VOV WorldVOV World
សន្និបាតលើកទី៨-សំរេចកំណត់បណ្តាបញ្ហាសំខាន់ៗនៃប្រទេសជាតិ
01/10/2013 06:30
សន្និបាតលើកទី៨គណះកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្ត វៀតណាមនីតិកាលទី១១កំពុងប្រព្រឹត្តទៅនៅទីក្រុងហា ណូយ។ក្នុងបទថ្លែងមតិប្រារព្វសន្និបាតនាថ្ងៃទី៣០កញ្ញា​ អគ្គលេខាគណះកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកត្រដែតបណ្តាបញ្ហាសំរាប់អង្គសន្និបាតប្រមូលផ្តុំ ពិភាក្សាដែលក្នុងនោះមានសភាពការណ៍សេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ២០១៣ ផែនការអភិវឌ្ឍ ន៍សេដ្ឋកិច្ច-សង្គមកិច្ច ឆ្នាំ២០១៤ និងបញ្ហាផ្លាស់ប្តូរថ្មីការងារអប់រំបណ្តុះបណ្តាលនិង បញ្ហាសំខាន់មួយចំនួនទៀតផង។
សន្និបាតលើកទី៨-សំរេចកំណត់បណ្តាបញ្ហាសំខាន់ៗនៃប្រទេសជាតិ
                                      អគ្គលេខាគណះកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមលោក   Nguyen Phu Trong (រូបថតVOV) Vovworld-ស្តីពីការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចលោកអគ្គលេខា Nguyen Phu Trong អះអាងថា៖អង្គសន្និបាតពិនិត្យមើលរបាយការណ៍ស្តីពី សភាពការណ៍សេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ២០១៣   ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ឆ្នាំ២០១៤  ក៍ដូចជា របាយការណ៍ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១១របស់បក្ស ស្តីពីការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចអង្គសន្និបាតវាយតំលៃដ៍ត្រឹមត្រូវនូវសភាពការណ៍ សេដ្ឋកិច្ច-សង្គមកិច្ចវៀតណាម  ជាពិសសេគឺផ្នែលោតផ្លោះយុទ្ឋសាស្រ្តចំនួន៣ផ្សារភ្ជាប់ ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន  និង រៀបចំរចនាសម្ព័ន្ឋនៃខឿនសេដ្ឋកិច្ចឡើង វិញ។ពីនោះកំណត់គោលដៅ  ភារកិច្ចនិងដំណោះស្រាយសរវ័ន្តសំរាប់ឆ្នាំ២០១៥ក៍ដូចជា សំរាប់ឆ្នាំ២០១៤និង២០១៥។ លោក   Nguyen Phu Trongក៍បានស្នើដែរថា៖អង្គរសន្និបាត ធ្វើពន្លឺបញ្ហានានាដូចជាម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពយ៉ាងមេច សុវត្ថិភាពនៃប្រព័ន្ឋធនាគារ ពាណីជ្ជកម្មដូចម្តេច​​  លទ្ឋផលក្នុងការខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគអាជីវកម្ម និងការដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម។ល។ ស្តីពីរយះពេល៣ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១១របស់បក្សស្តីពី ការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចលោក   Nguyen Phu Trongបានលើកច្បាស់ថា៖ “  យើង ប្រមូលផ្តុំវាយតំលៃភាពចាំបាច់នៃសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី១១អំពីការផ្ទេរ ការអភិវឌ្ឍន៍យ៉ាងលឿនទៅការទប់ស្កាត់អតិផរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច  រក្សាកំណើន នៅកំរិតសមស្រប​  ធានាសុខុមាលភាពសង្គម។ការអនុវត្តផ្នែកលោតផ្លោះយុទ្ឋសាស្រ្តចំនួន ៣ផ្សារភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន  និង រៀបចំរចនាសម្ព័ន្ឋនៃខឿន សេដ្ឋកិច្ចឡើងវិញនាំមកនូវលទ្ឋផលយ៉ាងមេចនិងមានអ្វីៗគប្បីដកបទពិសោទន៍ជាដើម។ “ ស្តីពីបញ្ហាផ្លាស់ប្តូរថ្មីការងារអប់រំបណ្តុះបណ្តាលលោក   Nguyen Phu Trongគូសបញ្ជាក់ ថា៖ត្រូវតែផ្សព្វផ្សាយឲ្យបានសេចក្តីសម្រេចចិត្តអោយស័ក្តិសម្យសំរាប់ការអភិវឌ្ឍន៍វិស័យ អប់រំ។តាមយោបល់របស់លោក   Nguyen Phu Trongថា៖ការផ្លាស់ប្តូរថ្មីជាសារវ័ន្តគឺជាការ ផ្លាស់ប្តូរថ្មីពីត្រិះរិះទស្សនះ​សតិអារម្មណ៍បញ្ជាណែនាំដល់គោលដៅ  ខ្លឹមសារ  វិធីអប់រំ បណ្តុះបណ្តាល  យន្តការនិងងគោលនបាយអនុវត្ត។លោកនាំចេញមតិថា៖“ តាមទិដៅនេះ គឺការវិនិយោគទៅលើការ អប់រំបណ្តុះបណ្តាល គឺជាកររវិនិយោគសំរាប់ការអភិវឌ្ឍន៍​និងត្រូវ ផ្តល់អាទិភាពដំបូងបង្អស់ក្នុងកម្មវិធីផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច។គោលដៅនៃ ការងារ អប់រំ គឺពង្រីកសមត្ថភាពរបស់អ្នករៀនសូត្រ បណ្តុះបណ្តាល​ប្រភាពធនធាន មនុស្យនិងបំប៉នអ្នកទេពកោសល្យជាដើម។   “ អគ្គលេខាគណះកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមលោក   Nguyen PhuTrongក៍ បាននាំចេញយោបល់ស្តីពីការផ្តួច​ផ្តើមគំនិតស្រាវជ្រាវកែសម្រួលបំពេញបន្ថែមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២ផងដែ។នាចុងបញ្ចប់មលោក   Nguyen Phu Trongអោយដឹងថែមទៀតថា៖អង្គសន្និបាតលើកនេះនឹងពិនិត្យមើលសម្រេចការផ្សព្វ​ផ្សាយបែបបទបោះឆ្នោតក្នុងបក្ស   ការបង្កើតអនុគណះកម្មការនានាដើម្បីត្រៀមរៀបចំអោយមហាសន្និបាតដំណាងទូទាំង ប្រទេសលើកទី១២របស់បក្សកុម្មយនិស្តវៀតណាម៕