VOV WorldVOV World
តំលៃអមតះរបស់បដិវត្តខែសីហាឆ្នាំ១៩៤៥
18/08/2012 08:52
VOV-ចំថ្ងៃទី១៩សីហាមុននេះ៦៧ឆ្នាំ ក្រោមកិច្ចដឹកនាំ របស់បក្សកុម្មុយនីស្ត​វៀតណាម ប្រជាជនវៀតណាម ពីភាគខាងជើងរហូតដល់ភាគខាងត្បូងបានព្រមៗគ្នា​ក្រោកឈរឡើងដំណើរការបដិវត្តខែសីហាដណ្ដើម រដ្ឋអំណាចបង្កើតរដ្ឋ​ កម្មករ-កសិករដើមដំបូងនៅអាស៊ី-អាគ្នេយ៍ បើកចេញសករាជ​ឯករាជ្យ​សេរីភាពជូនប្រជាជាតិវៀតណាម។ ថានះដ៏មហិមារបស់បដិវត្តខែសីហាឆ្នាំ១៩៤៥​ដល់ ឥឡូវនេះនៅមានតំលៃដ៏ដែល ត្រូវបានផ្ដោតទៅលើក្នុងអត្ថបទសរសេរ “តំលៃអមតះ របស់បដិវត្តខែសីហាឆ្នាំ១៩៤៥” របស់អ្នកយកព័ត៌មាន Thu Hoa។
តំលៃអមតះរបស់បដិវត្តខែសីហាឆ្នាំ១៩៤៥
តំលៃអមតះរបស់បដិវត្តខែសីហាឆ្នាំ១៩៤៥       VOV-បដិវត្តខែសីហាឆ្នាំ១៩៤៥ជាទំព័រប្រវត្តិសាស្ត្រមួយក្នុងចំណោមទំព័រ​ប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងបំផុតក្នុងប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសជាតិ របស់​ប្រជាជាតិវៀតណាម។ ដោយជ័យជំនះរបស់បដិវត្តនេះ ប្រជាជនវៀត ណាមបាន​ផ្តួលរលំនឹមត្រួតត្រារបស់ពួកហ្វាស៊ីតជប៉ុន ផ្ដួលរលំនឹមត្រួតត្រា របស់ពួក​អាណានិគមនិយមបារាំងក្នុងរយៈពេលជិត១០០ឆ្នាំ លប់ចោលរបប ស័ក្ដិភូមិ​ក្នុង​រយៈពេលរាប់ពាន់ឆ្នាំ នាំប្រទេសជាតិឈានទៅសករាជថ្មី- សករាជឯករាជ្យ​ប្រជាជាតិផ្សាភ្ជាប់នឹងលិទ្ធិសង្គមនិយម។ លោក Thai Vinh អ្នកបដិវត្តជើង​ចាស់​នៅក្រុងហាណូយបានថ្លែងថា៖         “បដិវត្តខែសីហាជាមហា កូប្បកម្មប្រជាជនទាំងមូលក្រោយរយៈពេល ត្រៀមប្រមាណ១៥ឆ្នាំ ក្រោមកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម។ នេះ ជា​ស្នាដៃរបស់ប្រជាជនវៀតណាម។ វាជាការបោះជំហានផ្លាស់ប្តូរមិនត្រឹមតែ របស់​ប្រជាជាតិវៀតណាមប៉ុណ្ណោះទេថែមទាំងរបស់បណ្ដាប្រជាជាតិដែលត្រូវ រងនូវការជិះជាន់សង្កត់​សង្កិនលើពិភពលោកទៀតផង។”         អ្នកជំនាញការប្រវត្តិសាស្ត្របារាំង Alain Ruscio ជាអ្នកដែលផ្សាភ្ជាប់យ៉ាង ជិតស្និទ្ធជាមួយ​ប្រវត្តិសាស្ត្រវៀតណាមបានចាត់ទុកថា​ជាមួយបដិវត្តខែសីហា ឆ្នាំ១៩៤៥ ប្រជាជាតិ​​វៀតណាមបានធ្វើឡើងប្រការដ៏អស្ចារ្ស ពីភាព​ទាសករ ក្លាយទៅជាប្រជាជាតិធ្វើម្ចាស់របស់ជោគវាសនានិង​អនាគត​របស់​ខ្លួន។         “ជ័យជំនះបដិវត្តខែសីហាឆ្នាំ១៩៤៥របស់វៀតណាមជាការពិតមានចរិត​ លក្ខណៈ Logic ក្នុងចលនាតស៊ូរបស់ប្រជាជាតិវៀតណាម។ ​នេះជាព្រឹត្តិការណ៍​ដ៏មហិមារបស់ប្រជាជាតិវៀតណាម។ ជាពិសេស វៀតណាមជាប្រជាជាតិ​ដើម​ដំបូងក្នុងចំណោមប្រជាជាតិលើពិភពលោកដែលស្ថិតក្រោមការត្រួតត្រារបស់ អាណានិគមនិយមបារាំងដណ្ដើមបានជោគជ័យក្នុងការតស៊ូរបស់ខ្លួន។​ពេល នោះលោកប្រធានហូជីមិញ​ជាអ្នក​មានតួនាទីសំខាន់ ជាអ្នកដើមដំបូងប្រកាស ឯករាជ្យនៅប្រទេសអាណានិគមនិយម​មួយ។” ជ័យជំនះបដិវត្តខែសីហាឆ្នាំ១៩៤៥របស់វៀតណាមជាការពិតមានចរិតលក្ខណៈ Logic ក្នុងចលនាតស៊ូរបស់ប្រជាជាតិវៀតណាម។         តំលៃប្រវត្តិសាស្ត្រនិងមេរៀនបដិវត្តខែសីហាឆ្នាំ១៩៤៥មិនត្រឹមតែបំភ្លឺ បណ្ដា​កំណាត់ផ្លូវបដិវត្តវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅរក្សាដ៏ដែលក្នុង ដំណាក់កាល​វៀតណាមដំណើរការបុព្វហេតុឧស្សាហូបនីយកម្ម- ទំនើបភាវូបនីយកម្ម​ប្រទេស​ជាតិនិងសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន ទៀតផង។​សាស្ត្រាចារ-បណ្ឌិត Vu Van Hien សមាជិកក្រុមប្រឹក្សាទ្រឹស្ដី មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានថ្លែងថា៖         “ក្នុងបដិវត្តខែសីហាមានទឹសស្លោកដ៏ល្បីឈ្មោះគឺ “ជប៉ុន-បារាំងបាញ់ គ្នានិង​សកម្មភាពរបស់យើង”។ បានយល់អំពីករណីនោះ បក្សកុម្មុយនីស្ត វៀតណាម​បាន​ដឹកនាំដ៏ត្រឹមត្រូវដំណើរការក្រោកឈរឡើង។​ ក្នុងលក្ខណៈ នាបច្ចុប្បន្នមិនម៉ែន​ជា​បណ្ដាករណីបដិវត្តដូចមុន ប៉ុន្តែយើងអាចដឹងនិង ទាយទុកជាមុនបណ្ដា​ករណី​អភិវឌ្ឍន៍​​របស់ពិភពលោក។ ពីនោះយើងនឹង មានវិធានការដើម្បីអភិវឌ្ឍន៍ល្អនិង​ដោះស្រាយរាល់បញ្ហាដែលបានដាក់ ចេញ។” សាស្ត្រាចារ-បណ្ឌិត Vu Van Hien សមាជិកក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម        បដិវត្តខែសីហាឆ្នាំ១៩៤៥ជាសមិទ្ធិផលដ៏ភ្លឺស្វាងជាបំណងប្រាថ្នារបស់ ទឹកចិត្តប្រជាជន របស់កំលាំងមហាសាមគ្គីប្រជាជាតិក្រោមកិច្ចដឹកនាំរបស់ បក្សនិង​អគ្គមគ្គុទេសហូជីមិញ។​បំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់នោះជានិច្ចកាលជា ​ប្រភពកំលាំង​ឥតកោះត្រើយរួមដំណើរជាមួយប្រជាជាតិ គាំទ្របណ្ដាជំនាន់ ថ្ងៃនេះជឿជាក់​ឈាន​ទៅមុខ៕