VOV WorldVOV World
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំចិន
15/04/2026 11:06
[VOVWORLD] - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នៅរសៀលថ្ងៃទី១៥ ខែមេសា នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង (Li Qiang)។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំចិន
260415 am 21.jpg អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង (Li Qiang)។ (រូបថត៖ VNA) លោកនាយករដ្ឋមន្ត្រី លី ឈាំង បានអះអាងថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាពជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការទូតអ្នកជិតខាងរបស់ចិន និងគាំទ្រយ៉ាងពេញទំហឹងចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងការអនុវត្តដោយជោគជ័យនូវគោលដៅ និងភារកិច្ចដែលមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញ ដោយសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន ជាគោលជំហរដ៏ឥតងាករេ ជាតម្រូវការសត្យានុម័ត និងជាជម្រើសយុទ្ធសាស្ត្រនៅក្នុងគោលនយោបាយកិច្ចការបរទេសជារួម។ វៀតណាមមានបំណងនិងប្តេជ្ញាចិត្ត រួមជាមួយចិនជំរុញទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយឡើងដល់កំពស់ថ្មី។ នៅរសៀលថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបសវនាការជាមួយប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក ចាវ ឡឺជី (Zhao Leji)៕
TAG
VOV/VOVWORLD/អគ្គលេខាបក្ស/ប្រធានរដ្ឋ/វៀតណាម/តូ ឡឹម/ដំណើរទស្សនកិច្ច/ចិន

More