VOV WorldVOV World
វៀតណាម-ហៃទីជម្រុញទំនាក់ទំនងមិត្តភាព
17/12/2012 08:25
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋ មន្រ្តីវៀតណាម Nguyen Tan Dung ​នាយករដ្ឋមន្រ្តី សាធារណរដ្ឋហៃទី Laurent Salvador Lamothe នា ថ្ងៃទី១៧ធ្នូបានចាប់ផ្តើមបណ្តាសកម្មភាពក្នុងដំណើរ ទស្សនកិច្ចវៀតណាម ជាផ្លូវការពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ធ្នូឆ្នាំ២០១២។
វៀតណាម-ហៃទីជម្រុញទំនាក់ទំនងមិត្តភាព
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung ​នាយករដ្ឋមន្រ្តីសាធារណរដ្ឋហៃទី Laurent Salvador Lamothe នាថ្ងៃទី១៧ ធ្នូបានចាប់ផ្តើមបណ្តាសកម្មភាពក្នុងដំណើរទស្សនកិច្ចវៀតណាម ជាផ្លូវការពីថ្ងៃទី ១៦ដល់ថ្ងៃទី១៨ធ្នូឆ្នាំ២០១២។ ក្រៅពីបណ្តាការជួប សន្ទនាជាមួយថ្នាក់ដឹកនាំវៀត ណាមដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្រ្តីហៃទីជាឱកាសល្អដើម្បីភាគី ទាំងពីរជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងបើកទូលាយការធ្វើ អាជីវកម្មសក្តានុភាព រួមចំណែក ក្នុងការអភិវឌ្ឍន៌របស់ប្រទេសទាំងពីរហៃទីនិង វៀតណាម។ នាយករដ្ឋមន្រ្តីហៃទី Laurent Salvador Lamothe ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថតៈ Internet)         សាធារណៈរដ្ឋហៃទីជាកោះ១ចំណុះតំបន់ Caribe ស្ថិតនៅប៉េកខាងលិច របស់កោះ La Espanola ភាគខាងកើតជាប់ជាមួយសាធារណរដ្ឋDominicada។ ហៃទីស្ថិតក្នុងចំណោមបណ្តាប្រទេសមានការអភិវឌ្ឍន៌យឺតយ៉ាវនិងមាន​កំរឹត សមត្ថភាពអភិវឌ្ឍន៌សេដ្ឋកិច្ចនិងកម្រិតចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ នៅទាបនៅអាមេរិកឡាទិន។ រចនាសម្ព័ន្ធអភិវឌ្ឍន៌សេដ្ឋកិច្ចរបស់ ហៃទីគឺកសិ កម្មស្រូបយក២៥% ឧស្សាហកម្ម ១៦% និងសេវ៉ាកម្ម ៥៩%។ ផលិតផលកសិ កម្មស្នូលរួមមាន ការហ្វេ អំពៅ ចែក ពោត ដំឡូង ស្រូវ អង្ក។ តម្លៃប្រាក់នាំចេញ របស់ហៃទីក្នុងឆ្នាំ២០១១ទទួលបាន ៧២០លានដុល្លារ ក្នុងនោះ តម្លៃប្រាក់នាំ ចេញទៅអាមេរិកជាង៨៣%។ មុខទំនិញនាំចេញសំខាន់ៗ គឺសំលៀកបំពាក់ កៅស៊ូ ស្វាយ កាហ្វេជាដើម។ តម្លៃប្រាក់នាំចូលគឺ៣ពាន់៣រយលានដុល្លារនិង មុខទំនិញនាំចូលរួមមាន ម្ហូបអារហារ គ្រឿងយន្ត វត្ថុធាតុដើម។         វៀតណាមនឹងហៃទីបង្កើតទំនាក់ទំនងការទូតតាំងពីថ្ងៃទី២៦កញ្ញាឆ្នាំ ១៩៩៧។ទោះបីប្រទេសទាំងពីរមានពីភូមិសាស្រ្តនៅឆ្ងាយពីគ្នាក្តីប៉ុន្តែទំនាក់ ទំនងនយោបាយរវាងវៀតណាមជាមួយហៃទីមានការអភិវឌ្ឍន៌ដ៏ល្អប្រសើរ។ ជាពិសេស ក្រោយពីគ្រោះ រញ្ជួយដីកម្រិត៧រ៉េចទ័រនាថ្ងៃទី១២មករាឆ្នាំ២០១០ កន្លងទៅបណ្តាលឲ្យ មនុស្សជាង៣សែននាក់ស្លាប់និង៣លាននាក់ទៀតគ្មាន ផ្ទះសម្បែង ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមបានផ្ញើសាទូរលេខ រំលែកទុក្ខទៅកាន់ថ្នាក់ដឹកនាំហៃទី និងសម្តែងចំណងសាមគ្គីភាពជាមួយ ហៃទីតាមរយៈសមាគមកាកបាតក្រហម វៀតណាមផ្តល់ប្រាក់ជំនួយចំនួន ១៥ហ្មឺនដុល្លារអាមេរិកដើម្បីជំនះពុះពារលើផលវិបាក។             ក្នុងទំនាក់ទំនងសេដ្ឋកិច្ច ដោយមានលក្ខណះ​ អំពីភូមិសាស្ត្រឆ្ងាយពីគ្នា ​​ បានជាទំនាក់ទំនងទ្វេភាគីនៅមានកំហិត។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំ  ២០១១ ទទួលបាន ៤០លានដុល្លារអាមេរិក (កើនជិត៤ដងបើប្រៀបនឹងឆ្នាំ២០១០) ។ វៀតណាមនាំចូល​ពីហៃទី នូវ​វត្ថុធាតុ​ដើមស្បែកជើង ម្សៅក្រដាស់ …។ល។  វៀតណាមនាំចេញទៅហៃ​ទីនូវទំនិញសំលៀកបំពាក់ គ្រឿងឈើ ជាតិគីមី  និងទំនិញផ្សេងៗទៀត។              ទោះបីជា ហៃទីមានចំនួនប្រជាជនមិនច្រើន​និងចំណូលគិតជាមធ្យោម ក្នុងមនុស្សម្នាក់​ នៅទាបក្តី ប៉ុន្តែវា ជាទីផ្សារមានសក្ដានុពលយ៉ាងខ្លាំង សមស្របជា មួយមុខទំនិញនាំចេញជាច្រើនប្រភេទរបស់វៀតណាម។ វៀតណាមអាចផ្លាស់ប្តូរបទ ពិសោធន៍ និងសហប្រតិបត្តិការជាមួយហៃទី ក្នុងបណ្ដាវិស័យកសិកម្ម អប់រំ និងសុ ខាភិបាលជាដើម។ វៀតណាមនិងហៃទី ជានិច្ចកាលរក្សារទំនាក់​ទំនងសហប្រតិបត្តិ ការដ៏ល្អប្រសើរ នៅបណ្ដាអង្គការអន្តរជាតិ​និងវេទិកាពហុភាគី។ នាបច្ចុប្បន្នសាធា រណះរដ្ឋហៃទី ជាសមាជិករបស់អង្គការសហ​ប្រជាជាតិ អង្គការបណ្ដាប្រទេសនៅ ទ្វីបអាមេរិក អង្គការពាណិជ្ជកម្មពិភពលោក…។ល។             ក្នុងសភាពការនោះ  ដំណើរទស្សនកិច្ច នៅវៀតណាមរបស់នាយករដ្ឋ មន្ត្រីហៃទី Laurent Salvaldor Lamonther លើកនេះនឹងជាឱកាសល្អដើម្បីប្រទេស ទាំងពីរផ្លាស់ប្តូរ​បណ្ដាវិធានការសំដៅជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិ ការរវាងវៀតណាមនិងហៃទី ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល…។ល៕