អភិវឌ្ឍន៍ប្រភពធនធានមនុស្សដំបន់ជនជាតិភាគតិចដំបន់ព្រៃភ្នំ។
24/08/2012 08:19
VOV-ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកាត់បន្ថយភាព ក្រីក្រប្រកបដោយមានប្រសិទ្ធភាពនិងចីរភាពនៅ ដំបន់ជនជាតិភាគតិចនិងដំបន់ព្រៃភ្នំ វិស័យមួយក្នុង ចំណោមវិស័យមានចរិតលក្ខណៈលោតផ្លោះគឺ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ វេទិការ “ស្ថានភាពធនធានមនុស្សដំបន់ជនជាតិភាគតិចដំបន់ព្រៃភ្នំដល់ឆ្នាំ២០២០” ដោយគណៈកម្មាធិការជនជាតិនិងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមសហការរៀបចំនាពេលថ្មីៗនេះនោក្រុងហាណូយបានផ្ដោតទៅលើដំណោះស្រាយជាច្រើនសំដៅអភិវឌ្ឍន៍ប្រភពធនធានមនុស្សដំបន់ជនជាតិភាគតិចដំបន់ព្រៃភ្នំ។

វេទិការ “ស្ថានភាពធនធានមនុស្សដំបន់ជនជាតិភាគតិចដំបន់ព្រៃភ្នំដល់ឆ្នាំ២០២០” VOV-វៀតណាមមានជនជាតិចំនួន៥៤ ក្នុងនោះមានជនជាតិភាគតិចចំនួន ៥៣ ស្រូបយកជាង១៤%នៃចំនួនប្រជាជនទូទាំងប្រទេស។ បណ្ដាជនជាតិភាគ តិចរស់នៅប្រមូលផ្ដុំនៅដំបន់ព្រៃភ្នំភាគខាងជើង ភាគកណ្ដាល Tay Nguyen និងណាមបូខាងលិចកំពុងមានកំណើនយ៉ាងលឿននិងសមាហរណកម្មទៅក្នុងការអភិវឌ្ឍន៍រួមនៃប្រទេសជាតិតាមរយៈបណ្ដាកម្មវិធីគោលនយោបាយគំរោងការរបស់បក្សនិងរដ្ឋក្នុងច្រើនឆ្នាំកន្លងមកដូចជាកម្មវិធីជួយឧបត្ថម្ភដីផលិតដីនៅ ផ្ទះនៅនិងទឹកស្អាតសំរាប់គ្រួសារជនរួមជាតិភាគតិចក្រីក្រ កម្មវិធីអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រយ៉ាងលឿននិងចីរភាពសំរាប់ស្រុកលំបាកជាពិសេសចំនួន៦២ក្នុងទូទាំងប្រទេស កម្មវិធីកសាងជនបទថ្មី។ ប៉ុន្តែសម័ត្ថិភាពផ្ទៃក្នុងរបស់ដំបន់ជនជាតិភាគតិចនៅមានកំហិតមិនទាន់ឆ្លើយតបបាននឹងការផ្លាស់ប្តូរយ៉ាងលឿន និងខ្លាំងក្លារបស់ខឿនសេដ្ឋកិច្ចទីផ្សារក្នុងនោះប្រភពដើមគឺដោយសារការអប់រំ និងការបណ្ដុះបណ្ដាលពលករនៅមានកំហិតអំពីបរិមាណនិងគុណភាពបើប្រៀប នឹងកំរិតមធ្យមនៅដំបន់។ដូច្នេះការបណ្ដុះបណ្ដាលអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ដំបន់ជនជាតិភាគតិចដំបន់ព្រៃភ្នំត្រូវបានបក្សនិងរដ្ឋវៀតណាមចាត់ទុកជាផ្នែក ពិសេសក្នុងគោលនយោបាយមេចំពោះដំបន់ជនជាតិភាគតិចដំបន់ព្រៃភ្នំ។គណៈ កម្មាធិការជនជាតិបានមានផែនការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រភពធនធានមនុស្សសំរាប់បណ្ដាជនជាតិភាគតិច។ ក្នុងនោះចាត់ទុកការងារអប់រំ ជាគិន្លឹះស្នូលក្នុងការអភិវឌ្ឍន៍ប្រភពធនធានមនុស្សដំបន់ជនជាតិភាគតិចដំបន់ ព្រៃភ្នំ។ ដើម្បីលើកកំពស់គុណភាពអប់រំ បណ្ដុះបណ្ដាលជនរួមជាតិជាជនជាតិ ភាគតិច គណះកម្មាធិការជនជាតិព្រៃភ្នំ នឹងបង្កើតសាលាសភាបណ្ឌិតជនជាតិ សំដៅបណ្ដុះបណ្ដាលសិស្សានុស្សិសជាជនជាតិភាគតិច កម្មាភិបាលបំពេញការងារ នៅតំបន់ជនជាតិដំបន់ ព្រៃភ្នំ។ សេវាកម្មសុខាភិបាលសាធារណះ ថែទាំសុខភាព ប្រជាជនក៏ជាកក្តាសំខាន់ រួមចំណែកលើកកំពស់គុណភាពប្រភពធនធានមនុស្ស។ លោក K’sor Phuoc ប្រធានក្រុមប្រឹក្សារជនជាតិរបស់រដ្ឋសភាបានអោយដឹងថា៖ “ផ្អែកទៅលើមូលដ្ឋាននៃគំរោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមតំបន់ ក៏ត្រូវការ កសាងគំរោងអភិវឌ្ឍន៍ប្រភពធនធានមនុស្សតាមទឹសដៅនិងជំហានសមស្រប។ យើងត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍អំពីបរិមាណផង និងគុណភាពរចនា សម្ព័ន្ធមុខរបរ មានគោលនយោបាយអាទិភាពបណ្ដុះបណ្ដាលអ្នកប្រាជ្ញាអោយ បណ្ដាជនជាតិភាគតិច។” រីឯ តាមបណ្ឌិត Phan Van Hung អនុប្រធានគណះកម្មាធិការជនជាតិថា៖ការអភិវឌ្ឍន៍ប្រភពធនធានមនុស្សត្រូវការយកចិត្តទុកដាក់ជាពិសេសដល់ការងារ បណ្ដុះបណ្ដាលកម្មាភិបាល៖ “ត្រូវចាត់ទុកការអភិវឌ្ឍន៌ប្រភពធនធានមនុស្សជាការវិនិយោគអភិវឌ្ឍន៌ ចីរភាពក្នុងពេលអនាគត។ យើងត្រូវមានកម្មវិធីបណ្តុះបណ្តាលបញ្ញាជន អ្នក ពូកែក្នុងរយៈពេលខាងមុខធ្វើយ៉ាងមេចដើម្បីជនជាតិនីមួយៗសុទ្ធតែមានបញ្ញា វ័នជនដើម្បីដឹកនាំជនជាតិខ្លួនអភិវឌ្ឍន៌”។ ការងារអប់រំជាគិន្លឹះស្នូលក្នុងការអភិវឌ្ឍន៍ប្រភពធនធានមនុស្សដំបន់ជនជាតិភាគតិចដំបន់ព្រៃភ្នំ។ សព្វថ្ងៃ ប្រភពធនធានមនុស្សនៅតំបន់ជនជាតិភាគតិច តំបន់ពៃ្រភ្នុំនៅតែ ខ្វះខាត និងមិនស្មើគ្នារវាងបណ្តាតំបន់។ លោកស្រី Le Thi Thanh Huyen កម្មាភិបាល កម្មវិធីអភិវឌ្ឍន៌ចំនួនប្រជាជននៃអ.ស.បប្រចាំនៅវៀតណាមចាត់ ទុកថា៖ “បណ្តាគោលនយោបាយត្រូវសមស្របទៅនឹងតំបន់និមួយៗនិងបណ្តា ជនជាតិនីមួយៗ។ អាទិភាពដោះស្រាយប្រភពធនធានមនុស្សនៅនឹងកន្លែងគឺ សំខាន់បំផុត”។ លើកកំពស់គុណភាពប្រភពធនធានមនុស្សជនជាតិ តំបន់ព្រៃភ្នុំជាភារកិច្ច របស់បក្សទាំងមូល ប្រជាជនទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល។ ភារកិច្ចរបស់បណ្តាផ្នែកនិងគ្រប់ជាន់ថ្នាក់នាពេលខាងមុខគឺ លាតត្រដាងផែនការ វិធានការដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាចំាបាចយូរអង្វែងនិងបង្កការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការស្រាវជ្រាវបណ្តុះបណ្តាលនិងប្រើប្រាស់ប្រភពធនធានមនុស្សនៅតំបន់ជនជាតិនិងតំបន់ព្រៃភ្នុំ៕
Related








