វៀតណាមរួមវិភាគទានបង្កើនតួនាទីរបស់ASEAN
21/11/2012 10:10
Vovworld-នាយប់ថ្ងៃទី២០វិច្ឆិកានាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Tan Dung និងលោកជំទាវរួម ជាមួយគណះប្រតិភូជាន់ខ្ពស់វៀរណាមបានចាកចេញ ពីរាជធានីភ្នំពេញវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទៅចូលរួមសន្និសីទកំពូល ASEAN លើកទី២១និងបណ្តាសន្និសីទកំពូលទាក់ទិននៅកម្ពុជា។ ក្នុង សន្និសីទកំពូល ASEANលើកទី២១លើកនេះ វៀតណាមបានមានការរួមវិភាគទានសកម្មជាច្រើនចូលក្នុងជោគជ័យនៃសន្និសីទ។សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់អត្ថបទរបស់អ្នកនិពន្ឋនៃវិទ្យុសំលេងវៀតណាមស្តីពីបញ្ហានេះក្រោមចំណងជើងថា៖វៀតណាមរួមវិភាគទានបង្កើនតួនាទីរបស់ASEAN។

វៀតណាមរួមវិភាគទានបង្កើនតួនាទីរបស់ASEAN Vovworld-លទ្ឋផលធំបំផុតនៃ សន្និសីទកំពូល ASEANលើកទី២១លើកនេះ គឺបណ្តាថ្នាក់ដឹកនាំ ASEANបានប្តេជ្ញាចិត្តជំរុញដំណើរការកសាងសហគមន៍ ASEAN នាឆ្នាំ២០១៥ សំរេចត្រូវល្បឿននិងបណ្តាបទដ្ឋានដែលបានលើកឡើងក្នុងសរសរនិមួយៗនៃហគមន៍ជាពិសេសសរសរសេដ្ឋកិច្ច។ តាមនោះASEAN ត្រូវប្រមូលផ្តុំទៅលើការអភិវឌ្ឍន៍ស្មើគ្នា និងរឹងមាំបង្រួញគំលាតអភិវឌ្ឍន៍នៅ ក្នុងដំបន់ និងធ្វើឲ្យ ASEAN ក្លាយទៅជាទីផ្សារតែមួយគត់ដែលមានសមត្ថភាព ប្រកួតប្រជែងខ្ពស់ព្រមទាំងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល។ បណ្តា ថ្នាក់ដឹកនាំ ASEAN ក៍បានបញ្ជាជំរុញខ្លាំងការតភ្ចាប់នៅក្នុងដំបន់មុនបង្អស់គឺក្នុង ASEAN បន្ទាប់នោះគឺបើកទូលាយទៅដំបន់អាស៊ីបូព៌ា។ ក្នុងសន្និសីទលើកនេះបណ្ដាថ្នាក់ដឹកនាំអាស៊ានបានអះអាងនូវការបន្តពង្រីក តួនាទីស្នូលរបស់អាស៊ាន ក្នុងការធានាបរិយាកាសសន្តិភាពស្ថិរភាពសន្តិសុខ និងអភិវឌ្ឍន៍ក្នុងតំបន់ក៏ដូចជាកិច្ចសហប្រតិបត្តិការនិងទិសដៅដោះស្រាយ បញ្ហាក្នុងតំបន់។ ស្តីពីប្រការនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានឲ្យដឹងថា៖ “សន្និសីទលើកនេះបានអនុម័ត្តលើសេចក្តីថ្លែងការណ៍សំខាន់មួយចំនួន ក្នុងនោះ មានសេចក្តីថ្លែងការណ៍ ភ្នំពេញ ស្តីអំពីសិទ្ធិមនុស្ស។ អាស៊ាននិងចិន បានអនុម័ត្ត លើចសេចក្តីថ្លែងការណ៍រំលឹកខួបអនុស្សារវរីយ៍លើកទី ១០ ឆ្នាំនៃ ការអនុវត្តសេចក្តីថ្លែងការស្តីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ បណ្ដាថ្នាក់ដឹកនាំអាស៊ានក៏បានឯកភាពអំពីការបង្កើតវិទ្យាស្ថាន សន្តិភាពសម្រុះ សម្រួល ដែលបង្ហាញនូវគោលបំណងកសាងតំបន់អាស៊ាន សន្តិភាព ស្ថិរភាព។ ទន្ទឹមនឹងនោះបណ្ដាថ្នាក់ដឹកនាំអាស៊ានក៏អនុម័តលើ សេចក្តីថ្លែងការជាច្រើនជាមួយដៃគូររបស់អាស៊ានដូចជាចិនអាមេរិកជប៉ុនលើវិស័យកិច្ចសហប្រតិបត្តិការសមុទ្រទេសចរណ៍គមនាគមន៍និងដឹកជញ្ជូន ផងដែរ។” រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung ចូល រួម សន្និសីទលើកនេះ ដោយមានទិសស្លោកថា៖ វៀតណាមយកចិត្តទុកដាក់ និង សកម្មរួមវិភាគទានក្នុងការបង្កើនតួនាទីស្នូលនិងកិច្ចសហប្រតិបត្តិការក្នុង ប្លុកអាស៊ាន ក៏ដូចជាកសាងអាស៊ានសាមគ្គីភាពរឹងមាំ បើកទូលាយទំនាក់ទំនង សហប្រតិបត្តិការជាមួយបណ្ដាដៃគូរ ដើម្បីសន្តិភាពស្ថិរភាពនិងកិច្ច សហប្រតិបត្តិការក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ឲ្យដឹង ថែមទៀតថា៖ “យើងរួមជាមួយបណ្ដាប្រទេសអាស៊ានរួមវិភាគទានទៅក្នុងការកសាង គោលការណ៍ប្រតិបត្តិ ធ្វើយ៉ាងម៉េចដើម្បីអាស៊ានមានក្រមប្រតិបត្តិក្នុងការរក្សា សន្តិភាពរបស់ដំបន់ ក៏ដូចជាលើបណ្ដាវិស័យសេដ្ឋកិច្ចសង្គមវប្បធម៍ផ្សេងៗ។ យើងបានរួមចំណែកទៅក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅដំបន់ អាស៊ី-អាគ្នេយ៍និងពិសេសគឺដំបន់សមុទ្រខាងកើត។ យើងរួមចំណែកកសាង សេចក្តីថ្លែងការណ៍របស់អាស៊ានជាមួយចិន សេចក្តីថ្លែងការណ៍រំលឹកខួបលើក ទី១០ឆ្នាំ DOC និងការដែលបណ្ដាប្រទេសគាំទ្រអាស៊ាននិងចិនរួមគ្នាអនុវត្ត សេចក្តីថ្លែងការណ៍ អំពី DOC។” ក្រៅពីនោះនៅក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏មានការ ជួបសន្ទនាទ្វេភាគីជាមួយដៃគូរនានាក្នុងដំបន់ទៀតផង។ តាមរយៈបណ្ដាការ ជួបសន្ទនានេះ ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសដៃគូរត្រូវបាន បន្តបង្កើនឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងជាងទៀត។ សន្និសីទកំពូលអាស៊ានលើកទី២១និងបណ្ដាសន្និសីទទាក់ទិន បានបន្សល់ ទុកនូវរបត់ពិសេសចំពោះវៀតណាម ពីព្រោះនៅសន្និសីទលើកនេះ ថ្នាក់ដឹកនាំអាស៊ានបានសំរេចចិត្តតែងតាំងអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Le Luong Minh កាន់ដំណែងអគ្គលេខាធិការអាស៊ានអណត្តិ៥ឆ្នាំ (២០១៣- ២០១៧)។ នោះគឺអគ្គលេខាធិការវៀតណាមដើមដំបូងនៅអង្គការអាស៊ាន។ ប្រការនេះ បានបង្ហាញនូវតួនាទីរបស់វៀតណាមក៏ដូចជាទំនុកទុកចិត្តរបស់ ប្រទេសសមាជិកអាស៊ានចំពោះវៀតណាម។ ជោគជ័យរួមរបស់សន្និសីទកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ- កម្ពុជា ជាថ្មីម្ដងទៀតអះអាងនូវជំនឿជាក់អំពីអាស៊ានមួយសហប្រតិបត្តិការ តភ្ជាប់សមាហរណកម្មស៊ីជម្រៅ និងចូលរួមសកម្មជាងទៅក្នុងបណ្ដាបញ្ហា សកល។ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំអាស៊ានទទួលបានការឯកភាព អំពីការបោះ ជំហានជាក់ស្ដែងសំដៅកសាងសហគមន៍អាស៊ានមួយខ្លាំងមាំមួនតភ្ជាប់ជិត ស្និទ្ធ ប្លុកនយោបាយឯកភាពមួយ។ និងក្នុងនោះមានការខំប្រឹងប្រែងនិងរួម វិភាគទានធំធេងរបស់វៀតណាមសមាជិកសកម្មមានការទទួលខុសត្រូវ៕
Related








