ស្ដួចស្ដើងកិច្ចព្រមព្រៀងឈប់បាញ់នៅមជ្ឈឹមបូព៌ា។
22/11/2012 08:45
VOV-ក្រោយការខំប្រឹងប្រែងការទូតជាច្រើនរបស់ សហគមន៍អន្តរជាតិ ការប៉ះទង្កិចយ៉ាងសារហាវនៅ ដំបន់ដី Gaza ដែលធ្វើឲ្យប្រជាជនជិត២០០នាក់ត្រូវ ស្លាប់ក្នុងសប្ដាហ៍កន្លងទៅ ក៏បានបញ្ចប់ជាបណ្ដោះ អាសន្ន ពេលដែលនាយប់ថ្ងៃទី២១វិច្ឆិកា រដ្ឋាភិបាលអ៊ីស្រាអែលនិងចលនាឥស្លាម Hamas បានឯកភាពឈប់បាញ់។ បទបញ្ជាឈប់បាញ់ចូលជាធរមានចាប់ពីម៉ោង១៩GMT។ ប៉ុន្តែសាធារណៈមតិនៅមន្ទីលសង្ស័យអំពីចរិតលក្ខណៈចីរភាពនៃកិច្ចព្រមព្រៀងនេះ ពីព្រោះវាមិនម៉ែនជាលើកដំបូងក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះដែលរដ្ឋាភិបាលអ៊ីស្រាអែលនិងចលនាឥស្លាម Hamas យល់ព្រមឈប់បាញ់នោះទេ។

ប៉ះទង្កិចយ៉ាងសារហាវនៅដំបន់ដី Gaza ដែលធ្វើឲ្យប្រជាជនជិត២០០នាក់ត្រូវស្លាប់ក្នុងសប្ដាហ៍កន្លងទៅ VOVworld-បទបញ្ជាឈប់បាញ់ត្រូវបានរដ្ឋាភិបាលអេហ្សីប ជាប្រទេសអ្នកអាជ្ញាកណ្ដាលសម្រុះសម្រួលប្រកាសនៅសន្និសីទកាសែតជាមួយរដ្ឋមន្ត្រី ការបរទេសអាមេរិកលោកស្រី Hillary Clinton នៅរដ្ឋធានីគែនាថ្ងៃទី២១វិច្ឆិកា។ មុននោះ សេចក្តីប្រកាសពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានឯកភាពជាមួយមតិឈប់បាញ់ របស់អេហ្សីបសំដៅបញ្ឈប់អំពើហឹង្សាបង្ហូឈាមក្នុងរយៈពេលមួយសប្ដាហ៍ កន្លងទៅនៅក្នុងនិងជំវិញដំបន់ដី Gaza។ ភាគីចលនាឥស្លាម Hamas ក៏ប្រកាស បញ្ជាក់ការដែលភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងពោលខាងលើដែរ។ តាមកិច្ចព្រមព្រៀងឈប់បាញ់ថ្មីនេះ អ៊ីស្រាអែលនឹងបញ្ឈប់បណ្ដាការវាយ ប្រហារទៅលើដំបន់ Gaza ទាំងស្រុងនិងភាគីប៉ាឡេស្ទីននឹងបញ្ឈប់គ្រប់ សកម្មភាពប្រឆាំងអ៊ីស្រាអែលរួមមានការបាញ់កាំជ្រួចនិងវាយប្រហារនៅ តាមដំបន់ព្រំដែន។ ការដែលរដ្ឋហ្សីបយល់ព្រមឈប់បាញ់ចំពេលដែលយុទ្ធនាការសសរស្នូល ការពារជាតិរបស់អ៊ីស្រាអែលកំពុងមានលទ្ធភាពក្លាយទៅជាការឈ្លានពានក្នុង ទ្រង់ទ្រាយធំមួយនៅដំបន់ Gaza គឺមានមូលហេតុជាច្រើន។ ក្នុងនោះប្រការគួរ ឲ្យយកចិត្តទុកដាក់គឺបើតាមមជ្ឈដ្ឋានអ្នកវិភាគថា ប្រសិនបើយុទ្ធនាការយោធាអូសបន្លាយយូនឹងជះឥទ្ធិពលទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benyamin Netayahu ក្នុងពេលដែលការបោះឆ្នោតរដ្ឋសភាកំពុងជិតមកដល់។ ស្ដីពីភាគី ចលនាឥស្លាម Hamas គេក៏មិនទទួលបានផលប្រយោជន៍ប្រសិនបើការប៉ះទង្កិច អូសបន្លាយយូរ។ ក្រៅពីការដែលផ្ទៃក្នុងចលនាកំពុងមានការខ្វែងគំនិតក្នុងការ ជ្រើសរើសអ្នកដឹកនាំថ្មីនោះ នៅដំបន់ Gaza Hamas ក៏ប្រឈមមុខនឹងការប្រគួត ប្រជែងយ៉ាងខ្លាំងក្លារបស់អង្គការផ្សេងៗទៀតផង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon ចាត់ទុកការទទួលបានបទបញ្ជាឈប់បាញ់គឺជាប្រការចាំបាច់នៅដំបន់ Gaza ចំពោះប្រជាជន Gaza ទោះបីកិច្ចព្រមព្រៀងឈប់បាញ់ទទួលបានអមជាមួយសេចក្តីជូនពរទាំង នោះក្តី សហគមន៍អន្តរជាតិនៅតែព្រួយបារម្មណ៍អំពីចរិតលក្ខណៈចីរភាព របស់វា ពីព្រោះប្រវត្តិសាស្ត្របណ្ដាការប៉ះទង្កិចនៅដំបន់ Gaza មិនតិចដងទេ ដែលរដ្ឋាភិបាលអ៊ីស្រាអែលនិងចលនា Hamas ទទួលបានកិច្ចព្រមព្រៀង ឈប់បាញ់ប៉ុន្តែត្រូវបំផ្លាញ់ទៅវិញមិនយូរប៉ុន្មាន។ អគ្គលេខាធិការអង្គការ សហប្រជាជាតិ Ban Ki Moon ចាត់ទុកការទទួលបានបទបញ្ជាឈប់បាញ់ គឺជាប្រការចាំបាច់នៅដំបន់ Gaza ចំពោះប្រជាជន Gaza ទន្ទឹមនឹងនោះ លោកក៏អំពាវនាវបណ្ដាភាគីអត់ធ្មត់គោរពនិងជឿជាក់គ្នាដើម្បីរក្សាបទ បញ្ជាឈប់បាញ់នេះ។ រីឯរដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton បានឲ្យ ដឹងថា អាមេរិកសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល ស្វាគមកិច្ចព្រមព្រៀង ឈប់បាញ់។ លោកស្រី Hilary ក៏មិនភ្លេចការអះអាងក្នុងរយៈពេលប៉ុន្មាន ថ្ងៃខាងមុខ អាមេរិកនិងបណ្ដាដៃគូរនៅដំបន់នឹងពង្រឹងដំណើរការនេះ និងកែលំអរលក្ខណៈជីវភាពរស់នៅសំរាប់ប្រជាជននៅដំបន់ Gaza ក៏ដូចជា ធានាសន្តិសុខសំរាប់អ៊ីស្រាអែលផងដែរ។ រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប Mohamed Kamel Amr បានអំពាវនាវភាគីនានារួមជាមួយអ្នកឃ្លាំមើលអនុវត្ត រាល់មាត្រានៃកិច្ចព្រមព្រៀងក៏ដូចជាការសន្យារបស់ភាគីទាក់ទិននានា។ រួមជាមួយសេចក្ដីជូនពរ សហគមន៍អន្តរជាតិនៅអំពាវនាវភាគីទាំងពីរអនុវត្ត យ៉ាងមឹងមាត់បទឈប់បាញ់ ពីព្រោះគេយល់ដឹងយ៉ាងច្បាស់អំពីធាតុពិតនៃ ទំនាក់ទំនងរវាងរដ្ឋាភិបាលអ៊ីស្រាអែល និងចលនាឥស្លាម Hamas។ សន្តិភាពនៅ Gaza នៅតែស្តូចស្ដើងដ៏ដែល ការដែលរដ្ឋហ្សីបនិងចលនាឥស្លាមHamas ទទួលបានកិច្ចព្រមព្រៀង ឈប់បាញ់នេះ គឺជាសញ្ញាគួរអោយសប្បាយរីករាយចំពោះ សន្តិភាពក្នុងតំបន់ ប៉ុន្តែការរក្សារកិច្ចព្រមព្រៀងនេះគឺជាបញ្ហាផ្សេង។ មើលទៅសន្តិភាពនៅទីនេះនៅតែស្តូចស្ដើងដ៏ដែល៕
Related








