VOV WorldVOV World
ការតាំង​ពិព័រណ៍ “រស់ជាតិវប្បធម៌នៃតំបន់ខ្ពង់រាប” ផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាម
27/04/2026 08:48
[VOVWORLD] - ការតាំងពិព័រណ៍ "រសជាតិវប្បធម៍នៃ​តំបន់ខ្ពង់រាប" រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពវៀតណាម ជាប្រទេសសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ស្វាហាប់ និងធ្វើ​សមាហរណកម្មយ៉ាង​ទូលំទូលាយ។​
ការតាំង​ពិព័រណ៍ “រស់ជាតិវប្បធម៌នៃតំបន់ខ្ពង់រាប” ផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាម
20260426_231957.jpg កង់ទឹកនៅ Kha Cuu ។ រុប​ថត៖ VOV ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែឧសភា ការតាំង​ពិព័រណ៍ “រស់ជាតិវប្បធម៌នៃ​តំបន់ខ្ពង់រាប” នឹងប្រព្រឹត្តទៅជាផ្លូវការនៅខេត្តសឺនឡា ក្នុងទ្រង់ទ្រាយ​អន្តរខេត្ត ដោយប្រមូលផ្តុំ​មូលដ្ឋាន​ជាច្រើន​មក​ចូល​រួម​។ ពិព័រណ៍នេះ ត្រូវបាន​រៀបចំឡើងនៅសង្កាត់ម៉ុកសឺន (ខេត្តសឺនឡា) ដោយមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ និងសិល្បៈវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) សម្របសម្រួលជាមួយអង្គភាព​ពាក់ព័ន្ធ។ ដោយមានការចូលរួមពីបណ្តា​ខេត្តដូចជា៖ សឺនឡា ឡៃចូវ និញប៊ិញ និងថាញ់ហ័រ ការតាំងពិព័រណ៍នេះត្រូវបានរចនាឡើងជា​បរិយាកាសវប្បធម៌ដ៏ទូលំទូលាយ ដោយបង្ហាញឡើងវិញនូវជីវភាពរស់នៅ វប្បធម៌ និងសង្គមរបស់ជនជាតិភាគតិចនៅតំបន់ខ្ពង់រាប។ ចំណុចលេចធ្លោនៃការតាំងពិព័រណ៍គឺ​ជាកន្លែងប្រធានបទ “ពណ៌នៃវប្បធម៌ជនជាតិ​នៅតំបន់​ខ្ពង់រាប” ដែល​ឧទ្ទេសនាមអំពីតម្លៃ​ប្រពៃណីដូចជាសំលៀកបំពាក់ ឧបករណ៍ភ្លេង ពិធីសាសនា ជំនឿ និងរបរ​សិប្បកម្ម។ ការតាំងពិព័រណ៍នេះក៏រួមបញ្ចូលសកម្មភាព​ឆ្លង​បទ​ពិសោធន៍ដូចជាការបង្ហាញឡើងវិញនូវផ្សារ​ណាត់​ប្រពៃណី សិប្បកម្មប្រពៃណី និងការសម្តែងសិល្បៈប្រជាប្រិយ។ 20260426_231945_2.jpg បេះផ្លែព្រូននៅបាកហា។ រូបថត៖ VOV ការតាំងពិព័រណ៍ "រសជាតិវប្បធម៍នៃ​តំបន់ខ្ពង់រាប" រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពវៀតណាម ជាប្រទេសសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ស្វាហាប់ និងធ្វើ​សមាហរណកម្មយ៉ាង​ទូលំទូលាយ៕​
TAG
VOV/VOVWORLD/ការតាំង​ពិព័រណ៍/វប្បធម៌/តំបន់ខ្ពង់រាប/វៀតណាម/ទេសចរណ៍​

More