AMM-៤៩ចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភអំពីបញ្ហាសមុទ្រខាងកើត
25/07/2016 10:38
(VOVworld)-ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើក ទី៤៩ (AMM-៤៩) ដែលប្រព្រឹត្តទៅនៅក្រុងវៀងច័ន្ទប្រទេសឡាវ នាថ្ងៃទី២៤ កក្កដា រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួម AMM-៤៩។

AMM-៤៩ចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភអំពីបញ្ហាសមុទ្រខាងកើត (រូបថតៈ asia.nikkei.com) (VOVworld)-ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើក ទី៤៩ (AMM-៤៩) ដែលប្រព្រឹត្តទៅនៅក្រុងវៀងច័ន្ទប្រទេសឡាវ នាថ្ងៃទី២៤ កក្កដា រដ្ឋ មន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួម AMM-៤៩។ នាថ្ងៃទី២៥ កក្កដា សេចក្តីថ្លែងការណ៍នេះបានប្រកាសជាសាធារណ ក្នុងនោះផ្តោតសំខាន់លើ បញ្ហាមួយចំនួនដូចជាសេដ្ឋកិច្ចសង្គម នយោបាយ និងសន្តិសុខ។ ជាពិសេស ខ្លឹម សារនៃសេចក្តីថ្លែងការណ៍នេះចំណុចដោយ ឡែកមួយស្តីអំពីបញ្ហាសមុទ្រខាងកើត ក្នុងនោះបានសម្តែងការព្រួយបារម្ភ ចំពោះបម្រែបម្រួលនាពេលថ្មីៗនេះនៅសមុទ្រ ខាងកើត។សេចក្តីថ្លែងការណ៍ បានអះអាងសារសំខាន់នៃការរក្សានិងជម្រុញសន្តិ ភាព សន្តិសុខ ស្ថិរភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើត ។សេចក្តីថ្លែងការ ណ៍បានអះអាងសារជាថ្មី ភាពចាំបាច់ជឿទុកចិត្តគ្នាទៅវិញទៅ មកនិងទប់ ស្កាត់សកម្មភាពដែលបណ្តាលបន្ថែមភាពស្មុគ្រស្មាញហើយតាមដាន ជាប់ការ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ សេចក្តីថ្លែងការណ៍ក៏បាន សង្កត់ ធ្ងន់សារសំខាន់នៃការប្រតិបត្តិប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង ជម្រុញភាគីនានាអនុ ម័តយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិតំបន់នៅសមុទ្រខាង កើត (COC) រួមទាំងការបង្កើន រាល់ជំនួបសន្ទនារវាងមន្ត្រីអាស៊ាននិងចិន និង ក្រុមធ្វើការងាររួមគ្នាអំពីការអនុវត្ត DOC ផងដែរ៕
Related






