បើកចេញដំណាក់កាលថ្មីក្នុងទំនាក់ទំនងវៀតណាម-អ៊ីតាលី
21/01/2013 10:19
(VOV World)_អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong កំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលី ប្រព្រឹត្ត ទៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវា បង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក្នុងឱកាសនេះ ដែរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមលើកកំពស់ ទំនាក់ទំនងវៀតណាម-អ៊ីតាលីឡើងដៃគូយុទ្ធសាស្ត្រ។
(VOV World)_អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong កំ ពុង មានដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលី។ ប្រព្រឹត្ត ទៅក្នុងឱកាសរំលឹក ខួប អនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក្នុងឱកាស នេះដែរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ រួម លើកកំពស់ទំនាក់ទំនងវៀតណាម-អ៊ីតាលី ឡើង ដៃគូ យុទ្ធសាស្ត្រ។ ការសន្យាន យោបាយខ្លាំងក្លារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ នឹងជាបុព្វបទសំខាន់ ដើម្បីនាំទំនាក់ទំនងវៀតណាម-អ៊ីតាលី ឈាន ចូល ដំណាក់កាលថ្មី ជាក់ស្ដែងនិង មានប្រសិទ្ធភាពខ្ពស់ជាង។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong(internet) ៤០ឆ្នាំកន្លងមក កាលពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត ពីសេស គឺពីពេលវៀតណាមកសាងប្រទេសឡើងវិញ បន្ទាប់ពីសង្គ្រាម ឈានចូលដំណាក់ កាលផ្លាស់ប្តូរថ្មី ទំនាក់ទំនងវៀតណាមនិងអ៊ីតាលីបានអភិវឌ្ឍន៍សកម្ម លើគ្របវិ ស័យ។ អ៊ីតាលីជាប្រទេសដើមដំបូងនៅអឺរ៉ុបខាងត្បូង សកម្មគាំទ្រការបង្កើនកិច្ច សហប្រតិបត្តិការរវាងវៀតណាម ជាមួយEU លើបណ្ដាវេទិកាអន្តរជាតិធំៗ ក៏ដូជា ការ ស្ដារ ទំនាក់ទំនងប្រក្រតីរវាងវៀតណាម និងបណ្ដាអង្គការហិរញ្ញវត្ថុអន្តរជាតិ។ ប្រទេសទាំងពីរជានិច្ចកាលគោរពតួនាទី របស់គ្នា ផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ យោគទ្វេភាគីអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។ ថ្នាក់ដឹកនាំរបស់អ៊ីតាលី ជានិច្ចកាល អះអាងនូវការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយ វៀតណាម និងចាត់ទុកវៀតណាមជាប្រទេសអាទិភាពក្នុងការអភិវឌ្ឍន៍ទំនាក់ ទំនង នៅ តំបន់អាស៊ីអាគ្នេយ៍ និងជាទីមកដល់របស់បណ្ដាអង្គភាពអាជីវកម្មអ៊ីតាលី ពីឥ ឡូវ នេះដល់ឆ្នាំ ២០២០។ ពិសេស ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ អ៊ីតាលីជានិច្ច កាលជាដៃគូរពាណិជ្ជកម្មជួរមុខរបស់វៀតណាម ក្នុងសហភាពអឺរ៉ុប (EU)។ លោក Le Hai Binh ប្រធាននាយកដ្ឋានគោលនយោបាយកិច្ច ការបរ ទេស ក្រសួងការបរ ទេសវៀតណាម បានចាត់ទុកថា÷ “ ទំនាក់ទំនងរវាងវៀតណាមនិងអ៊ីតាលីកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម។ ទី ១ គឺ អ៊ីតាលី បានទទួលស្គាល់ បែបបទខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ក្នុង ឆ្នាំ ២០១២ និង មាន គោលបំណងបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមយយវៀតណាម។ ដំណើរ ទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស Nguyen Phu Trong លើកនេះ នៅអ៊ីតាលី ក៏ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ីតាលី។” ដើម្បីលាតត្រដាងអនុវត្តការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២វៀត ណាម-អ៊ីតាលីឈានចូលដំណាក់កាលថ្មី១ បណ្តាក្រសួងស្ថាប័នមានសមត្ថកិច្ច នៃ ប្រទេសទាំង២បាននិងកំពុងមានផែនការរៀបចំសកម្មភាពជាច្រើន។ នោះគឺបណ្តា ទិវាវប្បធម៏វៀតណាមនៅអ៊ីតាលីដែលកំពុងបានធ្វើឡើងនៅរដ្ឋធានី Rom។សកម្ម ភាព នេះបានរួមចំណែកបង្កើនការជួបប្រាស្រ័យឧទ្ទេសនាមវប្បធម៌ ផ្សព្វ ផ្សាយ រូបភាពអំពីទឹកដីនិងមនុស្សវៀតណាមនៅអ៊ីតាលី។លោក Tran Thanh Hai អតីត ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅអ៊ីតាលីអោយដឹងថា៖ “ រហូតមកដល់ពេលនេះប្រជាជន អ៊ីតាលីពុំទាន់យល់ដឹងជាច្រើនអំពីប្រទេស វៀតណាម១ពោរពេញទៅដោយសក្តានុភាពខាងទេសចរណ៍។ជាពិសេសគឺបណ្តា កេរ្តិ៍ដំណែល រមណីយដ្ឋានល្បីឈ្មោះដូចជាឈូងសមុទ្រHa Long។យើងខ្ញុំបានជួប ធ្វើការជាមួយ ក្រសួងទេសចរណ៍អ៊ីតាលីនិងសម្ព័ន្ឋសមាគមទេសចរណ៍មួយចំនួន នៅទី ក្រុងធំៗនៃប្រទេសនេះដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍វៀតណាម “។ក្រៅពី វិស័យវប្បធម៏ ទេសចរណ៍ភាគីទាំង២នៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការ ពារប្រទេសនិងកីឡា។ល។ដោយឈរលើមូលដ្ឋាននោះដំណើរទស្សនកិច្ច នៅអ៊ីតា លី ជាលើកដំបូងរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាមនឹងបង្កើតកំលាំងចលករ ថ្មី១សំរាប់ទំនាក់ទំនងរវាងប្រទេសទាំង២។បណ្តាជំនួបចរចារនានារបស់លោកNguyen PhuTrong ជាមួយបណ្តាថ្នាក់ដឹកនាំអ៊ីតាលីក្នុង ដំណើរទស្សនកិច្ចលើកនេះនឹងធ្វើឲ្យទំ នាក់ទំនង លើគ្រប់វិស័យរវាងប្រទេសទាំង២ក្នុងដំណាក់កាលខាងមុខកាន់តែស៊ីជំរៅ ថែមទៀតជាពិតប្រាកដ៕
Related








