VOV WorldVOV World
ស្ថានភាពបញ្ច្រាស់លើឆាកនយោបាយអ៊ីតាលី
03/10/2013 08:26
Vovworld-ការដែលអតីតនាយករដ្ឋមន្ត្រីលោក Silvio Berlusconi បានផ្លាស់ប្តូរ​គោលជំហរដោយចៃដន្យក្នុង ពេលចុងក្រោយបានជួយឲ្យរដ្ឋាភិបាលចម្រុះឆ្វេងនិយម -ស្ដាំនិយមរបស់នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Enrico Letta ឆ្លងផុតពីការបោះ​ឆ្នោតទំនុកទុកចិត្តនាថ្ងៃទី២តុលានៅព្រឹទ្ធសភានិងសភា ជាន់ទាប។ ​មិនត្រឹមតែ​ វាបានជួយឲ្យអ៊ីតាលីរួចផុតពីវិបត្តិរដ្ឋាភិបាលដ៏ធ្ងន់ធ្ងរ ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យរួចផុតពីការរៀបចំបោះឆ្នោតសកលមុនកាលកំណត់ ទៀតផង។​ ទោះបីជារួចផុតពីគ្រោះអាសន្ន​រំសាយរដ្ឋាភិបាលក្តី ប៉ុន្តែ នាយករដ្ឋមន្ត្រី Enrico Letta កំពុងប្រឈមមុខនឹង​ការ​សាកល្បងគ្រប់ជំពូកអំពី សេដ្ឋកិច្ចដែលត្រូវតែដោះស្រាយ។
ស្ថានភាពបញ្ច្រាស់លើឆាកនយោបាយអ៊ីតាលី
នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Enrico Letta (Reuter)         Vovworld-មួយថ្ងៃមុនពេលបោះឆ្នោតនៅរដ្ឋសភា អ៊ីតាលីត្រូវបានចាត់ទុកថា​កំពុងប្រឈមមុខនឹងគ្រោះអាសន្នវិបត្តិនយោបាយក្រោយពេលដែលរដ្ឋមន្ត្រីទាំង ៥រូបនៃគណបក្ស​ប្រជាជននៃសេរីភាព (PDL) ស្ដាំកណ្ដាលរបស់អតីតនាយករដ្ឋ មន្ត្រី Silvio Berlusconi លាលែងពីដំណែងក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយលោក Letta នាយករដ្ឋមន្ត្រីគណបក្សប្រជាធិបតេយ្យ (PD) ឆ្វេងកណ្ដាល។         ក៏ប៉ុន្តែសន្ទរកថាសន្យាកាត់បន្ថយពន្ធ អនុវត្តកំណែទម្រង់សេដ្ឋកិច្ចនិង​យុត្តិធម៍នៅព្រឹទ្ធសភារបស់នាយករដ្ឋមន្ត្រី Enrico Letta នាំចេញមុនពេលបោះ​ឆ្នោតបានធ្វើឲ្យឥរិយាបទរបស់អតីតនាយករដ្ឋមន្ត្រី Silvio Berlusconi ផ្លាស់ប្តូរ​ទៅ វិញ។​ពីការប្រឆាំងរដ្ឋាភិបាលនាបច្ចុប្បន្ន ភាគីរបស់លោក Silvio Berlusconi បាន សំរេចចិត្តងាកមកធ្វើការគាំទ្រទៅវិញ។          សភាពការណ៍នេះបានធ្វើអោយមជ្ឈដ្ឋានអ្នកនយោបាយនៅអ៊ីតាលីអាច ដកដង្ហើមធូរស្រាល។ ដូចជាក្នុងបទថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន  ក្រោយពីដណ្ដើមបានជ័យជំនះនៅក្នុងព្រឹទ្ធសភា នាយករដ្ឋមន្ត្រី Enrino Letta បាន​ប្រកាសថា នេះគឺជាទិវាប្រវត្តិសាស្ត្រ និងសភាពការណ៍បានភ្លឺស្វាងជាង ដើម្បី​អ៊ីតាលីអាចឈានទៅមុខ។ មុននេះ លោក Enrino Letta ​ក៏បាន​អះអាងដែរថា​ ​ស្ថិរភាពនយោបាយនៅអ៊ីតាលីជាប្រការស្លាប់រស់ ដើម្បីប្រទេសនេះ​អាច​បន្ត អនុវត្តបណ្ដាកំណែទម្រង់សេដ្ឋកិច្ច រួចផុតពីវិបត្តិសេដ្ឋកិច្ចនាបច្ចុប្បន្នដែរ។          បន្ទាប់ពីរួចផុតពីការបោះឆ្នោតទំនុកទុកចិត្តនៅរដ្ឋសភា ឥឡូវនេះ បញ្ហា ដំបូងនឹងតែមួយគត់ដែលនាយករដ្ឋមន្ត្រី Enrino Letta ត្រូវ​យក​ចិត្ត​ទុកដាក់  នោះគឺសេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រី Enrino Letta បានលើក​ច្បាស់ថា​នឹង​ជំរុញ កំណើនសេដ្ឋកិច្ចអ៊ីតាលី កើន១%ក្នុងឆ្នាំ ២០១៤ និងខ្ពស់ជាងក្នុងបណ្ដាឆ្នាំជា បន្ត។ ទន្ទឹមនឹងនោះ លោកក៏បានសន្យាថា គោរពរាល់ការកំណត់អំពី​សារពើ​ពន្ធ  …។ល។         ប៉ុន្តែដើម្បីទទួលបានគោលដៅទាំងនេះរដ្ឋាភិបាលរបស់ លោក Enrino Letta ​ក៏ត្រូវប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន ដូចជា​GDP ក្នុង​ត្រីមាស​ទី២ ឆ្នាំ ២០១៣ ត្រូវថយចុះ ០,៣% បើប្រៀបនឹងត្រីមាសមុន និងជាត្រីមាសទី​៨​មានកំណើនអវិជ្ជមាន។ ទន្ទឹមនឹងនោះ អ៊ីតាលីក៏គឺជាប្រទេសមួយក្នុងចំណោម​ប្រទេសមានកំរិតបំណុលសាធារណះខ្ពស់បំផុតរបស់ទ្វីបអឺរ៉ុបផងដែរ។ បណ្ដា ការ​ព្យាករណ៍នាពេលថ្មីៗនេះបានសរអោយឃើញថា÷ បំណូលសាធារណះ របស់​អ៊ីតាលីក្នុងឆ្នាំនេះអាចហួសពី២លានលាន euro ស្រូបយក១៣២,៩% GDP។         សេដ្ឋកិច្ចយឺតយាវបាននាំមកនូវស្ថានភាពបាត់អាជីពកំពុងតែកើនឡើង។ ទិន្នន័យពីស្ថាប័នស្ថិតិជាតិអ៊ីតាលី (ISTAT) បានឲ្យដឹងថា ក្នុងខែសីហាឆ្នាំ២០១៣ អត្រាបាត់អាជីពសរុបកំពុងនៅកំរិតខ្ពស់១២,២% បើប្រៀបនឹងកំរិត១២,១%របស់​ខែកក្កដាឆ្នាំ២០១៣។         នោះគឺមិនទាន់គិតដល់ភាពស្ដួចស្ដើងមិនចីរភាពរបស់សម្ព័ន្ធភាពឆ្វេង-ស្ដាំ​កាន់អំណាចដែលនាំទៅដល់ការសំរេចចិត្តបោះឆ្នោតនៅរដ្ឋសភានាថ្ងៃទី២តុលា ជាឧទាហរណ៍​ស្រាប់។         ជាប្រទេសធំទី៣ក្នុងដំបន់ចាយប្រាក់រួម​ euro (eurozone) រាល់បំរែបំរួល​នៅ​អ៊ីតាលីសុទ្ធតែមានការជះឥទ្ធិពលមិនតិចតូចដល់ដំបន់ទាំងមូលឡើយ។ ការ ដែល​រដ្ឋាភិបាល​សម្ព័ន្ធភាពឆ្វេង-ស្ដាំរបស់នាយករដ្ឋមន្ត្រី Enrico Letta ឆ្លងផុតពី ការ​បោះឆ្នោតទំនុកទុកចិត្តនៅរដ្ឋសភាជាឱកាសដើម្បីសម្ព័ន្ធភាពនេះបន្តខំប្រឹង ប្រែងស្ដារសេដ្ឋកិច្ចក្រោយរយៈពេល២ឆ្នាំឧនភាពជាមួយការលំបាកជាច្រើន៕