Al-Shabaadគំរាមកំហែងបន្តវាយប្រហារទៅលើកែនយ៉ា
04/04/2015 08:41
(VOVworld)-នាថ្ងៃទី៣មេសា ពួកឧទ្ទាមជ្រុលនិយម al-Shabaad បានគំរាម កំហែងថា បន្តវាយប្រហារទៅ លើតំបន់នានារបស់កែនយ៉ាក្រោយពីអនុវត្ត

Al-Shabaadគំរាមកំហែងបន្តវាយប្រហារទៅលើកែនយ៉ា (រូបថតៈ Chanel4) (VOVworld)-នាថ្ងៃទី៣មេសា ពួកឧទ្ទាមជ្រុលនិយម al-Shabaad បានគំរាម កំហែងថា បន្តវាយប្រហារទៅលើតំបន់នានារបស់កែនយ៉ាក្រោយពីអនុវត្តការ វាយប្រហារដោយបង្ហូឈាមតម្រង់ទៅលើមហាវិទ្យាល័យ Moi នៅ Garissa ភាគឦសាននៃប្រទេសនេះ។ ការគំរាមកំហែងនេះ ត្រូវបាននាំចេញក្នុងកាលៈ ទេសៈដែលប្រជាជនកែនយ៉ាងកំពុងរៀបចំបុណ្យសពសម្រាប់ជនរងគ្រោះដោយ ការវាយប្រហារនាថ្ងៃទី២មេសាមុននេះ។ ក៏ក្នុងថ្ងៃទី៣មេសា សហគមន៍អន្តរជាតិបន្តការថ្កោលទោសការសម្លាប់ រង្គាលនៅ Garissa។ ប្រធានាធិបតីស៊ូម៉ាលីថានេះជាសកម្មភាពឃោឃៅ ដែល គ្មានកន្លែងណាឈរក្នុងវប្បធម៌និងសាសនា។ ប្រធាន សហភាពអាហ្វ្រិក លោក Nkosarana Dlamini Zuma ក៏បានរិះគន់យ៉ាងខ្លាំងក្លារចំពោះការវាយប្រហារ ដ៏ ថោកទាបនេះ។ រួមជាមួយគ្នានោះ សម្តេងប៉ាប Francis បានអំពាវនាវអាជ្ញាធ ខំបឹ្រងប្រែងបញ្ចប់សកម្មភាពអំពើហឹង្សាតម្រង់ទៅលើជនគ្រីះស្ទសាសនិក ផងដែរ៕
Related






