APEC បង្កើតបណ្ដាញប្រឆាំងនឹងអំពើពុករលួយ
08/10/2013 17:47
(VOVworld) – បណ្ដាប្រទេសជា សមាជិក APEC បាន ឯកភាពអំពីការបង្កើតបណ្ដាញប្រឆាំងនឹងអំពើពុករលួយមួយសំដៅបង្កើនតុល្យភាពនិងលើកំពស់ការងារប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ។

បណ្ដាប្រទេសជា សមាជិក APEC បង្កើតបណ្ដាញប្រឆាំងនឹងអំពើពុករលួយមួយ។ (Image: Vietnamplus) (VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទកំពូលនៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក APEC លើកទី ២១ និងបណ្ដាសន្និសីទទាក់ទិនដែលបាន ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ១ ដល់ទី ៨ តុលា នៅឥណ្ឌូណេស៊ី បណ្ដាប្រទេសជា សមាជិក APEC បានឯកភាពអំពីការបង្កើតបណ្ដាញប្រឆាំងនឹងអំពើពុករលួយមួយសំដៅ បង្កើនតុល្យភាពនិងលើកំពស់ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ នេះគឺ ជាបណ្ដាញសហប្រតិបត្តិការរវាងអ្នកនីតិប្រតិបត្តិនៃបណ្ដាខឿនសេដ្ឋកិច្ច APEC ជាមួយគ្នា សំដៅដោះស្រាយអំពើពុករលួយគ្រប់ប្រភេទ។ តាមរយៈ បណ្តាញនេះ សកម្មភាពនីតិប្រតិបត្តិនឹងត្រូវបានជួយឧត្ថម្ភគ្នាទៅវិញទៅមក ក្នុង ដំណើរការ ស៊ើបអង្កេត។ ក្រៅពីនោះ បណ្ដាប្រទេស APEC អាចចែករំលែកបទ ពិសោធ អំពីការកសាងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ទៀតផង៕
Related
More




