ភាពស្រស់ស្អាតដ៏វិសេសវិសាលរបស់វៀតណាមលើទូរទស្សន៍បារាំង
26/05/2014 08:36
(VOVworld)-នាយប់ថ្ងៃទី២៣ឧសភា កាណាល់ទូរទស្សន៍បារាំង “France 3” បានចាក់ផ្សាយបទយកការណ៍ក្រោមប្រធានបទ “វៀតណាម-នាគក្រោកពីដំណេក”

(VOVworld)-នាយប់ថ្ងៃទី២៣ឧសភា កាណាល់ទូរទស្សន៍បារាំង “France 3” បានចាក់ផ្សាយបទយកការណ៍ក្រោមប្រធានបទ “វៀតណាម-នាគក្រោក ពីដំណេក” ដែលឧទ្ទេសនាមអំពីភាពស្រស់ស្អាតរបស់ធម្មជាតិ ក៏ដូចជារាល់ទំនាម ទំលាប់ដ៏វិសេសវិសាលរបស់តំបន់ជាច្រើនលើទូទាំងប្រទេសវៀតណាម។ ស្ពាន Long Bien ត្រូវបានឧទ្ទសនាមលើកាណាល់ទូរទស្សន៍ France 3 (រូបថតៈ vietnamplus) ក្នុងកម្មវិធីនេះ អ្នកយកព័ត៌មាន Tania Young បាននាំទស្សនិកជនបារាំងបានទស្សនាប្រទេសវៀតណាមមានរូបរាងអក្សរ “S” ពីទីក្រុងហាណូយ ទីក្រុង Hue ដល់ទីក្រុងហូជីមិញ។ រូបភាពបានឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ជន ជាតិភាគតិច Daoនិង Pà Thẻn នៅតំបន់ព្រៃភ្នំ Ha Giang និងជីវភាពរស់នៅប្រចាំ ថ្ងៃដ៏លំបាក ប៉ុន្តែកក់ក្តៅរបស់ប្រជាជននៅផ្សារអណ្តែតទឹក Cai Be ខេត្តTien Giang បាន ទាក់ទាញការយកចិត្តទុកដាក់របស់ទស្សនិកជនបារាំងជាច្រើន កុះករ។ រូបភាព អំពីជីវភាពរស់នៅដ៏សាមញ្ញប៉ុន្តែពោះពេញដោយលក្ខណៈ មនុស្សសាស្រ្តរបស់ ប្រជាជននាំឲ្យទស្សនិកជនរំភើបចិត្ត កោតសរសើរ និង ស្រឡាញ់វៀតណាម ជា ប្រទេសកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារ៕
Related






