ADB ជួយជំនះពុះពារគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ
06/07/2016 10:25
(VOVworld)-ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh ទើប នឹងផ្តល់អនុសាសន៍ស្តីពីការទទួលខ្ទង់ជំនួយសង្គ្រោះបន្ទាន់

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh (VOVworld)-ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh ទើប នឹងផ្តល់អនុសាសន៍ស្តីពីការទទួលខ្ទង់ជំនួយសង្គ្រោះបន្ទាន់របស់ធនាគាអភិវឌ្ឍន៍ អាស៊ី (ADB) សម្រាប់ជំនះពុះពារគ្រោះរាំងស្ងួត ការជ្រាបចូលនៃទឹកប្រៃនៅតំបន់ កណ្តាលប៉ែកខាងត្បូង តំបន់ Tay Nguyen និងវាលសណ្តទន្លេ Cuu Long ។តាមនោះ ឧបនាយករដ្ឋមន្ត្រី បានប្រគល់ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនូវសេច ក្តីសម្រេចចិត្តការផ្តួចផ្តើមគំនិតវិនិយោគខ្ទង់ជំនួយពោលខាងលើតាមការកំណត់របស់ រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងនិងប្រើប្រាស់ប្រភពជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) និង ប្រាក់កម្ចីសម្បទានរបស់វិនិយោគិនបរទេស។ ធនាគារជាតិវៀតណាមនិងក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមរួមទាំងស្ថាប័នទាក់ទិននានានឹងប្រញាប់ប្រញាល់ បំពេញបែបបទចាំបាច់តាមការកំណត់ដើម្បីទទួលបានខ្ទង់ជំនួយពោលខាងលើយ៉ាង ឆាប់ៗ៕
Related






