ពានរង្វាន់សន្តិភាពរបស់ UNESCO លើកតម្កើងការរួមវិភាគទានដ៏ធំធេងដើម្បីជនចំណាកស្រុក
20/04/2017 11:29
(VOVworld) - អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌ របស់អ.ស.ប (UNESCO) នា ថ្ងៃទី១៩ មេសា បាន ប្រគល់ពានរង្វាន់សន្តិភាពជាប្រចាំឆ្នាំ Felix Houphouet-Boigny ជូនចំពោះសមាគមន៍សង្គ្រោះជន ចំណាកស្រុក SOS មេឌីទេរ៉ាណេនិង អភិបាលខេត្ត Lampedusa ជាកោះមួយដែលត្រូវប្រឈមមុងនឹងវិបត្តិជនចំណាកស្រុក។

(VOVworld) - អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អ.ស.ប (UNESCO) នា ថ្ងៃទី១៩ មេសា បានប្រគល់ពានរង្វាន់សន្តិភាពជាប្រចាំឆ្នាំ Felix Houphouet-Boigny ជូនចំពោះសមាគមន៍សង្គ្រោះជនចំណាកស្រុក SOS មេឌីទេរ៉ាណេនិងអភិបាល ខេត្ត Lampedusa ជាកោះមួយដែលត្រូវប្រឈមមុងនឹងវិបត្តិជនចំណាកស្រុក។ UNESCO សង្កត់ធ្ងន់ថា ពានរង្វាន់នេះត្រូវបានប្រគល់ជូនអង្គការក្រៅរដ្ឋាភិបាល SOS មេឌីទេរ៉ាណេនិងអភិបាលខេត្ត Lampedusa លោកស្រីGiuseppina Nicolini ដោយ សារតែការរួមវិភាគទានដ៏ធំធេងរបស់ពួកគេក្នុងការធានាសុវត្ថិភាពអាយុជីវិតសំរាប់ ជនចំណាកស្រុកនិងជនភៀសខ្លួន។ជាពិសេស លោកស្រី Nicolini ក៏ត្រូវបានលើក តម្កើងដោយសារទឹកចិត្តសប្បុរសធម៌និងការសន្យាក្នុងការ ដោះស្រាយវិបត្តិជន ចំណាកស្រុកក៏ដូចជាការប្រព្រឹត្តដោយសមភាពជាមួយជនភៀសខ្លួនរាប់ពាន់នាក់ នៅ Lampedusa ក៏ដូចជាកន្លែងផ្សេងទៀតនៅប្រទេស អ៊ីតាលីផងដែរ៕
Related






