VOV WorldVOV World
វៀតណាម-ឥណ្ឌារួមចំណែករក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍ នៅដំបន់
20/12/2012 08:40
VOV-ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh នាថ្ងៃទី២០ធ្នូនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមលោក Nguyen Tan Dung បាន​ដឹកនាំគណៈ ប្រតិភូវៀតណាមទៅចូលរួមសន្និសីទជាន់ខ្ពស់រំលឹក ខួបលើកទី២០​ទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន -ឥណ្ឌាដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២០​ដល់ថ្ងៃទី២១ធ្នូឆ្នាំ២០១២នៅក្រុង New Delhi ឥណ្ឌា។
វៀតណាម-ឥណ្ឌារួមចំណែករក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍ នៅដំបន់
        VOV-ជាមួយប្រធានបទ “ដៃគូអាស៊ាន-ឥណ្ឌាដើម្បីសន្តិភាពនិងភាព សម្បូរុងរឿង​រួម” សន្និសីទជាន់ខ្ពស់រំលឹកអនុស្សាវរីយ៍លើកទី២០នៃទិវាបង្កើត ទំនាក់ទំនងសន្ទនា​អាស៊ាន-ឥណ្ឌាពិភាគ្សាអំពីទិសដៅក្នុងទំនាក់ទំនងទ្វេភាគី នាពេលអនាគតនិងអនុម័តទៅលើសេចក្តីថ្លែងការទស្សនវិស័យជាមួយការ លើក​កំរិតទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌាឡើងដៃគូយុទ្ធសាស្ត្រ។         ត្រូវបានបង្កើតតាំងពីឆ្នាំ១៩៩២មក ទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា​អំឡុង២០ឆ្នាំកន្លងមកទទួលបានលទ្ធផលសកម្មលើវិស័យជាច្រើន លេចធ្លោ បំផុតគឺវិស័យសេដ្ឋកិច្ច។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ក្របខ័ណ្ឌមួយចំនួនអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើគ្រប់វិស័យបង្កើត មូលដ្ឋានដើម្បីកសាងមណ្ឌលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ឥណ្ឌា។ ភាគីទាំងពីរក៏បានសម្រេច ការចរចារ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ  កិច្ចព្រមព្រៀងអំពីការដោះស្រាយជំលោះអាស៊ាន-ឥណ្ឌា។ ​នេះគឺជាលក្ខណះ ងាយស្រួល​ ដើម្បីឥណ្ឌា បង្កើន​កិច្ច​​សហប្រតិបត្តិការវិនិយោគ ចូលទីផ្សារ អាស៊ាន ដ៏ទូលំទូលាយ ដោយមានចំនួនប្រជាជន ៦០០ លាននាក់ និងផ្ទុយ ទៅវិញ។ កាលពីឆ្នាំ២០០៩ អាស៊ាននិងឥណ្ឌា បានឯកភាព ដាក់គោលដៅ  បង្កើនតំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីឡើងដល់ ៧០ ពាន់​លានដុល្លារ អាមេរិក នាឆ្នាំ ២០១២។ ប៉ុន្តែដល់ឆ្នាំ ២០១១ តំលៃប្រាក់ពាណិជ្ជកម្មសរុប  របស់ភាគីទាំងពីរទទួលបាន ៧៥ពាន់លានដុល្លារអាមេរិកឯណោះ ហួស ឆ្ងាយពីគោលដៅដែលបានដាក់ចេញ។ នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh បានទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នាឆ្នាំ២០០៧។           ក្នុងសភាពការណ៍នាបច្ចុប្បន្ន អាស៊ាននិងឥណ្ឌា សុទ្ធតែមានជំហាន អភិវឌ្ឍន៍ខ្លាំងក្លា ដូច្នេះ សន្និសីទ ជាន់ខ្ពស់រំលឹកខួបលើកនេះគឺជា ព្រឹត្តិការណ៍ សំខាន់១ចំពោះភាគីទាំងពីរ។ តាមរយះនោះភាគីទាំងពីរជំរុញថែមទៀតទំនាក់​ទំនង សហប្រតិបត្តិការ មិត្តភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមក សំដៅអនុវត្ត គោលដៅយុទ្ធសាស្ត្រនៃភាគីនិមួយៗ។ មុនពេលសន្និសីទប្រព្រឹត្តទៅ​ឯកអគ្គ រដ្ឋទូត​ឥណ្ឌា ប្រចាំនៅវៀតនាម Rạnit Rae បានសង្កត់ធ្ងន់ថា÷          “ស្ថានភាពតំបន់និងសកលលោកដែលយើងកំពុងជម្រុញទំនាក់ទំនងស្ថិត ក្នុងសភាពធូរលុង។ រូបសណ្ឋានសន្តិសុខនិងសេដ្ឋកិច្ចថ្មីកំពុងមានការវិវត្តន៌ក្នុង តំបន់និង លើពិភពលោក។ ក្រោយរយៈ២ទស្សវត្តន៌ប្រមូលផ្តុំដោយឥតឈប់ ឈរ គោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌាកាន់តែសុក្រិដ្ឋនិង ឥណ្ឌា ក្លាយទៅជាផ្នែក១មិនអាចខ្វះបានក្នុងតំបន់អាស៊ាន”។         ចំពោះវៀតណាម ដោយមានផែនគ្រិះរឹងមាំពីប្រវត្តិសាស្រ្តជួបប្រាស្រ័យ វប្បធម៌តាំងពីបណ្តាឆ្នាំដំបូងនៃគ្រឹះសករាជ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំ និង ប្រជាជននៃប្រទេសទាំងពីរបានពូនជ្រុំ និងរក្សាពីមួយថ្ងៃទី១ថ្ងៃ ដោយឥត ឈប់ឈរទៀតផង។ ដោយហេតុនេះ ប្រទេសទាំងពីរងាយស្រួលក្នុងការ​ទទួលបានចំណេះដឹងរួមអំពីបញ្ហាជាច្រើន។ ក្នុងរយៈប៉ុន្មានឆ្នាំជិតៗនេះ វៀត ណាមនិងឥណ្ឌាមានទំនាក់ទំនង សហប្រតិបត្តិការជិតស្និទនិងប្រកបដោយ ប្រសិទ្ធភាពក្នុងអាស៊ានផង និងលើបណ្តាវេទិកាអន្តរជាតិផង។ ក្នុងបទសរសេរ ១ របស់សាស្រ្តាចារ្យ P.K.Patasani សមាជិកសភាឥណ្ឌា មុននឹងដំណើរ ទស្សន កិច្ចឥណ្ឌារបស់នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បាន​អះអាងថា ការ ផ្តុំមករាល់ផលប្រយោជន៌នយោបាយ សេដ្ឋកិច្ចនិងយុទ្ធ សាស្រ្ត រួមជាមួយ បំណងប្រាថ្នានិងបណ្តាការយកចិត្តទុកដាក់រួម បានជម្រុញទំនាក់​          ទំនងដៃគូរនៃប្រទេសទាំងពីរ។ ក្នុងគោលនយោបាយ “ឆ្ពោះទៅទិសខាង កើត”របស់ ខ្លួន ឥណ្ឌាជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ក្នុងតំបន់ អាស៊ាន និងមានគោលបំណង សហប្រតិបត្តិការជាមួយវៀតណាម ដើម្បីតំបន់ អាស៊ី១អភិវឌ្ឍន៌ សន្តិភាព និងស្ថិរភាព។         “រាល់ការប្រែប្រួលអំពីស្ថានភាពសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ​សកល បានជះឥទ្ធិពលសកម្មទៅលើទំនាក់ទំនងលើគ្រប់វិស័យរបស់ យើង។ បណ្តា កម្មវិធីកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងដំណាក់កាលធ្វើ សមាហរណកម្មរបស់ខឿនសេដ្ឋកិច្ចទាំងពីរបានបើកចេញឱកាស សហប្រតិបត្តិការជាច្រើន។ យើងបានលើកកម្រិតទំនាក់ទំនងឡើងដល់ទំនាក់ ទំនងដៃគូរយុទ្ធសាស្រ្ត ដោយឈរលើលក្ខណៈប្រហាក់ប្រហែលគ្នាអំពីផល ប្រយោជន៌ និងចំណេះដឹងរួមអំពីការអភិវឌ្ឍន៌របស់តំបន់និងសកលលោក”។         ក្នុងដំណើរទស្សនកិច្ចឥណ្ឌលើកនេះ ក្រោយពីចូលរួមបណ្តាសកម្មភាព សំខាន់នៃសន្និសីទជាន់ខ្ពស់សំដៅរំលឹកខួបអនុស្សាវរីយ៌លើកទី២០ទិវាទំនាក់ ទំនងដៃគូរសន្ទនាអាស៊ាន ឥណ្ឌា នាយករដ្ឋមន្រ្តី Nguyen Tan Dung បានមានការ ជួប សន្ទនា ទ្វេភាគីជាមួយថ្នាក់ដឹកនាំឥណ្ឌានិងបណ្តាប្រទេសអាស៊ានផងដែរ៕