VOV WorldVOV World
រឿងអាស្រូវចារកម្ម-ការសាកល្បងចំពោះទំនាក់ទំនងអាមេរិក-រុស្ស៊ី។
16/05/2013 08:53
VOV-ទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ីដែលទើបនឹងបាន ស្ដាឡើងវិញក្រោយរយៈពេលជិត២ទស្សវត្សនៃ សង្គ្រាមត្រជាក់កំពុងប្រឈមមុខនឹងការសាកល្បងថ្មី បន្ទាប់ពីការដែលស្ថាប័នចារកម្មរុស្ស៊ីទើបនឹងបានចាប់ ខ្លួននិងបណ្ដេញបុគ្គលិក CIA មួយនាក់ធ្វើការនៅស្ថានទូតអាមេរិកនៅទីក្រុង មូស្គូ​ដោយសារសង្ស័យថាជនរូបនេះបានប្រើប្រាស់ចំនួនប្រាក់ដ៏ធំមួយដើម្បី ទិញទឹកចិត្ត​ចារបុរសរុស្ស៊ីមួយនាក់។ តើមហាអំណាចទាំងពីរនឹងដោះស្រាយ បញ្ហានេះ​យ៉ាង​ឆាប់រហ័ស រឺទុកឲ្យស្ថានភាពតានតឹងឡើងជណ្ដើរឬទេ?
រឿងអាស្រូវចារកម្ម-ការសាកល្បងចំពោះទំនាក់ទំនងអាមេរិក-រុស្ស៊ី។
ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅមូស្គូ Michael McFaul (telegraph)         VOV-នាថ្ងៃទី១៤ឧសភាកាសែតរុស្ស៊ីបានចុះផ្សាយដំណឹងថា ប្រទេស​នេះ​បានចាប់ខ្លួនចារបុរស CIA មួយនាក់ដែលធ្វើសកម្មភាពក្រោមសំបកជាអ្នកការ ទូត​នៅស្ថានទូតអាមេរិកនៅទីក្រុងមូស្គូ។ ជននេះមានឈ្មោះ Ryan Fogle ត្រូវ ចោទ​ប្រកាន់ពីឧបាយកលពេញចិត្តជ្រើសរើសនាយទាហានចារបុរសរុស្ស៊ីមួយ នាក់។ ​ភ្លាម​មួយរំពេក ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ​នៅ​មូស្គូ Michael McFaul និងចេញសេចក្តីសំរេចបណ្ដេញ Fogle ចេញពីដែនដី រុស្ស៊ី។         ករណីបានកើតមានឡើងចំនឹងដំណាក់កាលរសើបក្នុងពេលដែលរុស្ស៊ីនិង​អាមេរិកកំពុងមានការបោះជំហានម៉ត់ចត់ដើម្បីកែលំអរទំនាក់ទំនងទ្វេភាគីក្រោយ​រយៈពេលដ៏វែងសោះអង្គើយ។ ទោះបីជាភាគីទាំងពីរប្រកាសថា ស្ដា​ទំនាក់ទំនងក្តី ប៉ុន្តែបណ្ដាការខ្វែងគំនិតជានិច្ចកាលរារាំងទំនាក់ទំនងរវាងភាគីទាំងពីរ។ លេចធ្លោ បំផុតគឺបណ្ដាការខ្វែងគំនិតនោះគឺយុទ្ធសាស្ត្រកសាងប្រព័ន្ធការពារ​កាំជ្រួចផ្លោង ​(NMD) របស់អាមេរិកនៅទ្វិបអ៊ឺរុប កម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ កាំជ្រួចរបស់​សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជាដើម។ ក្នុងឆ្នាំ២០១២ត្រូវ​បាន ចាត់​ទុកជាឆ្នាំលំបាកបំផុតក្នុងទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីដោយសារបណ្ដា ការ​ឆ្លើយតបតវិញដាក់គ្នាដូចជាមូស្គូបញ្ឈប់សកម្មភាពរបស់ស្ថាប័នអភិវឌ្ឍន៍ អន្តរជាតិអាមេរិក (USAID) នៅរុស្ស៊ី រដ្ឋសភាអាមេរិកបានអនុម័តលើក្រមច្បាប់ Magnitsky ជាដើម។ ជាងនេះទៅទៀតគឺការខ្វែងគំនិតក្នុងការដោះស្រាយវិបត្តិ នយោបាយ​នៅ​ស៊ីរីកាន់តែធ្វើឲ្យទំនាក់ទំនងរវាងមូស្គូនិងវ៉ាស៊ីនតោណពិបាក មានការបោះ​ជំហានកែលំអរឡើយ។         ត្រឡប់មកវិញករណីចារបុរសអាមេរិកនៅរុស្ស៊ី Ryan Fogle នោះ។ នេះមិន មែនជាបញ្ហាថ្មីថ្មោងឡើយពីព្រោះក្នុងអតីតកាល ទំនាក់តំនង​រវាង​ភាគីទាំងពីរ បានក្ដៅឡើងជាច្រើនលើកច្រើនសារដោយសាររឿងអាស្រូវចារកម្ម។ ចំពោះ ករណីចាប់ឃុំខ្លួនចារបុរសលើកនេះ សាធារណ់មតិបានព្រួយបារម្មណ៍ថា តើ​ករណីនេះអាចគំរាមកំហែងទៅលើទំនាក់ទំនងដៃគូររវាងប្រទេសទាំងពីរដែល ទើបនឹងបានស្ដាឡើងវិញដែររឺទេ? ជាក់ស្ដែងគឺបណ្ដាសញ្ញានាបច្ចុប្បន្នបានស ឲ្យឃើញថា ​ប្រទេស​ទាំងពីរកំពុងមានការប្រតិកម្មការទូតអត់ធ្មត់ជាង។ ភ័ស្តុង តាងគឺដល់ឥឡូវនេះ រដ្ឋ​អំណាចអាមេរិកមិនទាន់មានការនាំចេញការអធិប្បាយ ណាអំពីករណីពោលខាង​លើ​ឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក​ Patrick Ventrell ទោះបី​ជា​សង្កត់ធ្ងន់ថា សកម្មភាពរបស់ភាគីរុស្ស៊ីគឺ “បង្ក រឿងហេតុនិងមិនសមស្របក្នុងការ​ជំរុញបង្កើនទំនុកទុកចិត្តរវាងប្រទេសទាំងពីរ” ក្តី ប៉ុន្តែក៏អះអាងថា ករណីនេះ​នឹង​មិនជិះឥទ្ធពលដល់ទំនាក់ទំនងរវាងអាមេរិក -រុស្ស៊ីឡើយ។ កាយវិការលើកនេះ​ជា​សញ្ញា​សកម្មសឲ្យឃើញថា វិមានសត្រៀម ជាស្រេចបំផ្លេចចោលរឿងអាស្រូវចារកម្ម បន្ត​សហប្រតិបត្តិការជាមួយ Kremli។​ ប្រហែលជាផលវិបាកអសកម្មនៃករណី​ភេរវកម្មនៅ​ទីក្រុង Boston ជាមេរៀនធ្វើឲ្យ វ៉ាស៊ីងតោណមិនចង់ធ្វើឲ្យបញ្ហានេះក្លាយ​ទៅជាភាពតានតឹង​ឡើយ។ បញ្ហានៅ Boston ជាឱកាសដើម្បីរុស្ស៊ីនិងអាមេរិកខិតមក​ជិត​គ្នាជាងក្នុងកិច្ច​សហប្រតិបត្តិការ សន្តិសុខ។ ប្រការនេះមានផលប្រយោជន៍​ចំពោះ​ភាគីទាំងពីរ។​ ក្នុង​កាលៈទេសៈ ដែល មិនយូប៉ុន្មានទៀតគឺដល់ថ្ងៃបើក​មហោស្រពកីឡារដូវ​ត្រជាក់ឆ្នាំ​២០១៤​​នៅ ទីក្រុង Sochi របស់រុស្ស៊ី រុស្ស៊ីត្រូវការ​កមចាត់ចោលរាល់ការគំរាមកំហែងភេរវកម្ម ភាគច្រើនពីដំបន់ភាគខាងជើង Kavkaz រីឯអាមេរិកក៏ត្រូវការរុស្ស៊ីប្រកៀកស្មាក្នុង​ សង្គ្រាម​ប្រឆាំងភេរវកម្មអន្តរជាតិដែល​អាមេរិកកំពុងចាប់យកនោះ។         ទោះបីជាមានមតិជាច្រើនចាត់តុកថា​រឿងអាស្រូវចារកម្មលើកនេះមិន​ជិះ​ ឥទ្ធពល​ដ៏ធំធេងដល់ទំនាក់ទំនងរវាងមូស្គុនិងវ៉ាស៊ីងតោណឡើយក្តី ប៉ុន្តែវាជា​ ជំហាន​ថយ​ក្រោយមួយក្នុងការខំប្រឹងប្រែងកសាងទំនុកទុកចិត្តរវាងភាគីទាំងពីរ។ ដើម្បីទំលាយជញ្ជាំងសង្ស័យគ្នាដែលរារាំងទំនាក់ទំនងរវាងភាគីទាំងពីរនោះនឹង ត្រូវមានពេលវេលាជាច្រើនថែមទៀត ពីព្រោះភាគីទាំងពីរនៅមានការខ្វែងគំនិត​ដ៏​ជ្រាលជ្រៅជាច្រើនអំពីទស្សនៈនិងប្រគួត​ប្រជែងយ៉ាងខ្លាំងក្លាអំពីផលប្រយោជន៍៕