ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហគ្រាសវៀតណាមនិងចិន
15/04/2026 10:44
[VOVWORLD] - ក្រោមសក្ខីភាពរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ១០។

Lễ trao biên bản hợp tác giữa các doanh nghiệp Việt Nam - Trung Quốc. Ảnh: Thống Nhất/TTXVN ពិធីប្រគល់អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងចិន។ (រូបថត៖ TTXVN) កាលពីថ្ងៃទី១៤ ខែមេសា នៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំង ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្រសួងហិរញ្ញវត្ថុនិងស្ថានទូតវៀតណាមប្រចាំប្រទេសចិន បានសម្របសម្រួលរៀបចំពិធីប្រគល់អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងចិន។ ក្រោមសក្ខីភាពរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ១០ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លូវដែក និងផ្លូវដែកក្នុងទីក្រុងនៅវៀតណាម; ការដឹកជញ្ជូនផ្លូវដែកអន្តរមធ្យោបាយអន្តរជាតិ និងការវិនិយោគលើភស្តុភារកម្មដែលតភ្ជាប់ជាមួយបណ្តាញផ្លូវដែកអន្តរមធ្យោបាយ; កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរភ្ញៀវទេសចររវាងវៀតណាមនិងចិន; កិច្ចសហប្រតិបត្តិការក្នុងការពង្រីកបណ្តាញលក់នៅក្នុងទីផ្សារហុងកុង (ចិន) សិង្ហបុរី និងឥណ្ឌា; កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍទីផ្សារផ្លាស់ប្តូរឌីជីថល និងការផ្តល់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានជាប្រព័ន្ធ; លិខិតបង្ហាញចេតនាស្តីពីការរៀបចំហិរញ្ញប្បទានសម្រាប់ការជួលយន្តហោះពីក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មចិន។ ល៕
TAG
VOV/VOVWORLD/វៀតណាម/ចិន/សហប្រតិបត្តិការ/សហគ្រាស
Related





