ភាពទាក់ទាញចំពោះមជ្ឈដ្ឋានវិនិយោគិនជប៉ុនរបស់ចក្រភពអង់គ្លេសនឹងធ្លាក់ចុះក្នុងករណីចាកចេញពី EU
06/05/2016 07:03
(VOVworld) – នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអំពានាវឲ្យអង់គ្លេស ស្ថិតនៅសហភាពអឺរ៉ុប (EU) មុនពេលដែលអ្នកបោះឆ្នោតនៃប្រទេសនេះបោះឆ្នោត សម្រេចការចាកចេញឬរក្សាឋានៈប្រទេសជាសមាជិករបស់ EU នាថ្ងៃទី ២៣ មិថុនា ខាងមុខ។

ភាពទាក់ទាញចំពោះមជ្ឈដ្ឋានវិនិយោគិនជប៉ុនរបស់ចក្រភពអង់គ្លេសនឹងធ្លាក់ចុះក្នុងករណីចាកចេញពី EU (Image: VNA) (VOVworld) – នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអំពានាវឲ្យអង់គ្លេស ស្ថិតនៅសហភាពអឺរ៉ុប (EU) មុនពេលដែលអ្នកបោះឆ្នោតនៃប្រទេសនេះបោះ ឆ្នោតសម្រេចការចាកចេញឬរក្សាឋានៈប្រទេសជាសមាជិករបស់ EU នាថ្ងៃទី ២៣ មិថុនា ខាងមុខ។ ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុងឡុង នាថ្ងៃទី ៥ ឧសភា លោក Abe បានឲ្យដឹងថា៖ ការបោះឆ្នោតចាកចេញពី EU នឹងធ្វើឲ្យអង់ គ្លេស ក្លាយទៅជាទីកន្លែងមិនសូវមានភាពទាក់ទាញចំពោះមជ្ឈដ្ឋានវិនិយោគិនជប៉ុន។ ទោះបីជា សេចក្តីសម្រេចនៅឬចាកចេញពី EU គឺជាសិទ្ធិរបស់ ប្រជាពលរដ្ឋអង់ គ្លេសក្តី ប៉ុន្តែ ថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ចធំទី ៣ លើពិភពលោកក៏បានចាត់ទុក ដែរដា៖ បណ្ដា ផលប្រយោជន៍របស់ជប៉ុននៅរងឥទ្ធិពលដោយការបោះប្រជាមតិ ខាងមុខនេះ។នាបច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនចំនួន ១ ពាន់ដែលកំពុងធ្វើ សកម្មភាពនៅអង់គ្លេសដែលមានបុគ្គលិកចំនួន ១៤០ ពាន់នាក់។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី អង់គ្លេស លោក David Cameron បានឲ្យដឹងថា៖ អង់គ្លេសទទួល ផលប្រយោជន៍ពីការវិនិយោគរបស់ជប៉ុនច្រើនជាងគេបើប្រៀបនឹងប្រទេសដ ទៃទៀតលើកលែងតែប្រទេសអាមេរិក។ តំលៃវិនិយោគសរុបរបស់ជប៉ុនចូល ក្នុងអង់គ្លេសឥឡូវនេះ ទទួលបាន ៣៨ ពាន់លានផោន។ លោក Cameron បាន ឲ្យដឹងថា៖ ការវិនិយោគ របស់ជប៉ុនដើរតួនាទីសំខាន់ក្នុងការស្តារឧស្សាហកម្ម ផលិតកម្មរថយន្តរបស់អង់ គ្លេស៕
Related






