ស្លេះទុកជំលោះរួមគ្នសហប្រតិបត្តិការ
21/08/2012 08:28
ថ្ងៃទី២១សីហាមន្រ្តីពាណិជ្ជកម្មរបស់ប្រទេសទាំង3ចិន-ជប៉ុន និងកូរ៉េខាងត្បូងជួបគ្នានៅទីក្រុង Qingdaoភាគខាងជើងចិន ដើម្បីបន្តការចរចារស្ពីពីកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម (FTA) ត្រីភាគី។ទោះបីជាបច្ចុប្បន្ននេះទំនាក់ទំនងការទូត រវាងប្រទេសទាំង៣កំពុងកើតតានតឹងដោយសារជំលោះដែន ដីក៍ដោយក៍មជ្ឈដ្ឋានអ្នកវិភាគពិនិត្យថាបណ្តាជំលោះនេះ មិនជះឥទ្ឋិពលទោលើដំណើរការចុះហត្ថលេខាលើ FTAទេ។ពីព្រោះ FTAនឹងផ្តល់មកផលប្រយោធន៍ដ៍ធំធេងឲ្យប្រទេសនិមួយៗ។

ចិន-ជប៉ុននិងកូរ៉េខាងត្បូងចរចារស្ពីពីកិច្ចព្រមព្រៀងសេរី ពាណិជ្ជកម្ម(FTA) (Intrenrt) Vovworld-តាមព័ត៏មានពីគេហទំព័រនៃវិទ្យុ KBSរបស់កូរ៉េខាងត្បូងអោយដឹងថា ក្នុងជំនួបលើកនេះភាគីទាំងឡាយនឹងដោះស្រាយបញ្ហាមួយចំនួនដែលក្នុងនោះ មានបណ្តាគោលលការណ៍សារវ័ន្តនៃការព្រមព្រៀងពាណិជ្ជកម្មត្រីភាគីក្របខ័ណ្ឋ នៃសបណ្តាវិស័យសេដ្ឋកិច្ចនិងបែបបទជាដើម។ល។ នេះមិនមែនជាលើកដំបូងដែលភាគីទាំង៣យកមកបញ្ហាFTAពិភាគ្សាទេ។នៅរំលឹកថាតាំងពីពេលប៉េកាំងនាំចេញការផ្តើមគំនិតស្តីពីការបង្កើតតំបន់សេរី ពាណិជ្ជកម្មនាចុងឆ្នាំ២០០២នោះប្រទេសទាំង៣បានប្តេជ្ញាចិត្តអនុវត្តដំណើរការចរចារ អំពីFTA។ប្រការនោះបានជួយជំរុញខ្លាំង ពាណិជ្ជកម្មរវាងប្រទេសទាំង៣។ជាក់ស្តែងគឺ ក្នុងរយះពេល១ទសវត្សន៍កន្កងមកតំលៃប្រាក់ ពាណិជ្ជកម្មរវាងប្រទេសទាំង៣បានកើន ៥ដង។ចិននាបច្ចុប្បន្ននេះបានហួសកំរិត៦៩០ពាន់លានដុល្លារអាមេរិក។ចិនបានក្លាយ ទៅជាដៃគូពាណិជ្ជកម្មធំជាទីបំផុតរបស់ជប៉ុននិងកូរ៉េខាងត្បូង។ក្នុងពេលនោះជប៉ុន និងកូរ៉េខាងត្បូងរៀបចំណាត់ថ្នាក់ទី៤និងទី៦ក្នុងចំណោមដៃគូពាណិជ្ជកម្មធំជាទីបំផុត របស់ចិន។តំលៃប្រាក់ ពាណិជ្ជកម្មរវាងចិនជាមួយជប៉ុននាឆ្នាំ២០១១ទទួលបាន៣៤០ ពាន់លានដុល្លារអាមេរិក។ឯតំលៃប្រាក់ ពាណិជ្ជកម្មចិន-កូរ៉េខាងត្បូងគឺជាង ២៥០ ពាន់លានដូល្លាអាមេរិក។ រួមជាមួយសក្តានុភាពពលខាងសេដ្ឋកិច្ចដែល FTA ផ្តល់មកនេះប្រទេសនិមួយៗ សុទ្ធ តែមានការគិតគូដោយឡែកអំពីផលប្រយោធន៍សេដ្ឋកិច្ច។ ចំពោះចិនការបង្កបង្កើត FTA និងជាទីបង្អែកសំរាប់ចិនត្រួតពិនិត្យតំបន់អាស៊ីបូពា៍និងរក្សារតួនាទីអនុឧវាទសេដ្ឋ កិច្ចរបស់ ខ្លួនក្នុងតំបន់នេះ។ ចំពោះជប៉ុន FTA និងជួយប្រទេសនេះសឹកទូលាយទីផ្សារ ទំនិញរបស់ខ្លួន នៅចិន។ ម៉្យាងទៀត ជប៉ុនចង់ប្រើប្រាស់កិច្ចព្រមព្រៀងសេដ្ឋកិច្ចអន្តរ ប៉ាស៊ីហ្វិក (TPP) ក្នុងការទប់ស្កាត់ចិនឯចំពោះកូរ៉េខាងត្បូងប្រទេសនេះអាចធ្វើប្រងើយ ចំពោះការដែល ចិន–ជប៉ុនបង្កើត FTA សំដៅរុញទំនិញរបស់ខ្លួនចេញពីទីផ្សារនៃប្រទេស ទាំង ២ នេះ។ជាច្បាស់ណាស់ថា៖ FTA ផ្តល់មកផលប្រយោធន៏ដ៏សំធោងដែលនិនអាច មើលងាយ។ ប៉ុន្តែដំណើរការចរចារនេះបានជួបប្រទះនឹងឧបសគ្រជាច្រើនដោយសារ មានការខ្វែងគំនិតលើ វិស័យនយោបាយការទូតយោធានិងផលប្រយោធន៍យុទ្ធសាស្ត្រ ទៀតផង។ នេះជាឧបសគ្រ ដែលធ្វើឲ្យភាគីនានាពុំទាន់រកបានសំលេងរួមក្នុងអំឡុង ១០ ឆ្នាំ កន្លងមក។ ប៉ុន្តែក្នុងការលៈទេសៈវិបត្តិប្រាក់បំណុលសាធារណៈនៅទ្វីបអឺរ៉ុបកាន់តែ បានធ្ងន់ធ្ងនិការដែលតំបន់អស៊ីប៉ាស៊ីហ្វិកកំពុងក្លាយទៅជាបណ្ឌលសេដ្ឋកិច្ចសកម្មលើស កលលោកបានធ្វើឲ្យប្រទេសទាំង ៣ នេះមានការពិនិត្យមើលសកម្មជាង។ ដោយហេតុ នេះ ការដែលភាគីនានាបានស្លេះទុកការប្រជែងដណ្តើមគ្នាអំពីដែនដីរួមអង្គុយពិនិត្យនិង ស្វែងរកផ្លូវដើរវិជ្ជមានឲ្យការចរចារពាណិជ្ជកម្មត្រូវបានវាយតំលៃជាទង្វើស្រប់ទៅនឹង និន្នាការនាបេច្ចុប្បន្ននេះ។ ក្តីសង្ឃឹមបានបើកចំពោះ FTA ត្រីភាគី។ ជោគជ័យទទួលបានក្នុងការចរចារ FTA ត្រីភាគី នឹងជាកំលាំងចលករធំធេងដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសនិមួយៗអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ថែមទៀត។ ម៉្យាងទៀតថា៖ និងជាកត្តាឲ្យស្ថិរភាពនៃខឿនសេដ្ឋកិច្ចក្នុងតំបន់និយាយ ដោយឡែកនិងធ្វើឲ្យកំលាំងសម្ពាឆទៅលើវិបត្តិសេដ្ឋកិច្ចនាសព្វថ្ងៃធូស្រាល៕
Related








