AL ដាស់តឿនបទឈប់បាញ់ជាបន្ទាន់នៅទីក្រុង Aleppo ស៊ីរី
05/10/2016 10:52
(VOVworld) – អគ្គលេខាធិការសម្ព័ន្ធភាពអារ៉ាប់ (AL) លោក Ahmad Abul Gheit បានអំពាវនាវឲ្យមានបទ ឈប់បាញ់នៅទីក្រុង Aleppo ប៉ែកខាងកើតស៊ីរី ដើម្បី ទំនិញមនុស្សធម៌អាចត្រូវបានបញ្ជូនទៅដល់ប្រជាពល រដ្ឋនៅទីនេះ។

AL ដាស់តឿនបទឈប់បាញ់ជាបន្ទាន់នៅទីក្រុង Aleppo ស៊ីរី (VNA) (VOVworld) – អគ្គលេខាធិការសម្ព័ន្ធភាពអារ៉ាប់ (AL) លោក Ahmad Abul Gheit បានអំពាវនាវឲ្យមានបទឈប់បាញ់នៅទីក្រុង Aleppo ប៉ែកខាងកើតស៊ីរី ដើម្បី ទំនិញមនុស្សធម៌អាចត្រូវបានបញ្ជូនទៅដល់ប្រជាពលរដ្ឋនៅទីនេះ។ នាថ្ងៃទី ៤ តុលា ថ្លែងមតិនៅកិច្ចប្រជុំជាបន្ទាន់របស់ AL នៅទីក្រុងកែរ ប្រទេសអេហ្ស៊ីប លោក Ahmad Abul Gheit បានសង្កត់ធ្ងន់ថា៖ ក្នុងស្ថានភាពថ្មីនៅស៊ីរីបណ្ដា ប្រទេសអារ៉ាប់ចាំបាច់ខំប្រឹងប្រែងទទួលបានបទឈប់បាញ់មួយសំរាប់ទីក្រុង Aleppo។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈកំលាំង រដ្ឋាភិបាលស៊ីរីជំរុញយ៉ាងខ្លាំងការវាយប្រហារទៅលើកំលាំងជនបេះបោរនៅ ទីក្រុងពោលខាងលើបន្ទាប់ពីអាមេរិកបានប្រកាសផ្អាកការចរចារជាមួយ រុស្ស៊ីស្តីពីបទឈប់បាញ់នៅប្រទេសមជ្ឈឹមបូព៌ារនេះ៕
Related






