VOV WorldVOV World
ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសឆ្នាំ២០១២
09/01/2013 09:16
VOV-ឆ្នាំ២០១២បានកន្លងផុតទៅហើយ។ ក្រឡែក មើលលើកំណាត់ផ្លូវមួយឆ្នាំ​ពោពេញ​ទៅដោយបំរែ បំរួលអាចឃើញថា​បណ្ដាសកម្មភាពកិច្ចការបរទេស ​ត្រូវ​បាន​វៀតណាមអនុវត្តដ៏ទូលំទូលាយតាមគោល មាគ៌ា កិច្ចការបរទេសរបស់មហាសន្និបាតទូទាំងប្រទេសនីតិកាលទី១១របស់បក្សកុម្មុយនីស្តវៀត ណាម នាំមក​នូវបណ្ដាលទ្ធផលជាក់ស្ដែង។​ កិច្ចការបរទេសឆ្នាំ២០១២ មិន ត្រឹមតែរួមចំណែកបង្ក​បរិយាកាសអន្តរជាតិងាយស្រួលឲ្យការអភិវឌ្ឍន៍ ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំង​ជួយឧបត្ថម្ភការពារផលប្រយោជន៍ជាតិ ការពារអធិបតេយ្យភាពបូរណៈ​ភាពដែនដី​វៀតណាមទៀតផង។
ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសឆ្នាំ២០១២
ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសឆ្នាំ២០១២         VOV-ក្នុងឆ្នាំកន្លងទៅបណ្ដាសកម្មភាពការទូតទ្វេភាគីបានប្រព្រឹត្តទៅ យ៉ាង​ផុលផុស។ បណ្ដាដំណើរទស្សនកិច្ចជួបសន្ទនាជាន់ខ្ពស់ជាមួយប្រទេស ជិតខាង​ដំបន់ដៃគូធំៗមិត្តភ័ក្តជាប្រពៃណីនិងដៃគូមានសក្ដានុភាពបានធ្វើឲ្យ ជ្រាលជ្រៅថែមទៀតទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេស។​លោក Le Hai Binh ប្រធាននាយកដ្ឋានគោលនយោបាយកិច្ចការបរទេសក្រសួងការ បរទេសវៀត​ណាមបានចាត់ទុកថា៖         “មានចំណុចសំខាន់ពិសេសចំនួន២ដែលយើងបានឃើញច្បាស់។​ ទីមួយ គឺបរិមាណគណៈ​ប្រតិភូចូលមកវៀតណាមបានបង្កើនពី៤ដល់៥ដងបើប្រៀប នឹងឆ្នាំ២០១១។ ទីពីរគឺ​ ប្រទេសជាច្រើនចង់បង្កើនទំនាក់ទំនងជាមួយវៀត ណាម ចង់នាំទំនាក់ទំនងនេះស៊ីជម្រៅថែមទៀត។ ចំណុចទាំងពីរនោះបាន បង្ហាញថាតួនាទី​របស់វៀតណាមក្នុងក្រសែភ្នែកមិត្តភ័ក្តអន្តរជាតិបានកើន ឡើងនិង បង្ហាញថាគេគោរព​ទំនាក់​ទំនងជាមួយវៀតណាម។”         ជាមួយបណ្ដាប្រទេសជិតខាងប្រពៃណីដូចជាឡាវ កម្ពុជា ឆ្នាំកន្លងទៅជា ឆ្នាំ​មួយពោពេញទៅដោយសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ឆ្នាំសាមគ្គីភាព មិត្តភាព​វៀតណាម-ឡាវនិងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា។ តាមរយៈនោះរួម ចំណែក​រឹត​បន្តឹងបន្ថែមមនោសញ្ចេតនាការយល់ដឹងនិងទំនុកទុកចិត្តជំនឿ ជាក់ទៅលើគ្នា។ ទំនាក់ទំនង​សហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដា ប្រទេសអាស៊ានក៏ដូចជាដៃគូយុទ្ធសាស្ត្រស្នូលដូចជារុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អាមេរិក EU ត្រូវបានកើនឡើងតទៅទៀត។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Le Hoai Trung            បណ្ដាសកម្មភាពការទូតយ៉ាងផុលផុសនោះក្នុងឆ្នាំ២០១២បានរួម ចំណែកក្នុងសមិទ្ធិរួមនៃប្រទេសជាតិ។​តំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាម ជាមួយ​បណ្ដា​ដៃគូសំខាន់សុទ្ធតែបានកើនឡើង។ ភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ៦,៨លាន​នាក់​បានមកដល់វៀតណាមក្នុងឆ្នាំ២០១២។​ បណ្ដាអ្នកធ្វើ ហិរញ្ញប្បទានអន្តរជាតិបន្ត​សន្យាលៃទុកអាទិភាព ODA សំរាប់វៀតណាមជា មួយចំនួនទុនជិត​៦ពាន់៥រយលានដុល្លារអាមេរិកសំរាប់ឆ្នាំ២០១៣។ ជាពិសេស សកម្មភាពការទូតបានពង្រីក​ឧត្តមភាពរបស់ខ្លួន រួមចំណែកការពារអធិបតេយ្យ ភាពអំពីសមុទ្រកោះនិងដំបន់​ខ្ពង់​រាបបាតសមុទ្ររបស់មាតុប្រទេស។ វៀតណាមបានស្វិតស្វាញអនុវត្តគោលមាគ៌ា ​ការទូតមុនក៏ដូចជាក្រោយគឺដោះ ស្រាយជំលោះតាមរយៈការសន្ទនានិងចរចារ​សន្តិភាពដោយឈរលើមូលដ្ឋាន ច្បាប់អន្តរជាតិ។​ប្រការនេះបានបង្កើតការចងសម្ព័ន្ធមិត្តភាព​ជាមួយបណ្ដា ប្រទេសក្នុងដំបន់ផងនិងជួយឲ្យសហគមន៍អន្តរជាតិយល់​និង​គាំទ្រគោលជំហរ យុត្តធម៍របស់វៀតណាមផង។ ​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការ ​សហប្រជាជាតិលោក Le Hoai Trung បានឲ្យដឹងថា៖         “នៅបណ្ដាវេទិកាវៀតណាមជានិច្ចកាលលើកច្បាស់ទស្សនៈ ការខំប្រឹង​ ប្រែង​របស់ខ្លួនគឺរួមជាមួយបណ្ដាប្រទេសអនុវត្តយ៉ាងម៉ឹងម៉ាត់ច្បាប់អន្តរជាតិ​ដោះស្រាយជំលោះខ័ណ្ឌព្រំសីមាសមុទ្រ កំណត់ដំបន់ត្រួតស៊ីគ្នា។​ តាមនោះ​បង្ហាញគោលនយោបាយរបស់វៀតណាមគឺសុច័ន្ទះនិងអនុវត្តយ៉ាងម៉ឹងម៉ាត់ ច្បាប់​អន្តរជាតិ អនុសញ្ញាស្ដីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ អនុវត្តរាល់កិច្ច​ព្រមព្រៀងដែលទទួលបានជាមួយអាស៊ានក្នុងបញ្ហា សហប្រតិបត្តិការក៏ដូចជាដោះស្រាយរាល់ជំលោះលើសមុទ្រ។”         រាល់សមិទ្ធិនៃកិច្ចការបរទេសឆ្នា២០១២ជាមូលដ្ឋានសំខាន់ដើម្បីវៀត​ណាមឆ្លៀតឱកាសឆ្លងផុតលើការសាកល្បង អនុវត្តដ៏ជោគជ័យនូវរាល់ភារកិច្ច ដែល​បានដាក់ចេញក្នុងឆ្នាំ២០១៣និងបណ្ដា ឆ្នាំជាបន្ត។​ លើវិស័យការទូត ពហុភាគី​វៀតណាមបង្កើនការរួមចំណែកជាក់ស្ដែងជាពិសេសគឺការផ្ដើមគំនិត ដោះស្រាយ​បណ្ដាបញ្ហាអន្តរជាតិនិងដំបន់តាមទិសស្លោក “ជាសមាជិកមានការ ទទួល​ខុសត្រូវ​របស់សហគមន៍អន្តរជាតិ” បង្កើតតួនាទីរឹងមាំជាងលើឆាក អន្តរជាតិ៕