សន្តិភាពលើឧបទ្វិបកូរ៉េនៅតែជាភាពកំបាំង។
09/05/2013 11:06
VOV-ក្រោយពីបន្ធូស្រាលភាពតានតឹងដោយការ បញ្ជូនកាំជ្រួចផ្លោងរយៈមធ្យមចេញពីកន្លែងបាញ់ បង្ហោះនៅឆ្នេសមុទ្រភាគខាងកើតនោះ ព្យុងយ៉ាង នាថ្ងៃទី៨ឧសភាស្រាប់តែមានកាយវិការថ្មីធ្វើឲ្យ សាធារណមតិព្រួយបារម្មណ៍។ នោះគឺការបន្តអនុវត្តកាំជ្រួច Scud និង Rodong ដាក់លើឃឿនបាញ់បង្ហោះចល័តនៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសនេះ។រួមជាមួយការសំរេចចិត្តដោយបើកចំហរដាក់ទណ្ឌកម្មរបស់សម្ព័ន្ធមិត្តជិតខាង ចិនតាមរយៈការបិទរវាងធនាគារជាតិចិនជាមួយធនាគារពាណិជ្ជកម្មក្រៅ ប្រទេសសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឧបទ្វិបកូរ៉េកំពុងមាន បំរែបំរួលពិបាកព្យាករណ៍។

ប្រធានាធិបតីអាមេរិក Barack Obama និងសមភាគីកូរ៉េខាងត្បូង Park Gyun Hye (docbao.vn) VOV-នាថ្ងៃទី៧ឧសភា មធ្យោបាយផ្សព្វផ្សាយឃោសនាស្ទើរតែទាំងអស់ លើពិភពលោកបានជូនដំណឹងអំពីការដែលធនាគារជាតិចិន (Bank of China) បានសំរេចចិត្តបិទគណនីជាមួយធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ភ្លាមមួយរំបេក វ៉ាស៊ីនតោនបានសំដែងនូវ ការស្រុះចិត្តគំនិតជាមួយការសំរេចចិត្តដំបូងដ៏មានអត្ថន័យរបស់ប៉េកាំង។ ថ្លែង មតិជាមួយអ្នកយកព័ត៌មាននាថ្ងៃទី៨ឧសភា អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក Patrick Ventrell បានលើកច្បាស់ថាអាមេរិកស្វាគមរាល់ជំហានរបស់ សហគមន៍អន្តរជាតិក្នុងនោះមានចិនផង អំពីការអនុវត្តយ៉ាងពេញលេញ វិធានការដាក់ទណ្ឌកម្មចំពោះសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ កាសែត Los Angeles របស់អាមេរិកនៅចាត់ទុកថា សកម្មភាពនេះជាសញ្ញាមួយ ដ៏ច្បាស់លាស់សឲ្យឃើញថាប៉េកាំងកំពុងអស់សង្ឃឹមចំពោះព្យុងយ៉ាង។ សាធារណៈមតិបានចាត់ទុកថាកាយវិការនាពេលកន្លងទៅជាសញ្ញាថ្មីបំផុត អំពីការមិនពេញចិត្តរបស់ប៉េកាំងចំពោះសម្ព័ន្ធមិត្តដែលកំពុងត្រូវឯកោរបស់ខ្លួន។ គ្រោះថ្នាក់ជាងទៀតគឺកាយវិការនេះរបស់ចិនអាចបើកផ្លូវឲ្យការដែលបណ្ដាធនាគារផ្សេងៗក្នុងដំបន់អាចពិនិត្យឡើងវិញទំនាក់ទំនងជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ប្រសិនបើដូច្នេះ ការលំបាកនឹងកើនឡើងចំពោះរដ្ឋអំណាចព្យុងយ៉ាង។ពីព្រោះតាមការពិនិត្យរបស់កម្មវិធីស្បៀងអាហារ ពិភពលោកនោះ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េកំពុងប្រឈមមុខនឹងស្ថានភាពខ្វះស្បៀងអាហារ។ ផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះនាបច្ចុប្បន្ន ទទួលបានត្រឹមតែ៣០%នៃទិន្នផលនាឆ្នាំ១៩៩២តែប៉ុណ្ណោះ។ ក្នុងពេលនោះការ ប្តេជ្ញាចិត្ត “កម្មសិទ្ធិអាវុធនុយក្លេអ៊ែ” របស់ព្យុងយ៉ាងបាននិងកំពុងជួបប្រទះនឹង ប្រតិកម្មយ៉ាងខ្លាំងក្លារបស់មជ្ឈដ្ឋានមន្ត្រីលោកខាងលិច។ ភ័ស្តុតាងគឺក្នុងជំនួប សន្ទនារវាងប្រធានាធិបតីអាមេរិក Barack Obama និងសមភាគីកូរ៉េខាងត្បូង Park Gyun Hye នាថ្ងៃទី៧ឧសភានៅវិមានស ភាគីទាំងពីរបានអះអាងថាអំរែកធ្ងន់បញ្ចប់ វិបត្តិនេះកំពុងដាក់លើស្មាព្យុងយ៉ាង។ទោះបីស្នើរសាងសង់សួនឧទ្យានអន្តរជាតិ នៅដំបន់ព្រំដែនរវាងកូរ៉េខាងត្បូងជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ និងបើកទ្វាការចរចារប្រសិនបើថ្នាក់ដឹកនាំ Kim Jong Un សមរេចចិត្តដើរតាម គោលមាគ៌ាសន្តិភាពក្តី ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង Park Geun Hye នៅតែសង្កត់ ធ្ងន់ថា គោលជំហររបស់ Seoul កឺបង្ខំព្យុងយ៉ាងសងការខូចខាតប្រសិនបើវាយ ប្រហារទៅលើកូរ៉េខាងត្បូង។។ ជាច្បាស់ណាស់ថាភាពតានតឹងលើឧបទ្វិបកូរ៉េធ្វើឲ្យសាធារណៈមតិព្រួយ បារម្មណ៍ថាត្រឹមតែការប៉ះទង្កិចដ៏តិចតួចក៏អាចនាំទៅដល់សង្គ្រាមមួយ។ នាថ្ងៃ ទី៨ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon ក៏បានសង្កត់ធ្ងន់ ថា ជំលោះក្នុងទំនាក់ទំនងប្រទេសកូរ៉េទាំងពីរគ្រាន់តែបានដោះស្រាយតាមរយៈ កសាងទំនុកទុកចិត្តនិងសន្ទនាប៉ុណ្ណោះ។ អ្នកប្រមុខអង្គការពហុភាគីធំបំផុតលើពិភពលោករូបនេះបានអះអាងថាត្រៀមខ្លួនជាស្រេចចូលរួមក្នុងការខំប្រឹងប្រែងបន្ធូស្រាលភាពតានតឹងនិងកសាងសន្តិភាពក៏ដូចជាស្ថិរភាពលើឧបទ្វិបកូរ៉េ។ នាបច្ចុប្បន្ន លទ្ធភាពសង្គ្រាមនៅលើឧបទ្វិបកូរ៉េត្រូវបានអ្នកជំនាញការចាត់ ទុកថាពិបាកនឹងកើតមានឡើង ក្នុងពេលដែលរដ្ឋអំណាចព្យុងយ៉ាងបានផ្ទេរទៅផ្តោតទៅលើលក្ខណៈដើម្បីតភ្ជាប់ការចរចារឡើងវិញ។ ប៉ុន្តែប្រហែលជាប្រការ នេះមិនងាយអនុវត្តបានឡើយ។ ក្នុងពេលដែលព្យុងយ៉ាងចង់បង្ហាញលទ្ធភាព មានសក្ដានុពលនុយគ្លេអ៊ែនោះ អាមេរិកបានដាក់ចេញលក្ខ័ណៈដាច់ខាតឲ្យការ តភ្ជាប់ការចរចារឡើងវិញគឺប្រទេសនេះត្រូវបោះចោលកម្មវិធីនុយគ្លេអ៊ែរបស់ ខ្លួន។ ដោយសារប្រការនោះបាននិងកំពុងរុញដំណើរសន្តិភាពលើឧបទ្វិបកូរ៉េ ជាបន្តបន្ទាប់ជួបឧបសគ្គពិបាកព្យាករណ៍បានក្នុងប៉ុន្មានថ្ងៃខាងមុខ៕
Related








