សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣ជាមួយស្មារតីផ្លាស់ប្តូរថ្មីប្រជាធិបតេយ្យ
23/11/2012 08:50
VOV-ក្រោយរយៈពេលជិត១ខែធ្វើការជាមួយស្មារតី មានការទទួលខុសត្រូវខ្ពស់និងមមារញឹករបស់បណ្ដា សមាជិកសភា សម័យប្រជុំលើកទី៤រដ្ឋសភា វៀតណាមនីតិកាលទី១៣ត្រូវបានបិទនាថ្ងៃទី ២៣វិច្ឆិកា។ រដ្ឋសភាបានអនុម័តលើច្បាប់ សេចក្តីសំរេចចិត្តជាច្រើនដ៏មានអត្ថន័យសំខាន់ដែលទាក់ទិនដល់គោលដៅ ទិសដៅក៏ដូចជាគោលមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សន្តិសុខការពារជាតិ កិច្ចការបរទេសនៃប្រទេសជាតិក្នុងដំណាក់កាលខាងមុខ។ សម័យប្រជុំលើកនេះបានបង្ហាញច្បាស់នូវស្មារតីផ្លាស់ប្តូរថ្មីប្រជាធិបតេយ្យនិងប្រសិទ្ធភាព។

សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣ជាមួយស្មារតីផ្លាស់ប្តូរថ្មីប្រជាធិបតេយ្យនិងប្រសិទ្ធភាព។ VOV-ប្រសិទ្ធភាពការងាររបស់សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣បានឃើញច្បាស់ពេលដែលរដ្ឋសភាបានអនុម័តលើគំរោង ច្បាប់ចំនួន៩។ ក្នុងនោះមានគំរោងច្បាប់ទាក់ទិនដល់ជីវភាពរស់នៅសេដ្ឋកិច្ច សង្គមដូចជាច្បាប់បង្កាប្រឆាំងអំពើរពុករលួយ (វិសោធនកម្ម) ច្បាប់រដ្ឋធានីជា ដើម។ សេចក្តីសំរេចចិត្តសំខាន់ចំនួន២ក៏ត្រូវបានអនុម័តគឺសេចក្តីសំរេចចិត្ត អំពីការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភា ក្រុម ប្រឹក្សាប្រជាជនជ្រើសរើសរឺអនុម័ត សេចក្តីសំរេចចិត្តអំពីការយកមតិប្រជាជនអំពីពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ តាមលោក Nguyen Hanh Phuc ប្រធានខុទ្ទកាល័យរដ្ឋសភាថាសម័យប្រជុំរដ្ឋសភាលើកនេះទទួលបានជោគ ជ័យលើជ្រុងជ្រោយជាច្រើន។ “បរិយាកាសនៅសាលប្រជុំនាពេលកន្លងទៅស្មោះត្រង់។ ប្រការនេះ កាន់តែបានបង្ហាញនូវភាពប្រជាធិបតេយ្យខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ មតិ របស់បណ្ដាសមាជិកសភាមានចរិតលក្ខណ់ស្ថាបនាចង់ឲ្យការគ្រប់គ្រងរបស់ រដ្ឋាភិបាលល្អជាង។ លើកនេះ រដ្ឋសភាបានអនុម័តលើសេចក្តីសំរេចចិត្តអំពី ការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភា ក្រុមប្រឹក្សា ប្រជាជនជ្រើសរើសរឺអនុម័ត។ ខ្ញុំចាត់ទុកថា នេះជាប្រការថ្មីនិងល្អ។” តាមលោក Nguyen Hanh Phucប្រធានខុទ្ទកាល័យរដ្ឋសភាថា សម័យប្រជុំរដ្ឋសភាលើកនេះទទួលបានជោគជ័យលើជ្រុងជ្រោយជាច្រើន។ ការផ្លាស់ថ្មី១ ក្នុងបណ្ដាការផ្លាស់ប្តូរថ្មី របស់សម័យប្រជុំ រដ្ឋសភាវៀតណាមលើកនេះគឺ ការដែលរដ្ឋាភិបាលបានមានរបាយការសរុប នៅរដ្ឋសភាអំពីការ អនុវត្តរាល់សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា អំពីការសួរដេញដោល និងឆ្លើយ ការសួរដេញដោល នៅសម័យប្រជុំលើកទី២ និងលើកទី ៣ រដ្ឋសភានីតិកាល ទី ១៣។ នេះគឺជាលើកដំបូងដែលរដ្ឋាភិបាលបានមានរបាយការណ៍ជាក់ស្ដែង អំពីការអនុវត្តរាល់ខ្លឹមសារ ដែលសមាជិករដ្ឋាភិបាល បានសន្យាចំពោះមុខ រដ្ឋសភា និងអ្នកបោះឆ្នោតនៅទូទាំងប្រទេស នៅក្នុងការសួរដេញដោលនិង ឆ្លើយការសួរដេញដោល នៅសម័យប្រជុំមុននេះ។ នៅសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៣ រដ្ឋសភាបានពិនិត្យ មើល ពិភាក្សា ផ្តល់មតិជាលើកដំបូងអំពីសេចក្ដីព្រៀងច្បាប់ ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២ និងអនុម័ត្តទៅលើ សេចក្ដីសម្រេចចិត្ត អំពីការបោះប្រជាមតិប្រជាជន អំពីសេចក្ដីព្រៀង រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ បន្ទាប់ពីការ ស្ទង់មតិប្រជាជន សេចក្ដីព្រៀងធ្វើវិសោធនកម្ម នៃរដ្ឋសភា នឹងត្រូវបានដាក់ ជូនរដ្ឋសភាអនុម័ត្ត ក្នុងសម័យប្រជុំ លើកទី ៦ រដ្ឋសភានីតិកាល ទី១៣ នាខែ តុលាឆ្នាំ២០១៣។ ស្ដីអំពីបញ្ហានេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានសង្កត់ធ្ងន់ថា៖ "ការកែទម្រងរដ្ឋធម្មនុញ្ញលើកនេះ គឺសំដៅបំពេញតម្រូវការអភិវឌ្ឍន៍ដោយចីរភាពរបស់ប្រទេសជាតិ ក្នុងសភាពការណ៍ថ្មី។ រដ្ឋធម្មនុញ្ញធ្វើ វិសោធនកម្ម បានអះអាងថា៖ ប្រជាជនគឺជាកំពូលនៃម្ចាស់សិទ្ធអំណាច របស់រដ្ឋ។ សិទ្ធអំណាចទាំងអស់របស់រដ្ឋ ចំណុះទៅលើប្រជាជន ។” អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu ការងារឃោសនា ផ្សព្វផ្សាយអំពិសម័យប្រជុំលើកនេះ ក៏បានកែទម្រង មួយជំហានដែរ។ ចំនួនកិច្ចប្រជុំរបស់រដ្ឋសភា ដែលត្រូវបានផ្សាយបន្តផ្ទាល់ លើទូរទស្សន៍ និងវិទ្យុ គឺ១៣ពេល (កើន ៥ពេល បើប្រៀបនឹងសម័យប្រជុំ មុននេះ)។ពិសេសគឺរដ្ឋសភាបានលៃទុកពេលវេលាជាច្រើន ដើម្បីពិភាក្សា អំពីទិសដៅ អភិវឌ្ឍន៍សេដស្ឋកិច្ច សង្គម ក្នុងរយះពេលខាងមុខ និងអនុម័ត្ត ទៅលើ បណ្ដាគោលដៅជាសារវ័ន្ត របស់ឆ្នាំ ២០១៣។ នៅសម័យប្រជុំរដ្ឋសភាវៀតណាម លើកនេះ សមាជិកសភាបានពង្រីក ស្មារតីអធិបតេយ្យភាព ប្រាជ្ញា ។ សម័យប្រជុំលើកនេះបានសម្ដែងការប្តេជ្ញាចិត្ត ផ្លាស់ប្តូរថ្មី សកម្មភាពរបស់រដ្ឋសភា ដែលអ្នកបោះឆ្នោត និងប្រជាជនក្នុងទូទាំង ប្រទេសសង្ឃឹម។ តាមនោះ រួមចំណែកនាំប្រទេសជាតិឈានឡើង អនុវត្ត កិច្ចការផ្លាស់ប្តូរថ្មីប្រកបដោយជោគជ័យ ដើម្បីបុព្វហេតុប្រជាជនសម្បូរធូធារ ប្រទេសខ្លាំងមាំមួន សង្គមប្រជាធិបតេយ្យ សមភាព និងអរិយធ៌ម៕
Related








