VOV WorldVOV World
AMRO៖ វៀតណាមឆ្លើយតបបានយ៉ាង​ល្អចំពោះវិបត្តិសេដ្ឋកិច្ច
08/04/2026 11:37
[VOVWORLD] - របាយការណ៍ប្រចាំឆ្នាំស្តីពីយថាទស្សន៍សេដ្ឋកិច្ចតំបន់អាស៊ាន+៣ (AREO) ឆ្នាំ២០២៦ បានសង្កត់ធ្ងន់ថា វៀតណាមកំពុងសម្របខ្លួនបានយ៉ាង​ល្អទៅនឹងការប្រែប្រួលក្នុងតំបន់និងពិភពលោក ដោយធ្វើសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងកំពុងលេចចេញជាគោលដៅឈានមុខគេសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI)។
AMRO៖ វៀតណាមឆ្លើយតបបានយ៉ាង​ល្អចំពោះវិបត្តិសេដ្ឋកិច្ច
Hoạt động sản xuất tại xưởng sản xuất trụ bêtông ly tâm của doanh nghiệp có vốn đầu tư trực tiếp nước ngoài (FDI), khu công nghiệp chuyên sâu Phú Mỹ 3, thị xã Phú Mỹ, tỉnh Bà Rịa-Vũng Tàu. Ảnh minh hoạ: Hồng Đạt/TTXVN សកម្មភាពផលិត​ក​ម្ម​នៅតំបន់ឧស្សាហកម្ម​ស៊ីជម្រៅ ភូមី ៣ ខេត្ត Ba Ria - Vung Tau។ រូបថត៖ Hong Đat/TTXVN របាយការណ៍នេះត្រូវបាន​ប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យ​ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ដែលរួមមានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូទាំងបីគឺ ចិន ជប៉ុន និងកូរ៉េខាងត្បូង (AMRO)។ នៅក្នុងព្រឹត្តិការណ៍នេះ នៅថ្ងៃទី ៦ ខែមេសា លោក ដុង ហេ ប្រធានសេដ្ឋវិទូរបស់ AMRO បានបញ្ជាក់ថា វៀតណាមបានដោះស្រាយយ៉ាងល្អនូវ​វិបត្តិពន្ធគយកាលពីឆ្នាំមុនហើយរំពឹងថា វៀតណាមនឹងបន្តក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់នៅឆ្នាំ ២០២៦។ របាយការណ៍ AREO ព្យាករណ៍ថា កំណើន GRDP ពិតប្រាកដរបស់វៀតណាមនឹងមានចំនួន ៧,៤​% ក្នុងឆ្នាំ ២០២៦ និង ៧,១​% ក្នុងឆ្នាំ ២០២៧។ អតិផរណាសរុបរបស់វៀតណាមត្រូវបានព្យាករចំនួន ៣,៨% ក្នុងឆ្នាំ ២០២៦ និង ៣,៤​% ក្នុងឆ្នាំ ២០២៧។ យោងតាមលោក ដុង ហេ ទោះបីជាការព្យាករណ៍សម្រាប់អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមទាបជាង ៨% កាលពីឆ្នាំមុនក៏ដោយ លោកនៅតែរំពឹងទុក​លើភាពធន់ និងសមត្ថភាពរបស់​វៀតណាម​៕​  
TAG
VOV/VOVWORLD/AMRO/វៀតណាម/វិបត្តិសេដ្ឋកិច្ច/GRDP