វៀតណាមបន្តអនុវត្តបណ្ដាគោលដៅកំណើន
20/05/2013 09:20
(VOV World)_នៅពិធីបើក កិច្ចប្រជុំ លើកទី៥រដ្ឋសភាវៀត ណាម នីតិកាលទី ១៣នាព្រឹកថ្ងៃទី ២០ ឧសភា តាងនាម រដ្ឋាភិបាលឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានថ្លែង របាយការណ៍ដ៏សែនសំខាន់ស្ដីពីសភាពការណ៍ អនុវត្តភារ កិច្ចឆ្នាំ២០១២ និងភារកិច្ចក្នុងរយះពេល៤ខែដើមឆ្នាំ ២០១៣ និងបណ្ដាដំណោះស្រាយសំខាន់ៗរបស់រដ្ឋាភិបាលក្នុងការបញ្ជាំណែនាំការអភិវដ្ឍន៍សេដ្ឋកិច្ចសង្គមពីឥឡូវនេះ ដល់ចុងឆ្នាំ២០១៣។

(VOV World)_នៅពិធីបើក កិច្ចប្រជុំ លើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣នាព្រឹកថ្ងៃទី ២០ ឧសភា តាងនាមរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានថ្លែងរបាយការណ៍ដ៏សែនសំខាន់ស្ដីពីសភាពការណ៍ អនុវត្ត ភារកិច្ចឆ្នាំ២០១២ និងភារកិច្ចក្នុងរយះពេល៤ខែដើមឆ្នាំ ២០១៣ និងបណ្ដាដំណោះ ស្រាយសំខាន់ៗរបស់រដ្ឋាភិបាលក្នុងការបញ្ជាំណែនាំការអភិវដ្ឍន៍សេដ្ឋកិច្ចសង្គម ពីឥឡូវនេះ ដល់ចុងឆ្នាំ២០១៣។ សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣(http://giaoduc.net.vn/) របាយការណ៍របស់រដ្ឋាភិបាលវៀតយណាម បានលើកឡើងបណ្ដាលទ្ធផល គួរអោយកត់សម្គាល់ដែលវៀតណាមទទួលបាន ពីដើមឆ្នាំមក។ នោះគឺ សេដ្ឋកិច្ច សង្គម ក្នុងរយះពេល៤ខែដើមឆ្នាំ មានសញ្ញាសកម្ម។ សន្ទស្សន៍ប្រើប្រាស់ ទាបជាង រយះពេលដូចគ្នា ពីឆ្នាំទៅមិញ កំរិតការប្រាក់ត្រូវបានថយចុះ…។ល។ GDPក្នុងត្រី មាសទី១ កើន ៤,៩៨% ខ្ពស់ជាងរយះពេលដូចគ្នា នាឆ្នាំ ២០១២ ( ៤,៧៥%) ទទួលបានគោលដៅដែលបានដាក់ចេញ។ នេះគឺជាកំរិតកំណើនសមស្រប ក្នុងលក្ខណះ ខឿន សេដ្ឋកិច្ចនៅក្នុងនិងក្រៅប្រទេស នៅជួបការលំបាកជាច្រើន។ សុខុមាល ភាពសង្គម ផលប្រយោជន៍សង្គមត្រូវបានយកចិត្តទុកដាក់ជាច្រើន។ ពីដើមឆ្នាំមក វៀតណាមបានបង្កើតការងារធ្វើថ្មីសំរាប់ពលករជាង ៤៧៥ពាន់នាក់។ ប៉ុន្តែតាមការព្យាករណ៍ថា÷ខឿនសេដ្ឋកិច្ចសកលនៅតែបន្តស្ដារឡើងវិញយឹត មិនទាន់ស្ថិរភាព។ សេដ្ឋកិច្ច -សង្គមកិច្ចក្នុងប្រទេសនៅមានការលំបាកជាច្រើន។ យោងតាមបណ្ដាគោលដៅ និងស្ថានភាពជាក់ស្ដែង រដ្ឋាភិបាលវៀតនាមកំណត់ភារ កិច្ចសំខាន់ៗនាបេលខាងមុខគឺបន្តអនុវត្តគោលដៅ បន្កើនការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិត្យអតិផរណានិងទទួលបានកំរិតកំណើនខ្ពស់ ប្រៀងនឹងឆ្នាំ២០១២។ ឧបនា យក រដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាស់ថា÷ “ ប្រមូលផ្តុំដោះស្រាយការលំបាក់សឲ្យផលិតកម្ម ដោះស្រាយបំណូលខូច ពង្រីកទី ផ្សារ និងជំរុញខ្លាំងការចែកចាយទំនិញ។បន្តអនុវត្តរាល់វិធានការ ដោះស្រាយការ លំបាក់ឲ្យផលិតកម្ម អាជិវកម្មជាពិសេសការលើកលែងពន្ខនិងគោល នយោបាយ ឧបត្ថម្ភឥណទាន។ពង្រីកខ្លាំងសេដ្ឋកិច្ចសមុទ្រនិងជំរុញទីផ្សារក្នុងប្រទេសតទៅទៀត ជាដើម។ “ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc (http://giaoduc.net.vn/) រដ្ឋាភិបាលក៍បញ្ជាណែនាំបណ្តាដំណោះស្រាយកសាងព្រមៗគ្នានូវហេដ្ឋារចនា សម្ព័ន្ឋ បន្តអនុវត្តដំណើរការរៀបចំឡើងវិញនូវរចនាសម្ព័ន្ឋបណ្តាអង្គការឥណទាន។ក្នុងនោះប្រមូលផ្តុំលើកកំពស់គុណភាពឥណទានសុក្រិដ្ឋបែបបទសុវត្ថិភាពក្នុងសកម្ម ភាពធនាគារបង្កើនការធានាសុវត្ថិភាពឲ្យប្រព័ន្ឋទាំងមូល។ ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋាភិបាលវៀតណាមក៏ប្រមូលផ្តុំធានាសុខុមាល ភាពសង្គម និងផលប្រយោជន៍សង្គម បង្កើនការងារទប់ទឹងនឹងគ្រោះធម្មជាតិ …។ល។ ស្ដីពីការលើកកំពស់ប្រសិទ្ធភាពការងារកិច្ចការបរទេស ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា÷ “ យើងកសាងនិងអនុវត្តយុទ្ធសាស្ត្រមេស្ដីពីការធ្វើសមាហរណកម្មអន្តរជាតិស កម្ម ចរចារ និងចូលរួមបណ្ដាតំបន់ពាណិជ្ជកម្មសេរី បើកទូលាយទីផ្សារ អនុវត្តដំណើរ ការលើកកំពស់ទំនាក់ទំនងជាមួយដៃគូមួយចំនួន ធ្វើអោយទំនាក់ទំនងទាំងនេះស៊ីជំរៅ ប្រសិទ្ធភាព លើកកំពស់តួនាទី ធានាផលប្រយោជន៍ជាតិ រួមចំណែក សកម្ម និងមានការទទួលខុសត្រូវក្នុងការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ បង្កើន ការងារ សំរាប់ជនវៀតណាមនៅឯបរទេស…។ល។” ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា÷ភារកិច្ចនៅចំពោះមុខ នៅ ធ្ងន់ធ្ងរ ប៉ុន្តែជាមួយការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលស្ថាប័ន និងតំបន់ គ្រប់ជាន់ថ្នាក់ វៀត ណាម នឹងសម្រេចរាល់គោលដៅដែលបានដាក់ចេញសំរាប់ឆ្នាំ២០១៣ រួមចំណែក អនុវត្តផែនការ៥ឆ្នាំ ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ប្រកបដោយជោគជ័យ៕
Related








