VOV WorldVOV World
បញ្ហានុយគ្លេអ៊ែរបស់អ៊ីរ៉ង់-បញ្ហាមិនងាយដោះស្រាយ
16/10/2013 10:41
Vovworld-ក្រោយរយៈពេលដ៏វែងត្រូវផ្អាក ការចរចារអំពី បញ្ហា​នុយក្លេអ៊ែរវាងអ៊ីរ៉ង់និងក្រុម P5+1 (រួមមានប្រទេស ៥ជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ សហប្រជាជាតិនិងអាល្លឺម៉ង់) ជាចុងក្រោយត្រូវបាន ចាប់ផ្ដើមឡើងវិញក្នុងថ្ងៃទី១៥​និង​១៦​តុលានៅទីក្រុង Geneva ស្វីស។ ទោះបី ជាកត់សម្គាល់បរិយាកាសមានចរិត​លក្ខណៈស្ថាបនារបស់បណ្ដាភាគីមុន នឹងវង់ចរចារក្តី ប៉ុន្តែសាធារណៈមតិក៏មានការប្រុងប្រយ័ត្ន​ក្នុង​ពេលចាត់ទុក អំពីលទ្ធផលជាក់ស្ដែងនៃព្រឹត្តិការណ៍នេះផងដែរ។
បញ្ហានុយគ្លេអ៊ែរបស់អ៊ីរ៉ង់-បញ្ហាមិនងាយដោះស្រាយ
បញ្ហានុយគ្លេអ៊ែរបស់អ៊ីរ៉ង់-បញ្ហាមិនងាយដោះស្រាយ (Reuters)         Vovworld-គោលដៅរបស់អ៊ីរ៉ង់ពេលចូលរួមការចរចារនេះគឺបទហ៊ុំព័ទ្ធ​សេដ្ឋកិច្ច ត្រូវបានបន្ធូស្រាលឆាប់កាលណាល្អកាលនោះ។ ក្នុងពេលនោះលោកខាងលិចនិង អាមេរីក​ចង់ប្រើបទហ៊ុំព័ទ្ធសេដ្ឋកិច្ចនេះដើម្បីដោះស្រាយបញ្ចប់ជាស្ថាពរនូវកម្មវិធី នុយក្លេអ៊ែរបស់អ៊ីរ៉ង់សំដៅធានាផលប្រយោជន៍និងឥទ្ធិពលនៅមជ្ឈឹមបូពារ។         នាបច្ចុប្បន្ន អ៊ីរ៉ង់មានកម្មសិទ្ធិសារធាតុ Urani ជិត៧ពាន់គីឡូគ្រាមចម្រើននៅ ​កំរិត​ទាបនិងវត្ថុធាតុដើមប្រមាណ១៨៦គីឡូគ្រាមដែលបានចម្រើននៅកំរិត២០%​ ជាដើម។ តាមអ្នកជំនាញការថា បណ្ដារោងចក្រអគ្គិសនីនុយគ្លេអ៊ែត្រឹមតែ​ប្រើ ប្រាស់​វត្ថុធាតុដើមសារធាតុ urani ត្រូវបានចម្រើននៅកំរិតទាបតែប៉ុណ្ណោះ។ ប៉ុន្តែ អ៊ីរ៉ង់បានប្រកាសថា គេត្រូវការសារធាតុ urani ត្រូវបានចម្រើននៅកំរិត២០%ដើម្បី បំរើ​ឲ្យម៉ាស៊ីនរ៉េអាកទ័រស្រាវជ្រាវសុខាភិបាល។ ប្រការនេះបានក្លាយទៅជា មូលហេតុធ្វើ​ឲ្យ​លោកខាងលិចនិងអ៊ីស្រាអែលព្រួយបារម្មណ៍ថា​អ៊ីរ៉ង់អាច ដំណើរការកម្មវិធីចម្រើនសារធាតុ urani នៅកំរិតខ្ពស់ជាងដោយសម្ងាត់។         ដូច្នេះការចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 លើកនេះត្រូវដោះ​ស្រាយឲ្យបាន បញ្ហាសំខាន់ចំនួន២។ នោះគឺកសាងទំនុកទុកចិត្តនៅចំពោះមុខនិងខំប្រឹង​ប្រែង ឆ្ពោះទៅកិច្ចព្រមព្រៀងចុងក្រោយ។         ប៉ុន្តែ មុននឹងការចរចារ​អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បាន​ លើក​ច្បាស់ថា អ៊ីរ៉ង់នឹងចរចារអំពីបរិមាណកំរិតនិងវិធានការចម្រើនសារថាតុ Urani ប៉ុន្តែ​ការ​ដឹកជញ្ជូនវត្ថុធាតុដើមដែលបានចម្រើនចេញពីដែនដីអ៊ីរ៉ង់គឺជាបញ្ហា មិនអាចយល់ព្រម​បានឡើយ។ សេចក្តីប្រកាសរបស់លោក Abbas គឺដើរផ្ទុយនឹង សុឆ័ន្ទះដែលរដ្ឋ​អំណាច​របស់ប្រធានាធិបតី Hassan Rowhani បង្ហាញមុននោះ។         រីឯនៅអាមេរិក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានអះអាងថា ​ប្រទេស​នេះ​កំពុងមានការប្រុងប្រយ័ត្ននិងពិនិត្យមើលដំណើរការនុយគ្លេអ៊ែរបស់ អ៊ីរ៉ង់យ៉ាងម៉ត់ចត់។ នៅរដ្ឋសភា​អាមេរិក​ក៏​មានសម្លេងប្រឆាំងជំទាស់ការបន្ធូ ស្រាលទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ផងដែរ។ ​ព្រឹទ្ធសភាអាមេរិកបានផ្សាយសញ្ញា ច្បាស់លាស់ថា​ប្រសិនបើសេតវិមាន​មិន​ទទួលបានការបោះជំហានណាមួយ ឡើយនាចុងខែតុលានេះ គេនឹងពិភាក្សា​អំពីគំរោងច្បាប់ដាក់ទណ្ឌកម្មថ្មី។         ក្នុងពេលនោះ ការចរចារក៏ត្រូវរងកំលាំងសម្ភាធពីកត្តានៅខាងក្រៅដែរ។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu បានព្រមានថា​ការកាត់​បន្ថយកំលាំងសម្ភាធចំពោះអ៊ីរ៉ង់ដែលទាក់ទិនដល់កម្មវិធីនុយគ្លេអ៊ែនៃប្រទេស នេះនឹងជាការខុសឆ្គងប្រវត្តិសាស្ត្រ។ នាបច្ចុប្បន្នមិនម៉ែនជាពេលវេលាដើម្បី​ សម្បទានទេ​តែត្រូវបន្តបង្កើនកំលាំងសម្ភាធទៅលើអ៊ីរ៉ង់។ ​តាមលោក Netanyahu ថា​ អ៊ីរ៉ង់អាចចម្រើន Urani ពី៣,៥%ឡើងដល់៩០% ដូច្នេះ ការត្រៀមជាស្រេច បញ្ឈប់​ចម្រើន urani ២០% គ្មានអត្ថន័យអ្វីឡើយ។ សេចក្តីព្រមានរបស់លោក Benjamin Netanyahu ត្រូវបានចាត់ទុកជាសារផ្ញើរជុនលោកខាងលិចថា គេមិនគួរ នាំចេញ​ការសម្បទានណាមួយចំពោះអ៊ីរ៉ង់ឡើយ។         ក្នុងអំឡុង៤ឆ្នាំកន្លងមក សាធារណៈមតិបានឃើញការបរាជ័យជាបន្ត​បន្ទាប់​របស់បណ្ដាការចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 ជុំវិញកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់។ និងលើកនេះ ការតថ្លៃរវាងបណ្ដាភាគីប្រហែលជាក៏លំបាកនិងរងកំលាំងសម្ភាធ​ ជា​ច្រើន។ ដើម្បីជៀសវាងបរាជ័យជាថ្មីម្ដងទៀត បណ្ដាភាគីត្រូវរួមគ្នាសម្បទាន និងមាន​អកប្បកិរិយាសុឆ័ន្ទះជាងក្នុងការដោះស្រាយបញ្ហានុយគ្លេអ៊ែអ៊ីរ៉ង់៕