វៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុង ដំបន់អាស៊ីអគ្នេយ៍
27/11/2012 08:28
តាមសេចក្តីអញ្ជើញរបស់មហាក្សត្រ ប៊្រុយណេ DarussalamHaji Hassanal Bolkiah Mu’izzaddin Waddaulah និងប្រធានាធិបតីសហព័ន្ឋមីយ៉ាន់ម៉ា Thein Sein ប្រធាន រដ្ឋវៀតណាមលោក Truong TanSang និងលោកជំទាវមាន ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ ប៊្រុយណេDarussalamពីថ្ងៃ ទី២៧ ដល់ទី២៩វិច្ឆិកានិង សហព័ន្ឋមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី ២៩វិច្ឆិកាដល់ទី១ធ្នូឆ្នាំ២០១២។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang(រូបថត: Internet) Vovworld-ដំណើរទស្សនកិច្ចនៅប៊្រុយណេរបស់ លោក ប្រធានរដ្ឋ Truong Tan Sangប្រព្រឹត្តទៅក្នុងកាលះទេសះប្រទេសទាំង២រំលឹកខួបលើកទិ២០នៃទិវាបង្កើត ទំនាក់ទំនងការទូត(១៩៩២-២០១២)។តាំងពីពេលបង្កើតទំនាក់ទំនងការទូតនា ខែកុម្ភះ១៩៩២មក ទំនាក់ទំនងរវាងប្រទេសទាំង២បានអភិវឌ្ឍន៍ដ៍ល្អប្រសើរ។ភាគីទាំង២ជានិច្ចកាលផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងជំនួបជាន់ខ្ពស់នានា។លើវិស័យពាណិជ្ជកម្ម តំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីទើបទទួលបានប៉ុន្មាន លានដុល្លារអាមេរិកតែប៉ុណ្ណោះ។អំពីវិស័យវិនិយោគគឺគិតដល់ដំណាច់ខែ កញ្ញា២០១២ប៊្រុយណេជាវិនិយោគិនធំទី១២របស់វៀតណាមដោយមានគំរោង ការណ៍ចំនួន១២០គំរោងក្នុងទុនវិនិយោគចុះបញ្ជីចំនួន៤ពាន់៩រយលានដុល្លារ អាមេរិក។លើវិស័យអប់រំ វប្បធម៏ ទេសចរណ៍នោះកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង២ពំទាន់បានអភិវឌ្ឍន៍ត្រូវនឹងសក្តានុភាពនៃប្រទេសទាំង២នៅ ឡើយ។លើវិស័យការពារប្រទេសនោះកិច្ចសហប្រតិបត្តិការទ្វេភាគីបានអភិវឌ្ឍន៍ ដ៍ល្អប្រសើរនាបណ្តាឆ្នាំកន្លងទៅនេះ។ ដោយហេតុនេះដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប៊្រុយណេរបស់លោក ប្រធាន រដ្ឋ Truong TanSangលើកនេះគឺសំដៅអះអាងនូវគោលនយោបាយមុនក៍ដូចជា ក្រោយរបស់វៀតណាមគឺយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពនិងកិច្ច សហប្រតិបត្តិការជាមួយប៊្រុយណេលើគ្រប់វិស័យ។ម៉្យាងទៀតនេះក៍ជាឱកាស ដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំង២ផ្លាស់ប្តូរទិសដៅរបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង២វៀតណាមប៊្រុយណេ ថែមទៀត។ ប្រទេសប៊្រុយណេ(រូបថត Internet) ចាកចេញពីប៊្រុយណេ លោកប្រធានរដ្ឋ Truong Tan Sangទៅបំពេញទស្សនកិច្ចថ្នាក់ រដ្ឋនៅសហព័ន្ឋមីយ៉ាន់ម៉ាក្នុងរយះពេល៣ថ្ងៃពីថ្ងៃទី២៩វិច្ឆិកាដល់ថ្ងៃទី១ធ្នូខាងមុខ។ដំណើរទស្សនកិច្ចនេះជាឱកាសដើម្បីភាគីទាំង២ផ្លាស់ប្តូរបណ្តាវិធានការជាច្រើននាំ ទំនាក់ទំនងរវាប្រទេសទាំង២វៀតណាមមីយ៉ាន់ម៉ាឈានចូលដំណាក់កាលថ្មី១ជា ពិសេសគឺបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគ។គិតសល់ខែកញ្ញា ២០១២ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាមមីយ៉ាន់គឺជិត១៦០លានដុល្លារអា មេរិកកើន២៩%បើប្រៀបនឹងរយះពេលដូចគ្នាពីឆ្នាំ២០១១។ប្រទេសទាំង២ វៀតណាម មីយ៉ាន់កំពុង ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខែត្រនិងទីក្រុងនានាទៀតផង។ឧទាហរណ៍ខេត្តBa Ria Vung Tau ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋ Tauiathayi ក្នុងការចិញ្ចឹម នេសាទនិងកែច្នៃមច្ឆាផល។ខែត្រ An Giangបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋAyeyarWaddy ក្នុងការដាំស្រូវទឹកនិងកែច្នៃជលផល។ ប្រទេសយ៉ាន់ម៉ា(រូបថត: Internet) លើវិស័យរុក្ខាប្រមាញ់សម្ព័ន្ឋក្រុមហ៊ុនកៅស៊ូវៀតណាមកំពុងស្រាវជ្រាវដំណើរការអនុវត្ត គំរោងដាំកៅស៊ូលើផ្ទៃដី២សែនហិកតានៅមីយ៉ាន់ម៉ា។ដោយហេតុនេះ ក្នុងដំណើទស្សន កិច្ចមីយ៉ាន់ម៉ាលើកនេះរបស់លោកប្រធានរដ្ឋ Truong Tan Sangថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសទាំង២នឹងផ្លាស់ប្តូររាល់វិធានការជាក់ស្តែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យដូចជាពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិង នេសាទ។ល។ថ្នាក់ដឹកនាំនៃប្រទេសទាំង២នឹងផ្លាសប្តូរអំពីបញ្ហាអន្តរជាតិនិងក្នុងដំបន់ ដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នា។ ដំណើទស្សនកិច្ចនឹងរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យវៀតណាមមីយ៉ាន់ម៉ាឲ្យបាខ្លាំងក្លាថែមទៀត៕
Related








