វៀតណាមរួមចំណែកយ៉ាងសកម្មចូលក្នុងសន្និសីទកំពូលអាស៊ានលើកទី២១
16/11/2012 07:03
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នាថ្ងៃទី១៦វិច្ឆិកាបានដឹកនាំគណៈប្រតិភូ វៀតណាមចូលរួមសន្និសីទកំពូល អាស៊ានលើកទី២១និងបណ្តាសន្និសីទកំពូល ទាក់ទិននានាដែលរៀបចំឡើងនៅរាជធានីភ្នុំពេញ

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោកNguyen Tan Dung នាថ្ងៃទី១៦វិច្ឆិកា បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទកំពូល អាស៊ានលើកទី២១ និងបណ្តាសន្និសីទកំពូលទាក់ទិននានាដែលរៀបចំឡើងនៅ រាជធានីភ្នុំពេញ កម្ពុជាចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១២។ រាជធានីភ្នុំពេញរបស់កម្ពុជា ស្វាគមន៌ប្រមុខនៃបណ្តាប្រទេសអាស៊ាន និងមហាអំណាច មកចូលរួមសន្និសីទកំពូលអាស៊ានលើកទី២១ (រូបថតៈ Internet) សន្និសីទកំពូលអាស៊ានលើកទី២១ ជាសន្និសីទអាស៊ានចុងក្រោយនិងសំ ខាន់បំផុតក្នុងឆ្នាំ២០១២ ក្រោមការដឹកនាំរបស់កម្ពុជាប្រធានអាស៊ាន ។ នេះក៏ជា ឱកាស ដើម្បីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានឯកភាពគ្នា និងអនុម័តលើខ្លឹម សារសំខាន់ៗដែលបានពិភាគ្សាក្នុងឆ្នាំ២០១២។ ទន្ទឹមនឹង នោះ ថ្នាក់ដឹកនាំអា ស៊ានបន្តអះអាងនូវការប្តេជ្ញាចិត្តរបស់អាស៊ានគឺ ឆាប់ជម្រុញដំណើរការកសាង សហគមន៌និងផ្សារភ្ជាប់អាស៊ាន បង្កើនទំនាក់ទំនងជាមួយដៃគូរនានា និងរក្សា តួនាទីស្នូលរបស់អាស៊ានក្នុងពិភពលោក១ដែលកំពុងមានការបំរែបំរួលជាច្រើន។ ក្រោមប្រធានបទ “អាស៊ានសហគមន៌មួយ ជោគវេសនាមួយ” សន្និសីទ កំពូលអាស៊ាន២១ និងសន្នសីទកំពូលទាក់ទិននានា ក្រៅពីការប្រមូលផ្តុំទៅលើ ការជម្រុញដំណើរការកសាងសហគមន៌ ម្ចាស់ការក្នុងការកំណត់ទិសដៅ និង ជម្រុញកសាងរចនាសម្ព័ន្ធតំបន់១ឲ្យស្របនឹងផលប្រយោជន៌នៃប្រទេសនីមួយ ៗនិងលក្ខណៈរបស់តំបន់។ ភារកិច្ចស្នូល១ទៀតរបស់អាស៊ាន គឺពង្រីកនិង បង្កើនការផ្សារភ្ជាប់ជាមួយបណ្តាដៃគួរ កំណត់អនាគត់សម្រប់បណ្តាដំណើរ វិវត្តន៌តំបន់ ASEAN+1 ASEAN+3 និងជាន់ខ្ពស់ អាស៊ីបូព៌ា។ ដោយហេតុនេះ សន្និសីទលើកនេះ មិនត្រឹមតែទាក់ទាញការចូល រួមរបស់អ្នកប្រមុខអាស៊ាន ចំនួន១០រូបប៉ុណ្ណោះទេ ថែមទាំងមានវត្តមានរបស់ថ្នាក់ដឹកនាំ នៃបណ្តាមហា អំណាចដូចជា អាមេរិក ជប៉ុន ចិន ឥណ្ឌាជាដើម។ ក្នុងរយះពេល៤៥ឆ្នាំកសាងនិងអភិវឌ្ឍន៍ ASEAN បាននិងកំពុងក្លាយទៅជាដៃគូ សំខាន់នៃប្រទេសធំៗលើសកលលោកនិងជាអាស័យដ្ឋា១ដែលគួរឲ្យទុកចចិត្ត ដើម្បីផ្សារភ្ជាប់បណ្តាផលប្រយោធន៍និងរួមគ្នាឆ្ពោះទៅគោលដៅរួមគឺរក្សាសន្តិភាព ស្ថិរភាពនិងរួមអភិវឌ្ឍន៍ដ៍សម្បូរុងរឿង។ក្នុងអំឡុង១៧ឆ្នាំជាសមាជិក ASEAN វៀតណាមជានិច្ចកាលកំណត់ថា៖កិច្ចសហប្រតិបត្តិជាមួយ ASEAN ជាផ្នែកសំខាន់ ១ក្នុងគោលមាគា៏កិច្ចការបរទេស របស់បក្សនិងរដ្ឋវៀតណាមគឺម្ចាស់ការពហុភាគី បណ្តាទំនាក់ទំនង ម្ចាស់ការធ្វើសមាហរណកម្មទៅក្នុងដំបន់និងអន្តជាតិ។ នៅដំណាក់កាលបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិជាមួយ ASEAN កាន់តែបាន ក្លាយទៅជាចាំបាច់ពេលដែលវៀតណាមកំពុងធ្វើសមាហរណកម្មទៅក្នុង អន្តជាតិដ៍ទូលំទូលាយពី១ថ្ងៃទៅ១ថ្ងៃ។អនុរដ្ឋមន្រ្តីការបរទេសវៀតណាម Pham Quang Vinh អះអាងថា៖ “ក្នុងអំឡុង១៧ឆ្នាំជាសមាជិក ASEAN ការផ្តួចផ្តើមគំនិតរបស់ វៀតណាម គឺ ម្ចាស់កាសកម្មចូលរួម ASEAN ព្រមទាំងចាត់ទុក ASEAN ១ សាមគ្គីភាពមាំមួន ជាផលប្រយោធន៍យុទ្ឋសាស្រ្តរបស់វៀតណាម។គ្រឹះស្ថានរបស់វវៀតណាមគឺ ជាគោលនយោបាយកិច្ចការបរទេសឯករាជ្យម្ចាស់ការដើម្បីសន្តិភាពសន្តិសុខ នៃដំបន់ក៍ដូចជាការអភិវឌ្ឍន៍នៃដំបន់ជាដើម “។ ដោយឈលើស្មារតីនេះ វៀតណាមមានការផ្តួចផ្តើមគំនិតជំរុញការកសាង ASEAN ១មាំមួន សាមគ្គីភាព និងមានការគួបផ្សំជិតស្និទដែលដើរតួនាទី សំខាន់នៅក្នុងដំបន់។តាមរយះនោះបង្កើនបរិយាកាសសន្តិភាពសន្តិសុខនិង កិច្ចសហប្រតិបត្តិការនៅក្នុងដំបន់។វៀតណាមសកម្មរួមវិភាគទានបណ្តាបញ្ហា ចំណុះការយកចិត្តទុកដាក់រួមរបស់ ASEAN ។ និងវៀតណាមមានផលប្រយោជន៍ រួមចំណែកលើកកំពស់តួនាទីនិងថានះអន្តរជាតិរបស់វៀតណាមក៍ដូចជាជំរុញ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយបណ្តាដៃគូសំខាន់ៗ។អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានអះអាងថា៖ “ក្នុងឋានៈជាសមាជិកសកម្ម ម្ចាស់ការ មានការទទួលខុសត្រូវរបស់អាស៊ាន វៀតណាមបានកំពុងនិងរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានបន្ត ពង្រឹងនិងពង្រីកស្មរតីនិងគោលការណ៍សកម្មភាពនានារបស់អាស៊ាន សំដៅ បង្កើន តួនារទីស្នូលរបស់សមាគមក្នុងរាល់ដំណើរសមហរណកម្មកំបន់ ថែម ទៀត ដើម្បី សន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ក្នុងតំបន់និងលើ សកលលោក។” តាមរបៀបវារៈ នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងចូលរួមរាល់សន្និសីទនិង សកម្មភាពសំខាន់ផ្សេងទៀត ដូចជា ៖ សន្និសីទរវាងបណ្ដាថ្នាក់ដឹកនាំអាស៊ាន ជាមួយក្រុមប្រឹក្សារពិគ្រោះយោបល់អាជីវកម្មអាស៊ាន សន្និសីទជាន់ខ្ពស់រំលឹកខួប អនុស្សារវរីយ៍ទិវាអាស៊ាន-ចិន អាស៊ាន-អាមេរិក សន្និសីទជាន់ខ្ពស់អាស៊ីបូព៏ា ជាដើម។ ការចូលរួមសន្និសីទកំពូលអាស៊ានលើកទី ២១ និងបណ្ដាសន្និសីទទាក់ទងលើកនេះ របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈប្រតិភូវៀតណាម មានការរួម វិភាគទានជាក់ស្តែង មិនត្រឹមតែ សំរាប់សន្និសីទ ប៉ុណ្ណោះទេ ថែមទាំងក្នុង ការអភិវឌ្ឍន៍របស់អាស៊ានទៀងផង៕
Related








