមគំនិត​គោលនយោបាយ របស់បក្សនិង រដ្ឋចូលក្នុងជីវភាពរស់នៅយ៉ាងខ្លាំងក្លាថែមទៀត។ លោក Truong Quang Duoc បានលើកច្បាស់ថា៖           “តួអក្សចលនាប្រជាជនជាកិរិយាសព្ទ​វាជាសកម្មភាព។ ប្រសិនបើគ្មានសកម្ម​ ភាព​គឺគ្មានការចលនាប្រជាជនឡើយ។ សកម្មភាពគឺអ្វី? គឺត្រូវទទួលយក​ជាមួយ​ គោល​នយោបាយគោលមាគ៌ា គោលការណ៍ឲ្យស៊ីជម្រៅ ឲ្យសមស្របជា​មួយ​ប្រ ជាជន។ ជាងនេះទៀត គឺទាក់ទងជាមួយជំនាន់កម្មាភិបាលនិងប្រជាជនគ្រប់​ស្រ ទាប់​។​បើមានការទាក់ទងនោះទើបបានដឹងថាជីវភាពរស់នៅរបស់គេយ៉ាងម៉េច​បំ ណង​ប្រាថ្នារបស់គេយ៉ាងម៉េច។” គោលដៅចុងក្រោយនៃការបង្កើននិងផ្លាស់ប្តូរថ្មីកិច្ចដឹកនាំរបស់បក្សចំពោះការងារ ចលនាប្រជាជនក្នុងស្ថានភាពថ្មីគឺដើម្បីពង្រឹងដ៏រឹងមាំការជឿជាក់របស់ប្រជាជនទៅ លើបក្ស បង្កើនផែនមហាសាមគ្គីភាពជាតិ​និងទំនាក់ទំនងស្អិតរមួតទៅលើ​​បក្សជា មួយប្រជាជន ពង្រីកនូវកំលាំងដ៏ធំធេងរបស់ប្រជាជនបង្កើត​ចល​នាម​ហាជនដ៏ទូ លំទូលាយកសាងនិងការពារប្រទេសជាតិនិងអនុវត្តដ៏​ជោគជ័យបុព្វហេតុឧស្សាហូ បនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ៕