VOV WorldVOV World
វៀតណាមផ្លាស់ប្តូរគោលនយោបាយជំនួយដើម្បីកាត់បន្ថយភាពក្រីក្រ
17/10/2013 08:43
Vovworld-ក្នុងអំឡុង២ទស្សវត្សកន្លងមក វៀតណាម ទទួលបានជោគជ័យ​ក្នុង​ការកាត់បន្ថយអត្រាក្រីក្រពី ៥៨,១%(នាឆ្នាំ១៩៩៣) ចុះត្រឹមតែ១០%តាម​បទដ្ឋាន ​ក្រីក្រជាតិ។ ប៉ុន្តែវៀតណាមកំពុងត្រូវប្រឈមមុខនឹង ការសាកល្បងជា​ច្រើនក្នុងការធានាចរិតលក្ខណៈចីរភាពរាល់លទ្ធផលដែល ទទួលបាន។ គ្រោះអាសន្នអំពីភាពក្រីក្រដែលកើតមានឡើងវិញនៅខ្ពស់ បណ្ដាដំបន់ក្រីក្រនិងគំលាតរវាងបណ្ដាដំបន់​នៅមាន។ ក្នុងពេលនោះ បណ្ដាប្រភេទក្រីក្រទីក្រុងថ្មីកំពុងចាប់ផ្ដើមឡើង។ ដើម្បី​សម្របនឹងស្ថានភាព ថ្មី វៀតណាមកំពុងផ្លាស់ប្តូរគោលនយោបាយជំនួយដើម្បីកាត់បន្ថយ​ភាព ក្រីក្រដ៏ចីរភាពជាង។
វៀតណាមផ្លាស់ប្តូរគោលនយោបាយជំនួយដើម្បីកាត់បន្ថយភាពក្រីក្រ
វៀតណាមផ្លាស់ប្តូរគោលនយោបាយជំនួយដើម្បីកាត់បន្ថយភាពក្រីក្រ (VOV)         Vovworld-វៀតណាមត្រូវបានវាយតំលៃជាប្រទេសមួយក្នុងចំណោម​ប្រទេស​មានគោលនយោបាយកាត់បន្ថយភាពក្រីក្រលើគ្រប់វិស័យ។ កម្រមានប្រទេស​ ណា​ដែលមានប្រព័ន្ធគោលនយោបាយដូច្នេះឡើយ។ ប៉ុន្តែ គោលនយោបាយ ជាច្រើន​បាននាំមកនូវការបែងចែកប្រភពកំលាំងពលំ ត្រួតគ្នាក្នុងពេលអនុវត្ត។ ដោយហេតុនេះការ​រៀបចំឡើង​វិញគោលនយោបាយគឺចាំបាច់សំដៅលើកកំពស់ ប្រសិទ្ធភាពនៃគោលនយោបាយចំពោះអ្នកទទួលផលចំណេញនិងធានាប្រភព កំលាំងពលំគ្រប់គ្រាន់។ លោក Ngo Truong Thi ប្រធានការិយាល័យកម្មវិធីគោល ដៅជាតិកាត់បន្ថយភាពក្រីក្រ (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀត ណាម)បានឲ្យដឹងថា៖         “នាពេលខាងមុខ វៀតណាមត្រូវបើកទូលាយបណ្ដាគោលនយោបាយ ជួយ​ឧបត្ថម្ភគ្រួសារហៀបក្រីក្រនិងគ្រួសារទើបរួចផុតពីភាពក្រីក្រដើម្បីគេមិនធ្លាក់ចុះ កំរិតក្រីក្រឡើងវិញនិងក៏ជាកំលាំងចលករឲ្យគ្រួសារក្រីក្រឈានឡើង។ ទី២គឺ កាត់​បន្ថយជាបណ្ដើរៗគោលនយោបាយឲ្យទទេ ជំនួសដោយភ្ជាប់ជាមួយ​ លក្ខណៈ​ជាក់ស្ដែង។ ទី៣គឺយើងខ្ញុំកំពុងស្រាវជ្រាវដោយសេចក្តីកំណត់​ផ្សាភ្ជាប់ នឹងពេលវេលា។”         តាមលោក Ngo Truong Thi ថា ដើម្បីកាត់បន្ថយភាពក្រីក្រដ៏ចីរភាពនោះ​ វិធានការ​ជួយជនក្រីក្រ ក្រុមមុខសញ្ញាក្រីក្រក៏បានផ្លាស់ប្តូរពីទិសតែមួយទៅ​ ពហុទិស។ ជាក់ស្ដែងគឺផ្លាស់ប្តូររបៀបទទួលស្គាល់មុខសញ្ញាក្រីក្រ មិនត្រឹមតែ​ ផ្អែក​ទៅលើបទដ្ឋានចំណូលដូចមុននេះ។         “ក្នុងគោលនយោបាយដែលយើងបានអនុវត្តនាពេលកន្លងមកយើងបាន ខ្វះក្រុមមុខសញ្ញាមួយ។​ នោះគឺក្រុមមុខសញ្ញាជាជនបំលាស់ទីលំនៅទៅទីក្រុង រឺកម្មករ។ យើងខ្វះដោយសារយើងកំណត់មុខសញ្ញាក្រីក្រគឺតាមគ្រួសារ ដែល តាមគ្រួសារ​គឺ​គេមិនមែនជាមុខសញ្ញាដើម្បីយើងជួយឧបត្ថម្ភឡើយ។ របៀប ផ្លាស់ប្តូរពីទិសតែមួយ​ទៅពហុទិសមានអត្ថន័យដ៏ធំធេងគឺជួយស្ថាប័នមាន សមត្ថកិច្ចស្រង់បញ្ជីបានមុខសញ្ញា​ កំណត់បានមុខសញ្ញាហើយឈរលើមូលដ្ឋាន នោះកសាងគោលនយោបាយសំរាប់មុខសញ្ញានីមួយៗឲ្យបានសមស្រប។”         រួមជាមួយការរៀបចំឡើងវិញគោលនយោបាយនិងផ្លាស់ប្តូរវិធីជួយជនក្រីក្រ វៀតណាមនឹងលៃទុកប្រភពកំលាំងអាទិភាពសំរាប់ដំបន់លំបាក​ពិសេស ដំបន់ ជនជាតិភាគតិចសំដៅជំនះពុះពារស្ថានភាពកាត់បន្ថយភាពក្រីក្រ​។ រដ្ឋមន្ត្រី ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បាន ឲ្យដឹងថា៖         “យើងខ្ញុំបន្តផ្ដល់អាទិភាពឲ្យប្រភពកំលាំងសំរាប់ដំបន់ក្រីក្របំផុតនិងសំរាប់ ដំបន់​ជនជាតិ​ភាគតិចផង។ ចលនាការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល​សហគមន៍សង្គមរួមជាមួយរដ្ឋអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រយ៉ាងលឿន​ចីរភាពបង្រួញគំលាត។ ការកសាងផ្សព្វផ្សាយគោលនយោបាយជួយឧបត្ថម្ភថ្មី​ ត្រូវ​តាមទិស បើកទូលាយមុខសញ្ញាជាគ្រួសារថ្មីរួចផុតពីភាពក្រីក្រនិងគ្រួសារ​ ជិត​ក្រីក្រ។”         ជាមួយការផ្លាស់ប្តូរគោលនយោបាយជំនួយក្នុងការកាត់បន្ថយភាពក្រីក្រ លើវិស័យទាំង៣ គោលនយោបាយ មុខសញ្ញានិងរៀបចំប្រភពកំលាំង​វៀតណាម កំពុង​បោះ​ជំហាន​អនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រចីរភាព រួមចំណែកធានា​ ស្ថិរភាព​សង្គមលើកកំពស់គុណភាពជីវភាពរស់នៅរបស់ជនក្រីក្រ៕