VOV WorldVOV World
បន្ថយគោលដៅកំណើនដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
10/10/2012 08:23
VOV-ការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមក្នុង ប៉ុន្មានថ្ងៃកន្លងទៅជា​បន្ត​បន្ទាប់ត្រូវបានបណ្ដាអង្គការ អន្តរជាតិដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារ​ ពិភពលោក (WB) និងមូលនិធិរូបីយវត្ថុ (IMF) បច្ចុប្បន្នកម្ម​នៅកំរិតជាង៥% ទាបជាងការព្យាករណ៍មុននេះ៤ខែ។ ប៉ុន្តែនៅ​ដំណាក់កាលនេះ អ្នកជំនាញការជាច្រើនបានចាត់ទុកថា នេះជាកំរិតកំណើន​សមស្របពីព្រោះវៀតណាមកំពុងត្រូវយកចិត្តទុកដាក់ច្រើនជាងក្នុងស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ចធានាឲ្យខឿនសេដ្ឋកិច្ចល្អជាងក្នុងឆ្នាំ២០១៣និងប៉ុន្មានឆ្នាំជាបន្តទៀត។
បន្ថយគោលដៅកំណើនដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
បន្ថយគោលដៅកំណើនដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច         VOV-ទោះបីការព្យាករណ៍កំណើន GDP របស់វៀតណាមថយចុះក្នុងឆ្នាំ​ ២០១២​ក្តី ប៉ុន្តែបណ្ដាអង្គការអន្តរជាតិសុទ្ធតែចាត់ទុកថា ក្នុងឆ្នាំ២០១៣ ល្បឿន កំណើន​នេះនឹងបានកែលំអរ។ ធ្វើជាមូលដ្ឋានដើម្បីបណ្ដាអង្គការនេះនាំចេញ​ ការ​ពិនិត្យ ពីព្រោះគេចាត់ទុកទន្ទឹមនឹងការទប់ស្កាត់អតិផរណា រដ្ឋាភិបាល​វៀតណាមកំពុងមានគ្រប់គ្រងល្អគោលនយោបាយដើម្បីជំរុញកំណើន។ ឧទាហរណ៍​ជាក់ស្ដែងមួយគឺគោលនយោបាយសាពើព័ន្ធកំពុងបានបន្ធូបន្ថយ។ វៀតណាមជាបន្តបន្ទាប់បញ្ចុះការប្រាក់ពី១៥%នាចុងឆ្នាំ២០១១ចុះត្រឹម១១%នៅ ពាក់កណ្ដាលឆ្នាំនេះដើម្បីសមស្របនឹងការថយចុះនៃអតិផរណា។ រដ្ឋាភិបាល​វៀតណាមប្តេជ្ញាចិត្តបន្តដោះស្រាយបណ្ដាធនាគារអន់ខ្សោយក្នុងឆ្នាំ២០១៣ ដើម្បីសុក្រិដ្ឋប្រព័ន្ធហិរញ្ញវត្ថុធនាគារ។ រួមជាមួយភាពសកម្មនៃបណ្ដាគោល​នយោបាយគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច វៀតណាមកំពុងជំរុញល្បឿនអនុវត្តរៀបចំ​ឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ពិសេសគឺរៀបចំឡើងវិញរចនាសម្ព័ន្ធ ​វិនិយោគ​សាធារណៈ។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម​ Bui Quang Vinh បានអះអាងថា៖         “វិនិយោគសាធារណៈកំពុងថយចុះ ជាជំហានៗបញ្ជូនទីលានឲ្យវិស័យ​ ឯកជន។ តាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមគឺក្នុងការរៀបចំឡើងវិញរចនា សម្ព័ន្ធ​វិនិយោគនោះ សំខាន់គឺរៀបចំឡើងវិញរចនាសម្ព័ន្ធវិនិយោគ សាធារណៈ។ តាម​នោះអ្វីដែលវិស័យឯកជនអាចវិនិយោគបានរដ្ឋបានលៃទុក ឲ្យប្លុកឯកជន។ រដ្ឋមាន​ទុនជួយឧបត្ថម្ភឯកជនតាមរយៈបណ្ដារូបសណ្ឋានដូច ជាដៃគូរដ្ឋឯកជន។”         ពន្យាពេលពន្ធ VAT ក៏ជាដំណោះស្រាយសកម្មមួយដែលរួមចំណែកដោះ ស្រាយ​ការលំបាកសំរាប់អង្គភាពអាជីវកម្មក្នុងប្រទេសជំរុញការនាំចេញ។ រួម ជាមួយនោះ​គឺជំរុញគោលនយោបាយទាក់ទាញវិនិយោគបរទេស (FDI)។ តាម នាយកដ្ឋាន​វិនិយោគបរទេស-ក្រសួងផែនការនិងវិនិយោគថា ក្នុងខែកញ្ញា ទុន វិនិយោគ​បរទេស (FDI) ចុះបញ្ជីចូលវៀតណាមទទួលបានជាង១ពាន់លាន ដុល្លារអាមេរិក។ គិតជារួមក្នុងរយៈពេល៩ខែ ទុន FDI ចុះបញ្ជីទទួលបាន ប្រមាណជាង៩ពាន់៥រយ​លានដុល្លារអាមេរិក ក្នុងនោះរំសាយទុនបានជាង៨ ពាន់១រយលានដុល្លារ​អាមេរិក។ នេះជាសញ្ញាសកម្មពីចរន្តទុន FDI។ លោក Nguyen Van Toan អនុប្រធានសមាគមអង្គភាពអាជីវកម្មវិនិយោគបរទេស ក្រសួងផែនការនិង​វិនិយោគ បានឲ្យដឹងថា៖         “ក្នុងរយៈពេល៩ខែដើមឆ្នាំបើប្រៀបនឹងឆ្នាំ២០១១ ទុនចុះបញ្ជីទាបជាងប៉ុន្តែ​ទុនរំសាយរបស់យើងក៏ទទួលបានប្រហាក់ប្រហែលឆ្នាំ២០១១ គឺប្រមាណ៩៨% នេះជាសញ្ញាសកម្ម។ ទីពីរគឺវិនិយោគទៅលើបច្ចេកវិជ្ជាផលិតកម្មខ្ពស់ជាបង្គួរ។​មុនឆ្នាំ២០១២គ្មានក្រុមហ៊ុនណាវិនិយោគនៅកំរិត១ពាន់លានដុល្លារអាមេរិក ប៉ុន្តែ​ក្នុង៩ខែឆ្នាំ២០១២បានមានក្រុមហ៊ុនជប៉ុនចំនួន២វិនិយោគចូលវៀតណាមជាមួយ ចំនួនទុនដ៏ធំ ក្នុងនោះមានក្រុមហ៊ុនអចលនៈវត្ថុមួយ។ ក្នុងពេលទីផ្សារ​អចលនៈវត្ថុ ​ត្រូវជាប់កក់ យឺតយ៉ាវ​ប៉ុន្តែគេនៅតែវិនិយោគគឺគេមានទស្សនវិស័យវែងឆ្ងាយ​ពិត​ ប្រាកដ​ថាទីផ្សារនេះមានការអភិវឌ្ឍន៍នាពេលអនាគត។”        បណ្តាអ្នកជំនាញការបានពិនិត្យថាៈទោះបីជាការចងសម្ព័នរវាងវៀតណាម ជាមួយសកលលោកពុំទាន់បានជិតស្និទប៉ុន្តែវៀតណាមនៅរងផលប៉ះពាល់មួយ ចំនួនពីវិបត្តិនៃខឿនសេដ្ឋកិច្ចពិភពលោក។ដោយហេតុនេះសំណូមពរចាំបាច់១ ក្នុងចំណោមសំណូមពរចាំបាច់គឺវៀតណាមត្រូវបង្កើនសមត្ថភាពម៉ាក្រូព្យាករណ៍ ដើម្បីលើកកំពស់ប្រសិទ្ឋភាពបញ្ជាណែនាំរបស់រដ្ឋាភិបាល។ នាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានយល់ព្រមចូលរួមកម្មវិធីវាយតំលៃហិរញ្ញវត្ថុ១នៃមូលនិធិ អន្តរជាតិ(IMF)និងធនាគរពិភពលោកដែលគ្រោងសំរេចនាត្រីមាសទី១ឆ្នាំ២០១៣។ ប្រការនេះទទួលបានការវាយតំលៃខ្ពស់ពីបណ្តាអ្នកផ្តល់ជំនួយ។លោក Rajat Nag​អគ្គនាយកចាត់ចែងការ​ADBនៃដំបន់អាស៊ីប៉ាស៊ីហ្វិកចាត់ទុកថា៖ “យើងខ្ញុំនៅជឿជាក់ទៅល់កំណើនអង្វែងកាលរបស់វៀតណាមដដែល។ ប៉ុន្តែ ប្រការសំខាន់នាបច្ចុប្បន្នគឺវៀតណាមត្រូវជំរុញខ្លាំងដំណើរការកែទម្រង់។ វៀតណាមត្រូវមានការខំប្រឹងប្រែងជាច្រើនក្នុងការអនុវ​ត្តបណ្តាគោល នយោបាយដែលបានលើកឡើងនិងបង្កើនការងាររដ្ឋបាលរដ្ឋដ៏ល្អជាងទៀត រៀបចំរចនាសម្ព័នបណ្តាអង្គភាពអាជីវកម្មនិងខឿនសេដ្ឋកិច្ចដើម្បីវៀតណាម អភិវឌ្ឍន៍ដ៍ចីរភាពជាងទៀត “។         ទោះបីជាប្រឈមមុខនឹងការលំបាក់ជាច្រើននាបច្ចុប្បន្ននេះក៍ដោយក៍ លទ្ឋផលសកម្មនានាដែលវៀតណាមទទួលនាពេលកន្លងទៅរួមជាមូយការ ប្តេជ្ញាចិត្តអនុវត្តរាល់គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលបានដាក់ចេញ បណ្តាអ្នកជំនាញការពិនិត្យថាៈល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមនិង បានកែលំអរនាពេលខាងមុខជាពិតប្រាកដ៕