VOV WorldVOV World
ប្រធានាធិបតីអាមេរិក៖ អ៊ីរ៉ង់អាច​ទូរស័ព្ទមកអាមេរិក​បានប្រសិនបើចង់​ធ្វើការ​ចរចាដើ​ម្បីបញ្ឈប់សង្គ្រាម
27/04/2026 08:56
[VOVWORLD] - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ២៦ ខែមេសាបាន​ឲ្យដឹងថា អ៊ីរ៉ង់អាចទាក់ទងមក​អាមេរិក​បាន ប្រសិនបើប្រទេសនេះ ចង់ធ្វើការ​ចរចា​ដើម្បី​បញ្ឈប់សង្គ្រាមរយៈពេលពីរខែ ហើយ​បានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់​នឹង​មិ​នត្រូវបានអនុញ្ញាតឱ្យ​ម្ចាស់កម្មសិទ្ធិ​អាវុធនុយក្លេអ៊ែរឡើយ។
ប្រធានាធិបតីអាមេរិក៖ អ៊ីរ៉ង់អាច​ទូរស័ព្ទមកអាមេរិក​បានប្រសិនបើចង់​ធ្វើការ​ចរចាដើ​ម្បីបញ្ឈប់សង្គ្រាម
ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ Fox News លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើអ៊ីរ៉ង់ចង់ធ្វើការសន្ទនា ពួកគេអាចមកជួប​ដោយ​ផ្ទាល់ ឬទូរស័ព្ទ​មកសហរដ្ឋអាមេរិក​​។ ប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានខ្សែទំនាក់ទំនង​ប្រកប​ដោយសុវត្ថិភាព ហើយអ៊ីរ៉ង់បាន​យល់​ច្បាស់​ពីលក្ខខណ្ឌ​ដើម្បីឈានដល់កិច្ចព្រមព្រៀង​មួយ​។ យោងតាមលោក​ប្រធានាធិបតី ដូណាល់ ត្រាំ តម្រូវការស្នូលគឺថា អ៊ីរ៉ង់មិនត្រូវបានអនុញ្ញាតឱ្យម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរឡើយ​។ ក្នុង​ពេល​ជាមួយ​គ្នានោះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសរុស្ស៊ី លោក Kazem Jalali បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅថ្ងៃទី ២៧ ខែមេសា ដើម្បីពិភាក្សាអំពីការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងជម្លោះមជ្ឈិមបូព៌ា​នាពេល​បច្ចុប្បន្ន។ រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi នឹងពិគ្រោះយោបល់ជាមួយមន្ត្រីរុស្ស៊ីអំពីស្ថានភាពចរចា​នាពេល​បច្ចុប្បន្ន (រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក) លក្ខខណ្ឌ​សម្រាប់បទ​ឈប់បាញ់ និងបញ្ហាពាក់ព័ន្ធ៕​
TAG
VOV/VOVWORLD/អាមេរិក/ការ​ចរចា/ជម្លោះ​/អ៊ីរ៉ាង់/អ៊ីស្រាអែល​

More