សេចក្តីសំរេចចិត្តសំខាន់របស់សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
10/10/2013 08:53
Vovworld-សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម នីតិកាលទី១១ដែលទើបនឹងបាន ប្រព្រឹត្តទៅនៅទីក្រុងហាណូយជាមួយខ្លឹមសារសំខាន់ ជាច្រើនដែលមានការជះឥទ្ធិពលដ៏ទូលំទូលាយ ទទួល បានការយកចិត្តទុកដាក់ពីបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពវៀត ណាមទាំងមូល។ នេះមិនមែនជាខ្លឹមសារថ្មី ប៉ុន្តែប្រការគួរឲ្យយកចិត្តទុក ដាក់គឺបណ្ដាខ្លឹមសារនេះត្រូវបានដាក់ចេញក្នុងកាលៈទេសៈពេលដែល ពិភពលោកនិងដំបន់មានបំរែបំរួលជាច្រើនលើគ្រប់វិស័យ។ វិទ្យុសម្លេង វៀតណាមសូមឧទ្ទេសនាមអត្ថបទសរសេររបស់អ្នកកាសែត Nguyen Dang Tien អគ្គនាយកវិទ្យុសម្លេងវៀតណាមអំពីបណ្ដាសេចក្តីសំរេចចិត្តសំខាន់ នេះ។

អ្នកកាសែត Nguyen Dang Tien អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) Vovworld-អំពីខ្លឹមសារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៖ តាមអ្នកកាសែត Nguyen Dang Tien ថា សន្និបាតមជ្ឈឹមលើកនេះបានយកចិត្តទុកដាក់ធ្វើឲ្យច្បាស់រាល់ បញ្ហាដូចជាស្ថិរភាពរបស់ម៉ាក្រូសេដ្ឋកិច្ច អំពីគ្រោះអាសន្នអតិផរណា ស្ថានភាពបំណុលខូចជាដើម។ ការស្ដារល្បឿនកំណើនផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ឡើងវិញ ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើននិងអនុវត្តផ្នែកលោតផ្លោះយុទ្ធសាស្ត្រ ចំនួន៣អំពីកិច្ចការធានាសុខុមាលភាពសង្គម ផលប្រយោជន៍សង្គមនិងលើកកំពស់ជីវភាពរស់នៅសំរាប់ប្រជាជនក៏ត្រូវបានសន្និបាតពិភាគ្សាយ៉ាងផុលផុស ជ្រាលជ្រៅនិងផ្ដល់មតិកំណត់ទិសដៅដើម្បីសម័យប្រជុំរដ្ឋសភាលើកទី៦ខាងមុខពិភាគ្សាសំរេចចិត្ត។ អំពីការផ្លាស់ប្តូរថ្មីវិស័យអប់រំនិងបណ្ដុះបណ្ដាល៖ អ្នកកាសែត Nguyen Dang Tien បានចាត់ទុកថា នោះគឺជាខ្លឹមសារមួយជាយុទ្ធសាស្ត្រផងនិងចាំបាច់ផង។ សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបានអះអាងថា ការវិនិយោគសំរាប់អប់រំ គឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍ ត្រូវដើរមុនក្នុងបណ្ដាកម្មវិធីផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។ ឆ្លើយតបនឹងតម្រូវការបរិមាណផង យកចិត្តទុកដាក់ដល់ការ លើកកំពស់គុណភាពផង ប្រព័ន្ធអប់រំមានចរិតលក្ខណៈបើកទូលាយ សកម្ម ធានាការតភ្ជាប់រវាងបណ្ដាសម័ត្ថភាពនិងរបៀបបណ្ដុះបណ្ដាល បង្កលក្ខណៈ សំរាប់ការរៀនសូត្រអស់មួយជីវិត កសាងសង្គមរៀនសូត្រ។ អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២៖ ជាភារកិច្ចដ៏សែនសំខាន់របស់បក្សរដ្ឋនិងប្រព័ន្ធនយោបាយទាំងមូលផង។ ពីព្រោះរដ្ឋធម្មនុញ្ញជាឯកសារនយោបាយ-កត្តិយុតសារវន្ត ជាច្បាប់ដើមរបស់រដ្ឋសំដៅកែលំអររាល់ទំនាក់ទំនងសង្គមសំខាន់បំផុត។ នៅដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗ ដោយឈរលើចំណុច ពិសេស ស្ថានភាពនិងការអភិវឌ្ឍន៍របស់ប្រទេសជាតិនោះបក្ស រដ្ឋមានការផ្ដួចផ្ដើមគំនិតស្រាវជ្រាវធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឲ្យសមស្របជាមួយចរិតលក្ខណៈនិងការអភិវឌ្ឍន៍សង្គមនៃដំណាក់កាលប្រវត្តិសាស្ត្រនោះ។ សន្និបាតលើកនេះបន្តប្រមូលផ្ដុំស្រាវជ្រាវ ពិភាគ្សា រួមមតិជាក់ស្ដែងចូលក្នុងជំពូក មាត្រានីមួយៗនិងពង្រាងទាំងមូលដើម្បីគណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មសុក្រិដ្ឋដាក់ជូនសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនិតិកាលទី១៣អនុម័ត។ សន្និបាតលើកទី៨ក៏ពិភាគ្សាអំពីយុទ្ធសាស្ត្រការពារមាតុប្រទេសក្នុងស្ថានភាព ថ្មី។ ទស្សនៈមានចរិតលក្ខណៈគោលការណ៍របស់បក្សទាំងមូលកងទ័ពទាំងមូល ប្រជាជាតិវៀតណាមទាំងមូលគឺក្នុងគ្រប់ករណី ត្រូវការពាររឹងមាំនូវឯករាជ្យប្រជាធិបតេយ្យបូរណៈភាពដែនដីនៃមាតុប្រទេស ការពារបក្ស រដ្ឋ ប្រជាជននិងរបប ការពារផលប្រយោជន៍ជាតិ ប្រជាជាតិ ការពារសន្តិសុខនយោបាយសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ នៅចំពោះមុខរាល់បំរែបំរួលយ៉ាងលឿនស្មុគស្មាញរបស់នយោបាយសេដ្ឋកិច្ចពិភពលោកនិងដំបន់ពិសេសគឺស្ថានភាពនៅសមុទ្រខាងកើត នោះ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលរក្សាទស្សនៈនិងដាក់ចេញរាល់គោល នយោបាយឲ្យសមស្របដើម្បីការពារយ៉ាងរឹងមាំមាតុប្រទេស រក្សារឹងមាំបរិយាកាស សន្តិភាពស្ថិរភាពឲ្យការអភិវឌ្ឍន៍នៃមាតុប្រទេស។ សន្និបាតលើកទី៨ បានមានបណ្ដាសេចក្ដីសម្រេចចិត្តសំខាន់ៗ និងចាំបាច់។ ប្រទេសទាំងឡាយកំពុងរស់នៅក្នុងពិភពមួយដែលមានការប្រែប្រួលជារាងរាល់ថ្ងៃ ជាប្រចាំម៉ោង ដោយសារការប្រកួតប្រជែងអំពីសេដ្ឋកិច្ច ការរីកចំរើនអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យារួមជាមួយបណ្ដាឧបាយកល ខាងយោធាគំរាមគំហែងដល់ស្ថិរភាព ការ អភិវឌ្ឍន៍និងបរិយាកាសសន្តិភាព។ មិនមែនអ្នកណាផ្សេងទេនោះគឺបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូលត្រូវប្តេជ្ញាចិត្តបង្កើនអោយបានកម្លាំងពលំផ្ទៃក្នុង កំលាំងពលំបញ្ញារបស់ប្រជាជាតិទាំងមូល និងគ្រឹះដ្ឋានរឹងមាំរបស់របប។ និងសន្និបាតលើកទី៨ នេះ បានផ្ទុកនៅក្នុងប្រព័ន្ធខ្លឹមសារលេចធ្លោដ៏គ្រប់គ្រាន់ ជ្រាលជ្រៅ ពោពេញទៅនៃ ស្មារតីនោះ៕
Related








