ពាណិជ្ជកម្មវៀតណាម-ឥណ្ឌាកើនឡើងខ្លាំង៤៣%
15/08/2017 08:54
(VOVWORLD) -ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានដកស្រង់តួរលេខ របស់សភាពាណិជ្ជកម្មវៀតណាម ប្រចាំនៅឥណ្ឌា បានអោយដឹងថា៖ ពាណិជ្ជកម្មទ្វេភាគី ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៧នេះ បានកើនជិត៤៣%។ ក្នុងខែមិថុនានិងខែកក្កដា វៀតណាមបាននាំចេញទៅឥណ្ឌាទឹកប្រាក់ចំនួន ៦៨លានដុល្លារអាមេរិក។

ពាណិជ្ជកម្មវៀតណាម-ឥណ្ឌាកើនឡើងខ្លាំង៤៣% ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានដកស្រង់តួរលេខ របស់សភាពាណិជ្ជកម្មវៀតណាម ប្រចាំនៅឥណ្ឌា បានអោយដឹងថា៖ ពាណិជ្ជកម្មទ្វេភាគី ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៧នេះ បានកើនជិត៤៣%។ ក្នុងខែមិថុនានិងខែកក្កដា វៀតណាមបាននាំចេញទៅឥណ្ឌាទឹកប្រាក់ចំនួន ៦៨លានដុល្លារអាមេរិក។ តាមនោះ ក្នុងរយៈពេល៧ខែដើមឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មនាំចេញ នាំចូលរបស់វៀតណាម -ឥណ្ឌា ទទួលបាន៤,២ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញទទួលបានជាងពីពាន់លានដុល្លារអាមេរិក កើនជាង៣៤%។ ក្នុងនោះការនាំចេញដែកថែបក្នុងរយៈពេល៧ខែដើមឆ្នាំ ទទួលបាន៣៤៦លានដុល្លារអាមេរិក កើន៩៨% បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ៕
Related






