VOV WorldVOV World
ប្រទេសអាមេរិកឆ្នាំ២០១៣៖ក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរ
10/01/2013 08:45
VOV-ជាមួយប្រជាជនអាមេរិក ក្នុងពេលអានឈ្មោះ អ្នកទទួលជ័យជំនះ​គឺ​លោក Barack Obama រឺលោក Mitt Romney នោះ ជំនឿជាក់របស់គេត្រឹមតែឆ្ពោះ​ទៅ​ អនាគតប្រទេសអាមេរិកមួយនឹងភ្លឺស្វាងជាង។ ប្រជាជនអាមេរិកសង្ឃឹមថា​ក្នុង​រយៈពេល៤ឆ្នាំខាងមុខ ប្រទេសអាមេរិកនឹងទៅដល់ ដំបន់ភ្លឺនៃការអភិវឌ្ឍន៍​សេដ្ឋកិច្ច អាត្រាបាត់អាជីពថយចុះ ចំណូលរបស់ប្រជាជន បានកើនឡើងរួមជាមួយ​ផលប្រយោជន៍សង្គមនាំមកនូវលក្ខណៈរស់នៅល្អជាង សំរាប់ពួកគេ។ និងឈ្មោះ​លោក Obama ត្រូវបានជ្រើសរើសក្នុងពេលដែល អ្នកបោះឆ្នោតអាមេរិកជឿជាក់និងផ្ញើរ​ប្រគល់​ទំនុកទុកចិត្តរបស់ខ្លួនពីប្រការ ដែលប្រធានាធិបតី នេះបានសន្យា នោះគឺ​ការផ្លាស់ប្តូរថ្មី។
ប្រទេសអាមេរិកឆ្នាំ២០១៣៖ក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរ
ប្រធានាធិបតីអាមេរិកលោក Barack Obama         VOV-ក្រឡេកមើលលើឆ្នាំកន្លងទៅ ទោះបីមិនទាន់ពេញចិត្តចំពោះអ្វី​ដែល​ប្រទេសអាមេរិកទទួលបានក្តី ប៉ុន្តែប្រជាជនអាមេរិកបានមានក្តីសង្ឃឹមមួយ។ សន្លឹកឆ្នោតផ្ញើទំនុកទុកចិត្តទៅលើលោក Barack Obama បាននិយាយឡើង​ ប្រការ​ជាច្រើន។         ប្រជាជនអាមេរិកតែងតែល្បីឈ្មោះថាអ្វីៗគឺពិតប្រាកដ។ ដូច្នេះក្នុងការ ចលនាប្រជែងរកសម្លេង​ឆ្នោតដំណែងប្រធានាធិបតី កត្តាសេដ្ឋកិច្ចជានិច្ចកាល ដើរតួនាទីសម្រេច​កំណត់ការឈ្នះ-ចាញ់។ ក្នុងការចលនាបោះឆ្នោតនាឆ្នាំ កន្លងទៅទោះបីមិនដណ្ដើមបានប្រៀបខ្លាំងជាមួយ បក្ខជន Mitt Romney តាំង ពីដើមដំបូងមកក្តី ប៉ុន្តែប្រធានាធិបតី Barack Obama នៅទទួលបានជ័យជំនះ។ ប្រការនោះងាយយល់ណាស់ ពីព្រោះប្រជាជននៃ​ប្រទេសនេះមិនអាចផ្ញើរ វាសនារបស់ខ្លួនដោយមូលហេតុស្រពិចស្រពិលនោះឡើយ។ ក្នុងការចលនាបោះឆ្នោតនាឆ្នាំកន្លងទៅទោះបីមិនដណ្ដើមបានប្រៀបខ្លាំងជាមួយ បក្ខជន Mitt Romney តាំងពីដើមដំបូងមកក្តី ប៉ុន្តែប្រធានាធិបតី Barack Obama នៅទទួលបានជ័យជំនះ។          អាមេរិកត្រូវបានភ្ញាក់ខ្លួនជាច្រើនលើកច្រើនសារដោយការព្រមានអំពី ស្ថានភាពអន់ខ្សោយរបស់ខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកនេះ។ រលក បាតុកម្ម÷ ដណ្ដើម​វិថី Wall នៅជាមេរៀន១ចំពោះការសម្រេចចិត្តណាមួយ  របស់អ្នកបោះឆ្នោត​អាមេរិក​ ក្នុងឆ្នាំកន្លងទៅ។ ដូច្នេះ ការជ្រើសរើសរបស់គេ  ក៏គឺ​គោលដៅចំពោះ​អនាគតរបស់អាមេរិកដែរ។            មុនបង្អស់ ទោះបីជាមិនទាន់មានការបោះជំហានខ្លាំងក្លាក្តី ប៉ុន្តែ បណ្ដា វិធានការរបស់លោក Barack Obama ក្នុងឆ្នាំ ២០១២ ត្រូវបានចាត់ទុកជាការជំរុញ​សន្សឹមៗ ចំពោះខឿនសេដ្ឋកិច្ចអាមេរិក។ ​ប្រធានាធិបតីរូបនេះ បានឈរខាងវណ្ណ​ពលករក្នុងសង្គម យកចិត្តទុកដាក់ដល់បណ្ដាគោលនយោបាយសុខាភិបាល បញ្ហានារី និងសមភាពភេទ…ជាដើម។ ក្នុងឆ្នាំកន្លងទៅ លោក  Barack Obama ​បានមានកាយវិការខ្លាំងក្លា ដើម្បីជំរុញខឿនសេដ្ឋកិច្ច។ ការជោគជ័យធំបំផុតគឺ  ការសង្គ្រោះផ្នែកផលិតថយន្ត នៅរដ្ឋOhio បណ្ដាវិធានការ​ដាស់តឿន​រដ្ឋ​សភា​អាមេរិក កែទម្រងច្បាប់ពន្ធថ្មី…ជាដើម។ ក្នុងរយះពេលប៉ុន្មានថ្ងៃចុងឆ្នាំ ២០១២  តាមប្រភពព័ត៍មានពីក្រសួងការងារអាមេរិកថា÷​អត្រាបាត់អាជីពនៅអាមេរិក ​ត្រូវបានថយចុះ៧,៧% ក្នុងខែវិច្ឆិកា ដែលជាកំរិតទាបបំផុតក្នុងរយះពេល ៤ឆ្នាំ កន្លងទៅនៅប្រទេសនេះ។ នេះគឺជាការជោកជ័យដែលមិនងាយស្រួលដណ្ដើម យកបាន​។         ត្រឡបមកវិញរយះពេល ៤ឆ្នាំមុន នាពេលលោក Barack Obama ទើប​ឈានជើងចូលក្នុងសេតវិមាន ប្រធានាធិបតីរូបនេះ  បានសន្យាថានឹងសាមគ្គី​ភាព ផ្សះផ្សាប្រទេសជាតិ។ និងរយះពេល៤ឆ្នាំកន្លងផុតទៅហើយ និងស្ថាន ភាពជាក់ស្ដែងបានសរអោយឃើញថា÷ ការផ្លាស់ប្តូរបានកើតមានឡើងនៅ អាមេរិក។ ទន្ទឹមនឹងនោះ ក្នុងគោលនយោបាយកិច្ចការបរទេស លោក Barack Obama ​ទទួលបានជោគជ័យជាច្រើន ក្នុងពេលរាំងស្កាត់បានការបង្កើនកំលាំង យោធានៅ​សមរភូមិ​មិនចាំបាច់មួយចំនួន ដូចជានៅ Afganistan អ៊ីរ៉ាក់…ជាដើម។​ចំណុចផ្លាស់ប្តូធំមួយទៀតក្នុងគោលនយោបាយកិច្ចការបរទេសរបស់អាមេរិក ក្នុងឆ្នាំ២០១២គឺងាកមករកដំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះជាពិសេសបង្កើន ទំនាក់​ទំនងជាមួយឥណ្ឌា រឹតបន្តឹងទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយជប៉ុននិងកូរ៉េ ខាងត្បូង អនុវត្តជាបន្តបន្ទាប់ការធ្វើសមយុទ្ធជាមួយប្រទេសអាស៊ីបូព៌ា។​ការ ដែលលោក Obama ជ្រើសរើសអាស៊ី-អាគ្នេយ៍ជាកន្លែងមកបំពេញទស្សនកិច្ច ដើមដំបូង​ក្រោយ​ពេលជាប់ឆ្នោតជាថ្មីម្ដងទៀត ក៏ជាភ័ស្តុតាងបង្ហាញការប្តេជ្ញា ចិត្តយ៉ាងខ្លាំងក្លារបស់​អាមេរិកគឺបង្កើនឥទ្ធពលនៅដំបន់នេះ។ ចំណុចផ្លាស់ប្តូធំមួយទៀតក្នុងគោលនយោបាយកិច្ចការបរទេសរបស់អាមេរិកក្នុងឆ្នាំ២០១២ គឺងាកមករកដំបន់អាស៊ី-ប៉ាស៊ីហ្វិក         ជាច្បាស់ណាស់ថា ប្រជាជនអាមេរិកត្រូវការលោក Obama ជាប់ឆ្នោត​ អាណាត្តិ​ទី២។ គេចង់ឲ្យអ្នកប្រមុខនៃប្រទេសអាមេរិកនឹងជាក់ស្ដែងបនីយកម្ម​ រាល់​កិច្ចសន្យារបស់ខ្លួនចំពោះអ្នកបោះឆ្នោត។ តាំងពីពេលជាប់ឆ្នោតជាថ្មីម្ដង ទៀត លោក Obama បានកំណត់សេដ្ឋកិច្ចនៅជាចំណុចស្នូល ទន្ទឹមនឹងនោះ ជំរុញ​សមាជិក​សភារបស់គណៈបក្សសាធារណៈរដ្ឋនៅរដ្ឋសភាបង្រួញគំលាត ខ្វែង​គំនិត​ដើម្បីដោះស្រាយបណ្ដាបញ្ហាបន្ទាន់ដែលកំពុងដាក់ចេញចំពោះ ប្រទេសអាមេរិក។ លោកបានសន្យាបង្កការងារធ្វើថ្មីរាប់លានបង្កើនជាពីរដង ការនាំចេញ អភិវឌ្ឍន៍ថាមពលបៃតងជាដើម។         ឆ្នាំ២០១៣​អ្នកបោះឆ្នោតអាមេរិកជាថ្មីម្ដងទៀតជឿជាក់ផ្ញើរក្តីសង្ឃឹមទៅ លើ​ប្រធានាធិបតី Barack Obama នឹងកាច់ចង្កូតនាវាប្រទេសអាមេរិកចូលចត់ដ៏ ជោគជ័យ នាំប្រទេសអាមេរិកត្រឡប់មកតួនាទីជាមហាអំណាចលេខ១លើ ពិភពលោកវិញ៕