VOV WorldVOV World
សារធាតុមិនពិត
14/09/2012 08:42
VOV-សាធារណៈមតិសង្គមនាពេលជិតៗនេះបានរំលឹក ដល់ blog លាក់មុខមួយ​ចំនួន​ដែលពិភាគ្សាអំពីរឿង នយោបាយល្បិចកលប្រតិកិរិយាបំប្លែង។ វិទ្យុសំលេង វៀត​ណាមបានមានអត្ថបទអត្ថាធិប្បាយស្ដីពីបញ្ហានេះ ក្រោមចំណងជើងថា “សារធាតុមិនពិត” សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់
សារធាតុមិនពិត
រដ្ឋវៀតណាមតាំងពីមុនមកមិនដែលហាមឃាត់រឺរារាំងការដែលបុគ្គលរឺអង្គការណា បើក blog ទំព័រវ៉ែបសំដៅផ្គត់ផ្គងព័ត៌មានពិភាគ្សាបង្ហាញទស្សនៈអំពីបញ្ហាសេដ្ឋកិច្ចនយោបាយ សង្គមវប្បធម៍សិល្បៈសោះឡើយ។        VOV-ត្រូវអះអាងថា រដ្ឋវៀតណាមតាំងពីមុនមកមិនដែលហាមឃាត់រឺរារាំង ការដែល​បុគ្គលរឺអង្គការណាបើក blog ទំព័រវ៉ែបសំដៅផ្គត់ផ្គងព័ត៌មានពិភាគ្សា​បង្ហាញទស្សនៈអំពីបញ្ហាសេដ្ឋកិច្ចនយោបាយសង្គមវប្បធម៍សិល្បៈសោះឡើយ។ រដ្ឋ​វៀតណាមក៏មិនហាមឃាត់បុគ្គលណាប្រើប្រាស់ Internet សំដៅស្វែងរកផ្លាស់ប្តូរ​ព័ត៌មានឆ្លើយតបនឹងតម្រូវការព័ត៌មានសមស្របរបស់ជនម្នាក់ៗទេ។ បក្សកុម្មុយនីស្ត​វៀតណាមរដ្ឋរណសិរ្សមាតុភូមិវៀតណាមជានិច្ចកាលស្វាគមបុគ្គលអង្គការនានា មានការផ្ដើមគំនិតជួយរិករកវិធីក្នុងពេលប្រទេសជាតិជួបការលំបាកហើយថែមទាំង គាំទ្រពលរដ្ឋគ្រប់រូបរួមមតិទៅក្នុងបុព្វហេតុស្ថាបនានិងការពារប្រទេសស្ថាបនានិង កែលំអរបក្ស។         ការអភិវឌ្ឍន៍យ៉ាងលឿនរបស់ប្រព័ន្ធ blog ទំព័រវ៉ែប កាសែតអេលិចត្រូនិកនៅ​វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ ពិសេសគឺក្នុងប៉ុន្មានឆ្នាំជិតៗនេះបានសឲ្យឃើញ​បាតុភូតពហុប្រព័ន្ធព័ត៌មាននៅវៀតណាមជាការពិត។ ល្បឿនអភិវឌ្ឍន៍តម្រូវការ​ ប្រើប្រាស់ internet របស់ប្រជាជនកាន់តែកើនខ្ពស់ជារៀងរាល់ឆ្នាំ។ ចរិត​លក្ខណៈ ប្រជាធិបតេយ្យបើកចំហរក្នុងព័ត៌មានបាននាំមកប្រសិទ្ធភាពជាក់ស្ដែង​ក្នុង ជីវភាពសង្គមជំរុញគំនិតច្នៃប្រឌិតផ្លាស់ប្តូរថ្មី។         ប៉ុន្តែមានករណីជាច្រើនបានឆ្លៀតបរិយាកាសផ្លាស់ប្តូរថ្មីបើកចំហរដើម្បី​អនុវត្តសកម្មភាពល្មើសច្បាប់ខ្វះសុឆន្ទះប្រឆាំងបំបែកបំបាក់បំផ្លិចបំផ្លាញ់ផែន មហាសាមគ្គីជាតិ ប្រឆាំងជាមួយបក្សរដ្ឋ។ សាធារណៈមតិសង្គមនាពេលជិតៗ នេះបាន​និយាយ​ដល់​ blog មួយចំនួនពិភាគ្សារឿងនយោបាយ។         ទីមួយគឺបណ្ដា blog នេះមិនចុះអស័យដ្ឋានគ្មានគណៈនិព័ន្ធ គ្មានអ្នកទទួល​ ខុស​ត្រូវ។ ហើយគេក៏មិនអាចដឹងថា គេជាបុគ្គលរឺក្រុមជនមួយនៅក្នុងប្រទេសរឺ នៅ​ឯបរទេសឡើយ។ ដូច្នេះម្ចាស់ blog នេះបានលាក់មុខលាក់កំបាំងខ្លួនគឺឈ្មោះ មិនពិតទេ។ ប្រសិន​បើឈ្មោះមិនពិតនោះ ពាក្យសម្ដីរបស់គេក៏មិនផ្លូវការដែរ។         ទីពីរគឺរាល់ព័ត៍មានដែលបណ្ដា blog នេះផ្គត់ផ្គង់ សុទ្ធតែមិន​​បាន​ពិនិត្យផ្គត់ ផ្គង់មិនមានប្រភពច្បាស់លាស់។ ប្រសិនបើបានដកស្រង់ឃ្លាដើម​ក៏ត្រូវកាត់ត  និង​បំពេញបន្ថែម។ គោលការណ៍ សីលធម៏ចម្បងរបស់អ្នកកាសែតគឺត្រូវ​សម្ដែង ការទទួលខុសត្រូវជាមួយមហាជន ដោយការផ្គត់ផ្គងព័ត៍មានមាន​ប្រភពដើម  ព័ត៍មានត្រូវបានពិនិត្យផ្ទៀងផ្ទាត់ មិន​ទទួលស្គាល់”របៀបពាក្យចរចាមអារាម”.         ទី ៣គឺ រាល់ព័ត៍មានពី Blog ទាំងនេះ ទាក់ទាញអ្នកអានដោយ​រឿងក្តី​ចំឡែក  ស្រាវជ្រាវទំនាក់ទំនងផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំគ្រាប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់ដឹក នាំជាន់ខ្ពស់ ជាមួយ​រឿងរាវ ព្រឹត្តិការណ៍មិនទាន់បានពិនិត្យ មានគំនិតអាក្រក់។         ប៉ុន្តែគ្រោះថ្នាក់ជាងទៀតគឺ Blog ទាំងនេះ ជាមួយរាល់ព័ត៍មាន​​ប្រឌិត​បំប្លែង ការពិត សំដៅបង្កើតរូបភាពអំពីស្ថានភាពនយោបាយអសកម្ម​របស់ប្រទេសជាតិ​ នាបច្ចុប្បន្ន​នេះ។ គេចេតនាធ្វើអោយអ្នកអានមានអារម្មណ៍ថា៖ ក្បាលម៉ាស៊ីនជាន់ ខ្ពស់កំពុងបែកបាក់ជាច្រើន ធ្វើអ្នកអានមានការសង្ស័យ ហើយញុះញ៉ង់អោយស្អប់ របបប…ជាដើម។ តាមរយះមធ្យោបាយបច្ចេកទេសទំនើប នាបច្ចុប្បន្ន ប្រើប្រាស់សេរីភាពបញ្ចេញមតិ ម្ចាស់​Blog ទាំងនេះកំពុងធ្វើការងារដែល​យើងបាន​ស្ដាប់។ ទាំងនោះគឺ “បញ្ជូនភ្លើង មកស្រុកកំណើត” ដោយអ្វីៗដែលហៅថា បំរែបំរួលសន្តិភាពដើម្បីញុះញ៉ង់ផ្តួលរបប តែប៉ុណ្ណោះ។​            ជាច្បាស់លាស់ថា៖ Blog ទាំងនេះមានសារជាតិមិនពិត ​សម្លេងរបស់គេមិន ផ្លូវការទេ ខ្លឹមសាររបស់ Blog ទាំងនេះជាដាច់ខាតដើរផ្ទុយទៅនឹង​គោលគំនិត ​គោលមាគា៍ដ៏ខ្ពង់ខ្ពស់របស់ការផ្សព្វផ្សាយ។អ្នកម្ចាស់ របស់Blog ទាំងនេះ បាន​ដើឆ្ងាយហួស លេចចេញបង្ហាញខ្លួន ជាសត្រូវចំពោះប្រជាជាតិវៀតណាម៕