តើវិបត្តិនៅស៊ីរីបានមកដល់ទីបញ្ចប់
28/08/2012 08:22
វិបត្តិនយោបាយនៅ ស៊ីរីកំពុងប្រព្រឹត្តទៅតាមទិសជាច្រើន ដែលពិបាកព្យាករណ៍បាន។គិតតាំងពីថ្ងៃទី១កញ្ញាខាងមុខ អ្នកការទូតជនជាតិ Algeri លោក Lakhdar Brahimiនឹងទទួល ដំណែងជាបេសកជនពិសេសទទួលបន្ទុកបញ្ហាស៊ីរីរបស់ អ.ស.បនិងសម្ព័ន្ឋអារ៉ាប់ដោយកិច្ចសន្យាថានឹងដាក់ផលប្រយោធន៍របស់ប្រជាជន ស៊ីរីលើអ្វីៗទាំងអស់ព្រមទាំងនឹងធ្វើអ្វីៗដែលអាចធ្វើបានដើម្បីជួយឧបត្ថម្ភប្រទេស នៅមជ្ឈឹមបូពា៏នេះ។រួមជាមួយនោះអ៊ីរ៉ង់បានអោយដឹងថា នៅសន្និសីទកំពូលនៃ ចលនាមិនចូលបក្សសម្ព័ន្ឋ(NAM) នៅ Tehran នាចុងខែសីហា ប្រទេសនេះនឹង នាំចេញសំណើរមួយសំដៅបញ្ឈប់វិបត្តិនៅស៊ីរី។

សភាពការណ៏នយោបាយនៅស៊ីរីពិបាករក បានចម្លើយ (Image: Internet) Vovworld-ក្នុងព្រឹត្តិការណ៍ ទាក់ទិនថ្មី១គឺថ្ងៃទី២៧សីហា កំលាំងប៉ះបោរបានបាញ់ ទម្លាក់ឧទ្ឋមភាគចក្រ១គ្រឿងនៃកងទ័ពស៊ីរីនៅខ័ណ្ឌ Jobar ជាយក្រុង Damascus ។ក្នុងពេលនោះដែរបណ្តាសកម្មជនរបស់ភាគីប្រឆាំងបានអោយដឹងថា ការបាញ់ កាំភ្លើងធំនិងការវាយប្រហារដោយឧទ្ឋមភាគចក្រទៅលើដំបន់ជាយក្រុងបានកើន ឡើងពី១ថ្ងៃទោ១ថ្ងៃ។ដោយឡែកក្នុងថ្ងៃទី២៧សីហាបណ្តាការវាយប្រហារតាម ជើងអាកាសបានធ្វើឲ្យមនុស្សតិចបំផុត៦០នាក់ត្រូវស្លាប់។សាធារណះមតិបាន ចោទសំណួរថា ហេតុអ្វីវិបត្តិនេះពន្យាពេលវែងដល់អញ្ចឹង។ជាង១៧ខែបានកន្លង ផុតទៅហើយ ប៉ុន្តែគេពុំទាន់រុករកបានដំណោះស្រាយណា១ឡើយ។ផែនការ៦ “ ខ“របស់បេសកជនពិសេសរួមKofi Annan គ្មានឱកាសទទួលបានជោគជ័យដោយ សារសហគមន៍អន្តរជាតិនិងរដ្ឋអំណាចស៊ីរីមិនយល់ព្រមដំណោះស្រាយដំណើរការ ចរចារទេ។ប្រធានាធិបតីស៊ីរី Bashar Al Assad បានប្រកាសជាច្រើនលើកថា មិនបោះ បង់ចោលសិទ្ឋិអំណាចដោយដាច់ខាតក្នុងពេលដែលកំលាំងប៉ះបោរចង់សង្កេតឃើញ លោក Bashar Al Assad ត្រូវលាលែងពីដំណែង។ ទម្លាក់គ្រាប់បែក នៅប្រព្រឹត្តទៅនៅស៊ីរី(Image: Internet) នាថ្ងៃទី២៧សីហាប្រធានាធិបតី បារាំង លោក François Hollandeបានប្រកាសថាParis មិនទទួលស្គាល់រដ្ឋាភិបាលជាបណ្តោះអាសន្នរបស់ស៊ីរីក្រោយពីស្ថាប័ននេះត្រូវបាន បង្កើតឡើងនោះ។លោកបានដាស់តឿនកំលាំងប៉ះបោរបង្កើតរដ្ឋាភិបាលជាបណ្តោះ អាសន្នយ៉ាងឆាប់។អ្នកនាំមុខប្រទេសបារាំងក៍បានទទួលស្គាល់ដែរថាParisកំពុង ធ្វើការជាមួយបណ្តាដៃគូអំពីលទ្ឋភាពបង្កើតដំបន់ស១នៅស៊ីរីលើកឡើងដោយទួរគី។ ពេលលើកឡើងនូវគំនិតនេះសាធារណះមតិចាត់ទុកថា៖នេះជាគំនិតដោយមានការ ប៉ុនប៉ង់ជាច្រើន។ព្រោះថា៖ការបង្កើតតំបន់ហាមការហោះហើរក៏មានន័យថា៖ការធ្វើ អន្តរាគមធំនឹងជ្រៅ១របស់លោកខាងលិចជិតចាប់ផ្តើមសេនារីយូ“ក្រោយស៊ីរី”ត្រូវបាន គូរចេញដូចជាអ្វីៗដែលបានកើតមានឡើងចំពោះលីប៉ី។ក៏ប៉ុន្តែសាធារណះមតិចោទ សំណួរថា៖តើការចុះចេញពីតំណែងរបស់លោក Bashar al-Assad ធានាបានថា៖លិទ្ធិប្រជាធិបតេយ្យនឹងផ្លាស់ឲ្យរបបផ្តាច់ការនៅប្រទេសនេះឫទេ?នឹងប្រការនេះ ជះឥទ្ធិពលយ៉ាងម៉េចដល់សភាពការណ៏នយោបាយនៅក្នុងតំបន់?គួឲ្យពិបាករក បានចម្លើយ ។ ក្នុងការពិតជាក់ស្តែងដោយមានការគាំទ្ររបស់លោកខាងលិច ភាគីប្រឆាំងបាន មានទីឈរជើង១នៅស៊ីរី។ពេលថ្មីៗនេះកំលាំងនេះប្រកាសថា៖បានត្រួតត្រា៦០% ទីក្រុង Aleppo ។ទីក្រុង Damascus ត្រូវប្រើវិធានការណ៏ទម្លាក់គ្រាប់បែក ទៅលើAleppo ដោយមិនទទួលបានលទ្ធផលមានចរិតសំរេចកំណត់ឡើយ។ការគាំទ្រយ៉ាង ខ្លាំងក្លាពីខាងក្រៅបាននឹងកំពុងរុញសង្គ្រាមឲ្យកាន់តែស្ញើបស្ញែងថែមទៀត។គេព្រួយ បារម្មណ៏ថា៖បើត្រូវរុញឲ្យធ្លាក់ទៅក្នុងភាពទល់ច្រក រដ្ឋអំណាចរបស់លោក Bashar al- Assad នឹងប្រើប្រាស់វិធានការណ៏ខ្លាំង។មិនលើកលែងលទ្ធភាពរបប Damascus នឹងប្រើ ប្រាស់អាវុធគីមីពេលត្រូវប្រឈមមុខនឹងបរាជ័យ។បើសិនជាប្រការនេះកើតមាន វានឹង ជាគ្រោះសោនាដកម្ម១ចំពោះមនុស្សលោក។ប្រធានាធិបតីអាមេរិក Barak Obamaបាន វែកញែកនូវកំរិតអាសន្នក្រហម១ចំពោះស៊ីរី ។ក៏ប៉ុន្តែគ្មានអ្នកណាអាចទាយទុកជាមុន បានថា៖ប្រការអ្វីនឹងកើតមានឡើងទេ។ក៏ប៉ុន្តែ បើទីបញ្ចប់បានចូលដល់ចំនួនមនុស្ស ស្លាប់ នឹងការខូចខាតពីប្រជាជននឹងធំសម្បើមជាពិតប្រកដ៕
Related








