VOV WorldVOV World
ការចរចារវាងអាមេរិក និងអ៊ីរ៉ង់អាចនឹងបន្តនាប៉ុន្មានថ្ងៃខាងមុខ
15/04/2026 09:13
[VOVWORLD] - កាលពីថ្ងៃទី១៤ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យ​ដឹងថា ការចរចាសំដៅបញ្ឈប់ជម្លោះជាមួយអ៊ីរ៉ង់អាចនឹងបាន​បន្តនៅទីក្រុងអ៊ីស្លាម៉ាបាដ តែប៉ុន្មានថ្ងៃបន្ទាប់ពីការចរចាកាលពីចុងសប្តាហ៍មុន មិនសម្រេច​បានលទ្ធផល​ណាមួយ​ឡើយ​។
ការចរចារវាងអាមេរិក និងអ៊ីរ៉ង់អាចនឹងបន្តនាប៉ុន្មានថ្ងៃខាងមុខ
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា “ប្រការមួយ​អាចនឹង​កើតឡើងក្នុងរយៈពេលពីរ​ថ្ងៃខាងមុខ” ដោយបង្ហើបថា សហរដ្ឋអាមេរិកកំពុងងាកទៅរកការវិលត្រឡប់ទៅកាន់តុចរចាវិញ។ ប្រភពព័ត៌មាន​ពីតំបន់ឈូងសមុទ្រ ប្រទេស​ប៉ាគីស្ថាន និងអ៊ីរ៉ង់ក៏បានចង្អុលបង្ហាញថា ក្រុមចរចាអាចវិលត្រឡប់ទៅកាន់ប្រទេស​ប៉ាគីស្ថានវិញនៅចុងសប្តាហ៍នេះ ទោះបីជាអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ពី​ពេលវេលាជាក់លាក់ក៏ដោយ។ ទោះបីជាមានភាពតានតឹងកាន់តែខ្លាំងឡើងបន្ទាប់ពីអាមេរិក​បានបិទច្រកសមុទ្រអ៊ីរ៉ង់ក៏ដោយ សញ្ញាការទូតជា​វិជ្ជមានបានរួមចំណែកដល់ស្ថិរភាពទីផ្សារ​ថាមពល។ តម្លៃប្រេងធ្លាក់ចុះក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែលនៅក្នុងវគ្គជួញដូរកាលពីថ្ងៃទី១៤ ខែមេសា។ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីរ៉ង់បានបិទ​ប្រតិបត្តិការភាគច្រើន​ដែល​ឆ្លងកាត់ច្រកសមុទ្រហ័រមូស។ បន្ទាប់ពីការបរាជ័យក្នុង​ការចរចាជុំទីមួយ សហរដ្ឋអាមេរិកបានដាក់ពង្រាយកងកម្លាំងដើម្បីរារាំងនាវាដឹកប្រេងមិនឱ្យចូល និងចាកចេញពីកំពង់ផែរបស់​អ៊ីរ៉ង់៕
TAG
VOV/VOVWORLD/ការចរចា/អាមេរិក/អ៊ីរ៉ង់/ជម្លោះ​

More