ភាពតានតឹងរវាងទួកគីជាមួយអាមេរិកនិងរុស្ស៊ីទាក់ទិនដល់បញ្ហាជន Kurd
15/10/2015 08:08
(VOVworld) - នាយករដ្ឋមន្រ្តីទួកគីលោក Ahmet Davu toglu នាថ្ងៃទី១៤ តុលា បានប្រឆាំងជំទស់ការដែលអា មេរិកនិងរុស្ស៊ីជួយឧបត្ថម្ភខាងយោធានិងនយោបាយ សំរាប់កម្លាំងជន Kurd នៅស៊ីរីក្នុងការតស៊ូប្រយុទ្ធប្រ ឆាំងនឹងអង្គការរដ្ឋ អ៊ីស្លាមស្វ័យប្រកាស (IS)។

កម្លាំងសន្តិសុខជាជន Kurd នៅស៊ីរីកំពុងស៊ើបអង្កេតនៅកន្លែងហេតុការនៃការវាយប្រហារដោយគ្រាប់បែក (រូបថត៖AFP/TTXVN) (VOVworld) - នាយករដ្ឋមន្រ្តីទួកគីលោក Ahmet Davutoglu នាថ្ងៃទី១៤ តុលា បាន ប្រឆាំងជំទស់ការដែលអាមេរិកនិងរុស្ស៊ីជួយឧបត្ថម្ភខាងយោធានិងនយោបាយ សំរាប់កម្លាំងជន Kurd នៅស៊ីរីក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមស្វ័យ ប្រកាស (IS)។មុននោះ ទួកគីបានកោះហៅតំណាងការទូតនៃ ប្រទេសទាំងពីរ ពោលខាងលើដើម្បីសំដែងទស្សនៈរបស់ Ankara ស្ដីពីបញ្ហានេះ។បំរ៉ែបំរួលនេះ ប្រព្រឹត្តទៅក្នុងកាលៈទេសៈសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនៅផ្គត់ផ្គង់អាវុធសំ រាប់កម្លាំងនានាដែលត្រូវបានចាត់ទុកជាភាគីអព្យាក្រឹតប្រឆាំងនឹង IS នៅភាគខាង ជើងស៊ីរី រួមមានក្រុមខ្មាន់កាំភ្លើងចំណុះគណៈបក្សឯកភាព ប្រជាធិបតេយ្យរបស់ ជន Kurd នៅស៊ីរីផងដែរ៕
Related






