VOV WorldVOV World
APEC ២០១៧៖ ថ្ងៃប្រជុំទី១២របស់សន្និសីទ SOM ១និងកិច្ចប្រជុំទាក់ទិននានា
01/03/2017 08:52
(VOVworld) - នាថ្ងៃទី១ មិនា នៅទីក្រុង​ Nha Trang ភាគកណ្ដាលវៀតណាម សន្និសីទលើកទី១មន្ត្រីជាន់ ខ្ពស់នៃវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី ហ្វិកឆ្នាំ២០១៧ (SOM ១)និងកិច្ចប្រជុំទាក់ទិននានា បានឈានចូលថ្ងៃប្រជុំទី១២។
APEC ២០១៧៖ ថ្ងៃប្រជុំទី១២របស់សន្និសីទ SOM ១និងកិច្ចប្រជុំទាក់ទិននានា
បណ្ដាតំណាងនៃខឿនសេដ្ឋកិច្ចសមាជិក APEC ថតរូបអនុស្សាវរីយ៍ (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី១ មិនា នៅទីក្រុង​ Nha Trang ភាគកណ្ដាលវៀតណាម សន្និសីទលើកទី១មន្ត្រីជាន់ខ្ពស់នៃវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី ហ្វិកឆ្នាំ២០១៧ (SOM ១)និងកិច្ចប្រជុំទាក់ទិននានាបានឈានចូលថ្ងៃប្រជុំទី១២។ នារសៀលថ្ងៃដដែល នាយកប្រតិបត្តិលេខាធិការដ្ឋាន APEC អន្តរជាតិលោក Alan Bollard និងនាយកស្ថាប័នគាំទ្រគោលនយោបាយ APEC បានចូលរួមសន្និសីទកា សែត ដែលឧទ្ទេសនាមអំពីសន្និសីទ SOM ១ និងចែករំលែកការវាយតំលៃអំពី យថាទស្សន៍ជំរុញកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងខឿនសេដ្ឋកិច្ចដទៃក្នុង APEC ក៏ដូចជាយថាទស្សន៍នៃវេទិកា APEC ឆ្នាំ២០១៧ផង ដែរ។ ក្នុងក្របខ័ណ្ឌសន្និសីទ SOM លើកទី១និងកិច្ចប្រជុំទាក់ទិននានាចាប់ពីថ្ងៃទី ១៨ កុម្ភៈដល់ថ្ងៃទី៣ មិនា នៅទីក្រុង Nha Trang បណ្ដាតំណាងបានផ្ដោតលើការ ពិភាគ្សាអំពីបញ្ហាសំខាន់ៗជាច្រើនដូចជា ការអនុវត្តន៍អាទិភាពទាំង៤នៃឆ្នាំ APEC  ២០១៧ អំពីការជំរុញកំណើននិរន្តរភាព គ្របដណ្ដប់និងច្នៃប្រឌិត ជំរុញខ្លាំងការ តភ្ជាប់សេដ្ឋកិច្ចតំបន់យ៉ាងទូលំទូលាយ លើកកំពស់សមត្ថភាពប្រកួតប្រជែង ច្នៃប្រឌិតរបស់អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមក្នុងសម័យឌីជីថល បង្កើន សន្តិសុខស្បៀងអាហារនិងកសិកម្មនិរន្តរភាព ទប់ទល់នឹងបម្រែបម្រួលអាកាស ធាតុជាដើម៕

More