សេដ្ឋកិច្ចអ៊ឺរ៉ុបនិងផលបិបាកនៃអម្រែកធ្ងន់ប្រាក់បំណុលសាធារណះ
18/09/2012 08:27
រលភបាតុកម្មនៅប្រទេសជាតិចំនួន២នៅអ៊ឺរ៉ុបគឺអេស្ប៉ាញ និងទួរគីដើម្បីប្រឆាំងជំទាស់បណ្តាវិធីបង្កើនពន្ឋនិងកាត់ បន្ថយចំណាយកំពុងរីករាលដាល។បន្ទាប់ពីវិបត្តិសេដ្ឋកិច្ច នៅប្រទេសនានាដូចជាក្រិក អៀកឡង់និងអ៊ីតាលីនោះ ការដែលខឿនសេដ្ឋកិច្ចធំចំនួន២នេះនៅក្នុងដំបន់ធ្លាក់ក្នុងវិបត្តិបានធ្វើឲ្យវិបត្តិ ប្រាក់បំណុលសាធារណះនៅទ្វីបអ៊ឺរ៉ុបក្លាយទៅជាធ្ងន់ធ្ងរថែមទៀត។
រូបថត: Internet Vovworld-មនុស្សរាប់ម៉ឺននាក់មកពីគ្រប់ទឹសទីនៃប្រទេសអេស្ប៉ាញបានប្រមូលផ្តុំ នៅរដ្ឋធានី Madrid ដើម្បីចូលរួមក្នុងការធ្វើបាតុកម្មធំ១ប្រឆាំងជំទាស់វិធានការ រិតត្បិតសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងនោះភាគច្រើនជាភ្នាក់ងាររដ្ឋ។បាតុករបាន លើកខ្ពស់ពាក្សស្លោកដែលចាត់ទុកថា៖រដ្ឋាភិបាលអេស្ប៉ាញកំពុងអនុវត្តគោល នយោបាយបំរើផលប្រយោធន៍នៃទីផ្សារហិរញ្ញវត្ថុអន្តជាតិ សហភាពអ៊ឺរ៉ុប (EU) និង មូលនិធិរូបីយវត្ថុអន្តជាតិ (IMF) ប៉ុណ្ណោះពុំមែនយកចិត្តទុកដាក់ដល់ផលប្រយោធន៍ របស់ ប្រជាជននៃប្រទេសនេះទេ។ការធ្វើបាតុកម្មបានផ្ទុះឡើងក្រោយពីរដ្ឋាភិបាល អេស្ប៉ាញប្រកាសថា នឹងនាំចេញវិធានការកែទម្រង់សេដ្ឋកិច្ចថ្មី នាដំណាច់ខែកញ្ញា នេះ។តាមនោះនឹងកាត់បន្ថយចំណាយជាទឹកប្រាក់ប្រមាណ១២៥ពាន់លានដុល្លារ អាមេរិកក្នុងអំឡុង៣ឆ្នាំ។ប្តូរយកវិញ Madrid នឹងទទួលបានប្រាក់ចំនួន៣៦ពាន់លាន ដុល្លារពីកញ្ចប់ជួយសង្រ្គោះក្នុងតំលៃ១២២ ពាន់លានដុល្លារអាមេរិករបស់ IMFនិង អង្គការហិរញ្ញវត្ថុផ្សេងទៀតនៅអ៊ឺរ៉ុប។ការជួយឧបត្ថម្ភនេះគឺសំដៅជួយបណ្តាធនាគារ របស់អេស្ប៉ាញទប់ទល់នឹងខ្ទង់ប្រាក់បំណុលអាក្រក់ដែលកើតមានឡើងពីសំណាក់ វិបត្តិអចលនវត្ថុនិងអត្រាបាត់អាជីពឡើងដល់២៥%។ ឯនៅទួរគី ការធ្វើបាតុកម្មបានផ្ទុះឡើងនៅរដ្ឋធានី Lisbonនិងទីក្រុងផ្សេងៗដោយ មានការចូលរួមរបស់មនុស្សរាប់សែននាក់។ការិយាល័យរបស់IMFក៍ជាទីដៅវាយ ប្រហាររបស់បាតុកម្ម។ហេតុផលនៃព្រឹត្តិការណ៍មកពីការដែលរដ្ឋាភិបាលនៃប្រទេស បានអនុវត្តគោលសយោបាយរិតត្បិតដើម្បីទទួលខ្ទង់ប្រាក់កំចីចំនួន១១០ ពាន់លាន ដុល្លារអាមេរិក។តាមនោះប្រជាពលករនឹងសង់ប្រាក់ជាច្រើឲ្យសេវាកម្មសុខុមាលភាព សង្គមនានា។ វិបត្តិប្រាក់បំណុលសាធារណះនៅអេស្ប៉ាញ(រុបថត Internet) ការធ្វើបាតុកម្មនានានេះបានសឲ្យឃើញថាសេណារីយូកាត់បន្ថយ អម្រែកប្រាក់ បំណុលសាធារណះនិងបង្កើនថវិកាដោយការកាត់បន្ថយយចំណាយបានបង្ក ស្ថានភាពអស្ថិរភាពក្នុងសង្គមប្រទេសជាច្រើនក្នុងដំបន់។សាធារណះមតិបានរិះគន់ ថាវិធានការទាំងនេះតម្រង់ទៅលើប្រជាពលករតែមិនជះឥទ្ឋិពលទៅលើជនជាអ្នកមាន ទេ។និងវិធានការទាំងនេះមានលក្ខណះបណ្តោះអាសន្នតែប៉ុណ្ណោះ។តើដំណោះស្រាយ ណាដែលអាចជួយអ៊ឺរ៉ុបរួចផុតពីដំណាក់កាលខ្មៅងងិតនេះដូចជានាបច្ចុប្បន្នបាន។ ថ្នាក់ដឹកនាំនិងអ្នកជំនាញការខាងសេដ្ឋកិច្ចនានានៅទ្វីបអ៊ឺរ៉ុបកំពុងរកចំលើយឲ្យសំណួរ នេះដដែល។ អាចឃើញថាវិបត្តិ ប្រាក់បំណូលសាធារណះក្នុងដំបន់ចាយប្រាក់អ៊ឺរ៉ូនៅជាផ្លូវវង១ដើរ ទៅទៀតមុនពេលបញ្ចប់។បញ្ហានាសព្វថ្ងៃគឺទ្វីបអ៊ឺរ៉ុបគប្បីរក្សារឲ្យបានជំនឿជាក់ទៅ លើប្រាក់រួមរបស់ខ្លួន។ម៉្យាងទៀត ក្រៅពីវិធានការរិតត្បិតនោះត្រូវមានភាពធួររលុង សមភាព។ធ្វើដូច្នេះបានទើបទទួលបានការស្រុះចិត្តគំនិតខ្ពស់ចំពោះប្រជាជនគ្រប់ ជាន់ថ្នាក់។មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា៖ពេលដែលដោះស្រាយបានភាពទាល់ច្រក នេះទើបខឿនសេដ្ឋកិច្ចសកលនិងឲឹងចៀសវាងបានភាពអាក្រក់៕
Related








